19. ខែ​មិថុនា 2021

១០​វិធី ដើម្បី​បំបាត់​ការឈឺចាប់​ពេល​មក​រដូវ​យ៉ាង​មាន​ប្រសិទ្ធភាព​ | Health.D Cam

ខែ​តុលា 29, 20201min860
period-cramps-relief

​ភាគច្រើន​ការឈឺចាប់​នៅពេល​មក​រដូវ អាច​ព្យាបាល​បាន​ដោយ​ស្ត្រី​ខ្លួនឯង។ ប៉ុន្តែ​ប្រសិនបើ​ការឈឺចាប់​របស់​អ្នក​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​របៀប​រស់នៅ​របស់​អ្នក សូមកុំ​ខ្លាច​ក្នុងការ​និយាយ​ជាមួយ​គ្រូពេទ្យ។ អ្នក​ប្រហែលជា​ត្រូវការ​ថ្នាំ​ដែល​អាច​ប្រើ​បាន​តាម​វេជ្ជបញ្ជា ឬ​ការព្យាបាល​ផ្សេងទៀត​ដើម្បី​ជួយ។ ខាងក្រោម​នេះ ជា​មធ្យោបាយ​១០​យ៉ាង​ដែលមាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​សម្រាប់​បំបាត់​ការឈឺចាប់​ក្នុងពេល​មក​រដូវ៖

១. សាកល្បង​ក្បាច់​យូ​ហ្គា​មួយចំនួន​ដើម្បី​បន្ធូរ​ការឈឺចាប់​
​មិន​ថា​វា​ជាការ​លាតសន្ធឹង​នៃ​សាច់ដុំ​របស់​អ្នក ឬ​បែបផែន​បន្ធូរ​អារម្មណ៍​នៃ​ការហាត់​នោះទេ ជាទូទៅ យូ​ហ្គាពិតជា​អាចជួយ​ឱ្យ​អ្នក​បំបាត់​អាការ​ឈឺចាប់​នៅពេល​មក​រដូវ​បាន។

២.​ស្អំ​ជាមួយ​បន្ទះ​ដែលមាន​កម្តៅ ឬ​ទឹក​ក្តៅ​ឧ​ណ្ឌៗ​
​លោក​វេជ្ជបណ្ឌិត Thielen មានប្រសាសន៍ថា៖ ស្បូន​គឺជា​សាច់ដុំ។ ដូច្នេះ អ្វីដែល​ជួយ​បន្ធូរ​សាច់ដុំ​បាន គឺជា​ការប្រើ​កម្តៅដែល​វិធី​នេះ អាច​នឹងមាន​អត្ថប្រយោជន៍​។ ជាការ​ពិត ការស្រាវជ្រាវ​ដែល​បាន​បោះពុម្ពផ្សាយ​នៅក្នុង​នាយកដ្ឋាន​គិលានុបដ្ឋាយិការ ផ្អែកលើ​ភស្តុតាង​បាន​រកឃើញថា៖ កម្តៅគឺមាន​ប្រសិទ្ធភាព​ដូច​ការប្រើ​ថ្នាំ​អ៊ី​ប៊ុ​យ​ប្រូ​ហ្វេ​ន (ibuprofen) សម្រាប់​បំបាត់​ការឈឺចាប់​ពេល​មក​រដូវ​ផងដែរ។

៣.​លេបថ្នាំ​បំបាត់​ការឈឺចាប់​ដើម្បី​កាត់បន្ថយ​ការ​រលាក​
​លោក​វេជ្ជបណ្ឌិត Thielen និយាយថា៖ ការប្រើ​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក ដែល​មិនមែនជា​ស្តេ​រ៉ូ​អ៊ី​ដ​ធម្មតា​ដូចជា ibuprofen (Advil, Motrin) ឬ naproxen (Aleve) គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ ក្នុងការ​ទប់ស្កាត់​ការឈឺចាប់​អំឡុងពេល​មក​រដូវ។ នេះ​គឺ​ដោយសារតែ​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក កាត់បន្ថយ​បរិមាណ​អរ​ម៉ូ​ន Prostaglandins នៅក្នុង​ខ្លួន។ គាត់​និយាយថា៖ ដោយសារ​ហេតុផល​នេះ ការ​លេបថ្នាំ​មុនពេល​អ្នក​មក​រដូវ អាចជួយ​កាត់បន្ថយ​កម្រិត​នៃ​ការឈឺចាប់បាន។​

៤. ការចាក់​ម្ជុល​វិទ្យាសាស្ត្រ​អាចជួយ ដោយ​បន្ធូរ​ប្រព័ន្ធ​សរសៃប្រសាទ​
​លោក​វេជ្ជបណ្ឌិត Jeannie Bianchi​ជា​គ្រូពេទ្យ​ជំនាញ​ខាង​ចាក់​ម្ជុល​វិទ្យាសាស្ត្រ​នៅ​រដ្ឋ San Francisco មានប្រសាសន៍ថា៖ ការចាក់​ម្ជុល​វិទ្យាសាស្ត្រ អាចជួយ​បំបាត់​ការឈឺចាប់។ លោក និយាយថាវិធី​ព្យាបាល​បែប​អាស៊ី​បុរាណ​នេះ ត្រូវបាន​គេ​គិតថាវា​ធ្វើឱ្យ​ប្រព័ន្ធ​សរសៃប្រសាទ​ធូរស្បើយ​ដោយ​អាចឱ្យ​ឈាម​ហូរ​ទៅកាន់​សរីរាង្គ​ខាងក្នុង និង​បំបាត់​ការ​រលាក។ ការសិក្សា​ជាច្រើន​បាន​រកឃើញថា៖ ក្រុម​ស្រី្ត​ដែល​ចាក់​ម្ជុល​វិទ្យាសាស្ត្រ មានការ​ឈឺចាប់​រយៈពេល​តិច និង​មិនមាន​ផលប៉ះពាល់​អ្វី​ឡើយ។ ទោះជា​យ៉ាងណាក្តី អ្នកស្រាវជ្រាវ​បញ្ជាក់ថា គុណភាព​នៃ​ការសិក្សា​ទាំងអស់គឺ​មិនទាន់មាន​ភាពប្រសើរ​នៅឡើយ​ទេ។​

៥. ប្រភេទ​តែ​រុក្ខជាតិ​មួយចំនួន​អាច​កាត់បន្ថយ​ការឈឺចាប់​
​វេជ្ជបណ្ឌិត​Sonya Angelone ជា​អ្នកជំនាញ​ផ្នែក​អាហារ​បំប៉ន​និយាយថា៖ តែមួយ​ចំនួន​អាចជួយ​បំបាត់​ការឈឺចាប់​ពេល​មក​រដូវ​។ ការស្រាវជ្រាវ​លើ​តែ​រុក្ខជាតិ​ដែលជា​ឱសថ​សម្រាប់​បំបាត់​ការឈឺចាប់​ពេល​មក​រដូវគឺ​កម្រ​ណាស់ ប៉ុន្តែ តែ​ត្រូវបាន​ប្រើ​ដោយ​ស្ត្រី​ជាច្រើន​ទៅតាម​បែបផែន​វប្បធម៌​ផ្សេងៗ​គ្នា អស់​រយៈពេល​ជាច្រើន​សតវត្សរ៍​មកហើយ ។​

៦. បន្ថែម​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​របប​អាហារ​របស់​អ្នក​
​វេជ្ជបណ្ឌិត DeJarra Sims, ND ជា​សមាជិក​មហាវិទ្យាល័យ​នៅ​សាកលវិទ្យាល័យ Bastyr ក្នុង​ទីក្រុង​សាន់​ឌី​ហ្គោ និង​ជា​អ្នកនិពន្ធ​សៀ​ភៅ “Your Healthiest Life Now” បាន​និយាយថា៖ ម៉ាញេស្យូម​នៃ​របប​អាហារ​ជួយ​បំបាត់​ការឈឺចាប់។ ម៉ាញ៉េ​ស្យូ​ម​មាននៅ​ក្នុង​អាហារ​ជាច្រើន​រួមមាន៖ ​អាល់​ម៉ុ​ន សណ្តែកខ្មៅ ទឹកដោះគោ យ៉ា​អួ ប័​រ និង​សណ្តែកដី។​

៧.​ម៉ាស្សា​ជាមួយ​ប្រេង​ដើម្បី​បំបាត់​ការឈឺចាប់
​ការ​ម៉ាស្សា​ស្បែក​របស់​អ្នក​ជាមួយនឹង​ប្រេង​ដែលមាន​ក្លិនក្រអូប អាចជួយ​បំបាត់​ការឈឺចាប់​ពេល​មក​រដូវ​បាន នេះ​បើ​យោងតាម​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Journal of Obstetrics and Gynecology Research។

៨.​ជម្រុញ​អ័រម៉ូន Endorphins ដែលមាន​អារម្មណ៍ល្អ​ជាមួយនឹង​ការធ្វើ​លំ​ហាត់ប្រាណ (​ឬ​ការ​ឈានដល់​កម្រិត​កំពូល​)
​អរ​ម៉ូ​ន endorphins ធម្មជាតិ​របស់​រាងកាយ​ត្រូវបាន​គេ​ដឹងថា វា​អាចជួយ​ជម្រុញ​អារម្មណ៍​របស់​អ្នក។ ប៉ុន្តែ វា​ក៏មាន​ប្រសិទ្ធិភាព​បំបាត់​ការឈឺចាប់​ផងដែរ។ មធ្យោបាយ​ដែល​ត្រូវបាន​គេ​ស្គាល់​ដើម្បី​ជួយ​បង្កើន​អរ​ម៉ូ​ន endorphins គឺ​ការធ្វើ​លំ​ហាត់ប្រាណ។ ការ​ឈានដល់​ចំណុចកំពូល គឺជា​រឿង​មួយ​ផ្សេងទៀត​ក្នុងការ​បំបាត់​ការឈឺចាប់​ផងដែរ ។​

៩.​ការកែលម្អ​របប​អាហារ​របស់​អ្នក​
​នៅពេលដែល​អ្នកស្រាវជ្រាវ​បាន​ពិសោធន៍​លើ​ស្ត្រី​ចំនួន​៣៣​នាក់ ដែល​ញាំ​អាហារ​បួស និង​មាន​ជាតិ​ខ្លាញ់​ទាប ពួកគេ​បាន​រកឃើញថា៖ ស្ត្រី​បាន​ធូរស្បើយ​ពី​ការឈឺចាប់​ពេល​មក​រដូវ ។​

១០.​ថ្នាំ​គ្រាប់​ពន្យារកំណើត​ក៏​អាច​បន្ថយ​ការឈឺចាប់​ដែរ​
​លោក​វេជ្ជបណ្ឌិត Thielen និយាយថា៖ ថ្នាំ​ពន្យារកំណើត និង​ឧបករណ៍​ប្រើ​ថ្នាំ​អរ​ម៉ូ​ន​គឺជា​ឧបករណ៍​ដ៏​មាន​សក្តានុពល​នៅ​ក្នុងការ​ប្រឆាំងនឹង​រោគ​របស់​អ្នក ហើយ​មិនគួរ​ត្រូវបាន​គេ​មើលរំលង​ទេ។ Thielen និយាយថា៖ ស្ត្រី​ជាច្រើន​ទទួល​បានការ​ធូរស្បើយ​ពី​ការឈឺចាប់​ពេល​ពួកគេ​ចាប់ផ្តើម​លេបថ្នាំ​ដោយសារ “ការពន្យារ​កំណើត​ដែលមាន​ជាតិ​អរ​ម៉ូ​ន ជាធម្មតា​ធ្វើឱ្យ​បរិមាណ​ឈាម​ធ្លាក់ចុះ​តិច ហើយ​ការហូរ​ឈាម​តិច​អាច​បណ្តាលឱ្យមាន​ការឈឺ​ចាប់​តិចតួច​” ៕

 

​អត្ថបទ​ដោយ​៖Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

 

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam