22. ខែ​មិថុនា 2021

អ្វីទៅ​ជា​ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង? (សម្រាប់​បុរស) | Health.D Cam

ខែ​កញ្ញា 12, 20201min3960
what-is-masturbation-men

ជាទូទៅការសម្រេច​កាម​ដោយ​ខ្លួនឯង​គឺ​ល្អ​សម្រាប់​សុខភាព​របស់​អ្នក​។ វា​អាច​កាត់បន្ថយ​នូវភាព​តានតឹង អាចជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល និង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ជឿជាក់​លើ​ការយល់ដឹង​ពី​អ្វីដែល​អ្នកធ្វើ និង​អ្វីដែល​អ្នក​មិន​ចូលចិត្ត​ចំពោះ​ការរួម​ភេទ​។ លើសពីនេះទៅទៀត​នោះ​ វា​នឹង​គ្មាន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ដោយ​អ​ចេតនា និង​ការឆ្លង​មេរោគ​អេដស៍​ ជំងឺ​កាមរោគ​បើ​ប្រៀបធៀប​នឹង​ការ​រួមភេទ​ជាមួយ​ដៃគូ​ម្នាក់ ឬ​ច្រើន​នាក់​។ នៅក្នុង​សា្ថ​ន​ភាពបច្ចុប្បន្ន​នៃ​ជម្ងឺ​កូ​វីដ​១៩ នេះ​គឺជា​រឿង​សំខាន់​ដែល​អ្នកគួរ​ចងចាំ​។​

​ការសម្រេច​កាម​ដោយ​ខ្លួន​ឯង គឺជា​វិធីសាស្ត្រ​ដ៏​មាន​សុ​វត្តិភាព និង​ពិតជា​រឿង​ធម្មតា​។ វា​ជា​សកម្មភាព​នៃ​ការមើល​ថែទាំ​ខ្លួនឯង និង​ជួយ​ឲ្យ​អ្នក​ស្វែងយល់ និង​កសាង​ទំនុកចិត្ត​ចំពោះ​រឿង​ផ្លូវភេទ​របស់​អ្នក​។ វា​ជា​រាងកាយ​របស់​អ្នក ហើយ​គ្មាន​នរណាម្នាក់​គួរ​ធ្វើឱ្យ​អ្នក​ខ្មាស់អៀន​ ឬ​មាន​អារម្មណ៍​ខុស​ចំពោះ​ការបង្ហាញ​សេចក្ដីស្រឡាញ់​នោះទេ​។ ចូរ​រំលឹក​ខ្លួនឯង​ថា វា​ល្អ​សម្រាប់​សុខភាព​របស់​អ្នក វា​ជា​រឿង​ធម្មតា ហើយ​មនុស្ស​ភាគច្រើន​ក៏បាន​ធ្វើ​វា​ផងដែរ​។​

ស្វែងរក​ចលនា​ដែលមាន​ភាព​សុខ​ស្រួល ហើយ​ចំណាយពេល​របស់​អ្នកជា​មួយ​វា

​ប្រើ​ដៃ​របស់​អ្នក​ប៉ះ​ព័ទ្ធជុំវិញ​លិង្គ​។ ស្វែងរក​ចលនា​ដែល​សមស្រប​សម្រាប់​អ្នក​ដោយ​ធ្វើការ​ពិសោធន៍​បន្តិច​ម្តងៗ​រហូតដល់​អ្នកមាន​អារម្មណ៍​ថា​មាន​ភាព​សុខ​ស្រួល និង​ឈានដល់​ចំណុចកំពូល​។ ចុង​លិង្គ​ និង​ពងស្វាស​ក៏​ជា​ចំនុច​នៃ​ភាព​សុខ​ស្រួល​ផងដែរ​។ ដូច្នេះ​សូម​សាកល្បង​រីករាយ​ជាមួយ​វា​។ អ្នក​គួរ​ចំណាយពេល​បន្តិច​ក្នុងកំឡុងពេល​សម្រេចកា​ម​ដោយ​ខ្លួនឯង​។ ស្តាប់​ពី​តម្រូវការ​របស់​រាងកាយ​អ្នក ហើយ​រីករាយ​ក្នុងការ​ស្វែងរកនូវ​អ្វីដែល​សមស្រប​សម្រាប់​អ្នក​។ ហើយ​ត្រូវ​ចាំ​ថា​ ចំណង់​ចំណូលចិត្ត​របស់​អ្នក​អាច​ផ្លាស់ប្តូរ​តាម​ពេលវេលា​។ ​ដូច្នេះ​ប្រសិនបើ​ចលនា​ដែល​អ្នក​ធ្លាប់ធ្វើ​ពីមុន មិន​ធ្វើ​ឲ្យ​អ្នក​រីករាយ​ទៀត​ទេ សូម​សាកល្បង​អ្វីដែល​ថ្មី​។​

​រំកិល​វា​ចុះឡើង

​ការ​កកិត​នៃ​ដៃ​របស់​អ្នក​ដោយផ្ទាល់​ទៅលើ​លិង្គ​របស់​អ្នក​អាច​បណ្តាលឱ្យ​លិង្គ​របស់​អ្នក​ឡើង​រឹង​បាន​។ ការ​រំកិល​ចុះឡើង​មាន​សារៈសំខាន់​ និង​ធ្វើ​ឲ្យ​មាន​ភាព​រីករាយ​សម្រាប់​សកម្មភាព​រួមភេទ​ជាច្រើន​ទាំង​ការសម្រេច​កាម​ដោយ​ខ្លួនឯង និង​ការ​រួមភេទ​រហូតដល់​អ្នកអាចមាន​អារម្មណ៍​ថា​អស្ចារ្យ​។ មនុស្ស​ខ្លះ​ប្រើ​ឡេ​លាប​ខ្លួន​ដើម្បី​ជំនួយក្នុងការសម្រេច​កាម​ដោយ​ខ្លួន​ឯង។ យើង​សូម​ណែរនាំ​ឱ្យប្រើ​ទឹករំអិល​ដែលមាន​ជាតិ​ទឹក​វិញ​ដើម្បី​ជៀសវាង​ការ​រលាក​។​

​ត្រូវ​ស្គាល់​ចំនុច​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​សុខ​ស្រួល​

​ការសម្រេច​កាម​ដោយ​ខ្លួនឯង​មិនចាំបាច់​ផ្តោតអារម្មណ៍​តែ​លើ​លិង្គ​ ឬ​ពងស្វាស​ទេ​។ មាន​ចំនុច​ផ្សេងៗ​ទៀត​ជាច្រើន​រួមមាន៖ ​ការលេង​ជាមួយ​ក្បាលដោះ ក្រពេញ​ប្រូ​ស្តា​ត (​មាន​ទីតាំងនៅ​ខាងក្នុង​) កន្លែង​ដែលមាន​រំញោច និង​កន្លែង​ផ្សេងៗ​ជាច្រើន​ទៀត​។ ដូច្នេះការស្វែងយល់​ពី​ខ្លួន​ឯងនឹង​អាចធ្វើឱ្យ​​អ្នក​ភ្ញាក់ផ្អើល​ចំពោះ​ចំនុច​សំខាន់ៗ​ដែល​អ្នក​បាន​រកឃើញ​។​

​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ផ្លូវភេទ​

​ការប្រើប្រាស់​ឧបករណ៍​ជំនួយ​ផ្លូវភេទ​នៅពេលដែល​អ្នកសម្រេច​កា​ម​ដោយ​ខ្លួនឯង ​អាចជួយ​បន្ថែម​ភាព​រីករាយ​ដល់​អ្នក​។ អ្នក​អាច​សាកល្បង​ប្រើ​រំ​ញ័រ​បែប​បុរាណ​ដោយ​ប្រើ​វា​នៅលើ​លិង្គ​ ឬ​ពងស្វាស ឬ​អ្នក​អាច​ប្រើ​ជា​ដង​កាន់​សម្រាប់ធ្វើ​ការសម្រេច​កាម​ដោយ​ខ្លួនឯង​។​

​ហើយ​កុំភ្លេចថា​ក្រពេញ​ប្រូ​ស្តា​ត​គឺជា​កន្លែង​ដែល​ត្រូវបាន​រំញោច​តាមរយៈ​ប្រដាប់ភេទ​នៅ​តំបន់​ចន្លោះ​លិង្គ​និង​រន្ធ​គូថ​។ មាន​ឧបករណ៍​ជំនួយ​ផ្លូវភេទ​ជាច្រើន​សម្រាប់​ជ្រើសរើស​ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ក្នុង​ការប្រើ​។​

​និយាយ​អំពី​វា​

​ដើម្បី​បំបាត់​កា​រើសអើង​ជុំវិញ​ការសម្រេច​កាម​ដោយ​ខ្លួនឯង ​យើង​ចាំបាច់​ត្រូវ​និយាយ​អំពី​វា​។ ការពិភាក្សា​អំពី​រឿងនេះ​កាន់តែច្រើន យើង​កាន់តែ​អាច​លុបបំបាត់​នូវ​ជំនឿរ​ភាន់​ច្រ​លំ​កាន់តែ​ឆាប់ ។ និយាយ​ជាមួយ​មិត្តភក្តិ​របស់​អ្នក​អាចជួយ​បង្កើត​ទំនុកចិត្ត និង​បង្កើត​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ដើម្បី​រួមគ្នា​និយាយ​ និង​សួរ​សំណួរ​អំពី​ការសម្រេច​កាម​ដោយ​ខ្លួនឯង​។ និយាយ​ជាមួយ​ដៃគូ​រួមភេទ ឬ​ដៃគូ​របស់​អ្នក​អំពី​អ្វីដែល​អ្នក​ចូលចិត្ត អ្វីដែល​អ្នក​មិន​ចូលចិត្ត​ និង​ការចង់បាន​ទៅវិញទៅមក​អាចជួយ​បង្កើន​ទំនុកចិត្ត​ក្នុងរឿងផ្លូវភេទ​របស់​អ្នក និង​ឈានដល់​ការរួម​ភេទ​ដ៏​ល្អប្រសើរ​។​

 

ប្រែ​សម្រួល និង​រៀបរៀង​អត្ថបទ​ដោយ​៖ Health.D Cam

ប្រភពឯកសារពិគ្រោះ៖  សហព័ន្ធផែនការគ្រួសារអន្តរជាតិ (IPPF)

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam