19. ខែ​មិថុនា 2021

ការ​ញៀន​ហ្គេម​ឬ​ឧ​ប​ករណ៍​អេ​ឡិច​ត្រូ​និក​និង​ផល​ប៉ះ​ពាល់​ចំពោះ​សុខ​ភាព | Health.D Cam

ខែ​កញ្ញា 1, 20201min1220
electronic-game-addiction

ការលេង​ហ្គ​ម និង​ឧបករណ៍​អេឡិចត្រូនិក​ត្រូ​វបានចាត់ទុក​ថា​ជា​វិធី​កំសាន្ត និង​ពេញនិយម​បំផុត​សម្រាប់​មនុស្ស​វ័យក្មេង​។ ដោយ​ឡែ​ក មាន​ការសិក្សា​ជាច្រើន​បានធ្វើ​ឡើង​ក្នុង​គោលបំណង​ស្វែងយល់​ពី​ឥរិយា​បទ​នៃ​ការ​ញៀន​ហ្គេម ឬ​ឧបករណ៍​ផ្សេងទៀត​ដែល​ជះឥទ្ធិពល​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​។ ការសិក្សា​ទាំងនេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​កាន់តែ​ច្រើនឡើងៗ​។ ការសិក្សា​បានបង្ហាញ​ថា​ ការ​ញៀន​នឹង​ហ្គេម ឬ​ការលេង​ឧបករណ៍​អេឡិចត្រូនិក​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជាច្រើន​ដូចជា​៖ ការចុះ​ខ្សោយ​នៃ​មុខងារ​រាងកាយ ភាព​តានតឹង​ផ្នែក​ផ្លូវចិត្ត កាត់បន្ថយទំនាក់ទំនង​នៅក្នុង​គ្រួសារ ទំនាក់ទំនង​សង្គម ការប្រកប​របរ និង​កត្តា​ផ្សេងៗ​ទៀតផង​ដែរ​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយមាន​ការកើនឡើង​នូវ​ការផលិត​កម្មវិធី​ហ្គេម​ថ្មីៗ និង​ហេដ្ឋារចនាសម្ព័ន្ធ​អុីន​ធើ​ណេ​ត បានធ្វើ​ឲ្យ​អត្រា​នៃ​ការលេង​ហ្គេម និង​ឥរិយាបថ​ញៀន​ហ្គេម​មានការ​កើតឡើង​ស្ទើរ​គ្រប់​ប្រទេស​នៅលើ​ពិភពលោក​។ បើតាម​ការសិក្សា​ស្រាវជ្រាវ​មួយ​នៅ​តំបន់​អា​ស៊ីអាគ្នេយ៍​អំពី​ឥរិយាបថ​នៃ​ការលេង​ហ្គេម​បានបង្ហាញ​លទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​គឺ ​ប្រទេស​នៅក្នុង​តំបន់​នេះ​មាន​អាត្រា​នៃ​ការ​ញៀន​ហ្គេម​ច្រើនជាង​ប្រទេស​ជាច្រើន​ទៀត​ដូចជា​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក​ជាដើម​។ អ្វីដែល​ពិសេស​ជាងនេះទៀត​គឺ​ ការសិក្សា​បាន​ក៏បាន​បង្ហាញ​ដែរ​ថា ​ឥរិយាបថ​នៃ​ការ​ញៀន​ហ្គេម​មាន​ទំនាក់ទំនង​ទៅនឹង​អាយុ និង​តួនាទី​របស់​មនុស្ស​ផងដែរ​។ នេះ​មានន័យថា​ មនុស្ស​វ័យ​ជំទង់​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ និង​អ្នកមាន​ការងារ​ធ្វើ​មាន​អត្រា​ញៀន​នឹង​ហ្គេម​ច្រើនជាង​ក្មេងៗ​ដែល​ត្រូវបាន​ស្ថិតនៅក្រោម​អាណាព្យាបាល ដោយសារ​ការ​រឹតបន្តឹង​លើ​ការប្រើប្រាស់​ទូរ​ស័​ព្ធ និង​ឧបករណ៍​អេ​ឡិ​ចត្រូ​និ​ចកដទៃទៀត​។​

​ដូច្នេះ​អ្នក​ដែល​និយម​លេង​ហ្គេម​ជាការ​កំសាន្ត និង​ឪពុកម្តាយ​ដែលមាន​កូន​ញៀន​នឹង​ហ្គេម​គួរ​ពិចារណា​ក្នុងការ​គ្រប់គ្រង​ទន្លាប់ និង​ឥរិយាបថ​នៃ​ការលេង​ហ្គេម និង​ការប្រើ​ប្រាប់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​កឲ្យ​បាន​ត្រឹមត្រូវ និង​មាន​កម្រិត​ដើម្បី​ចៀស​វា​ផលវិបាក​ផ្សេងៗ​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​នៅ​ថ្ងៃ​អនាគត​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam

ប្រភពឯកសារពិគ្រោះ

១. ​អង្គការ​សុខភាព​ពិភពលោក WHO.(Addictive Behaviours).2018

២. Int. J. Environ. Res. Public Health 2020, 17(7), 2582

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam