24. ខែ​មិថុនា 2021

អ្វីដែល​អ្នក​ត្រូវ​ដឹង​អំពី​ពណ៌បន្លែ និង​ផ្លែឈើ | Health.D Cam

ខែ​វិច្ឆិកា 28, 20201min1892
color-of-food

​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​សុខភាព និង​ការការពារ​ពី​ជំងឺ​ច្រើន​បំផុត​ប្រសិនបើ​អ្នក​បរិភោគ​ផ្លែឈើ និង​បន្លែ​ច្រើន​មុខ​។ សេចក្តីណែនាំ​ស្តីពី​របប​អាហារ​របស់​អូស្ត្រាលី និង​ក្រុម​ប្រឹក្សាជាតិ​ស្រាវជ្រាវ​សុខភាព និង​វេជ្ជសាស្ត្រ (NHMRC) ណែ​នាំឱ្យ​មនុស្សពេញវ័យ​បរិភោគ​បន្លែ​យ៉ាងហោចណាស់ ៥ប្រភេទ និង​ផ្លែឈើ២​ប្រភេទ​ក្នុង​មួយថ្ងៃ​។​

​ជាទូទៅ អាហារ​ដែលមាន​ពណ៌​ស្រដៀង​គ្នា មាន​សមាសធាតុ​ការពារ​ស្រដៀង​គ្នា​។ សូមព្យាយាម​ញាំ​ផ្លែឈើ និង​បន្លែ​ចម្រុះ​ពណ៌​រាល់ថ្ងៃ ដើម្បី​ទទួលបាន​គុណប្រយោជន៍​សុខភាព​យ៉ាង​ពេញលេញ​។ 
​អាហារ​ក្រហម​
៖ ដូចជា​ប៉េងប៉ោះ និង​ឪឡឹក​។ ផ្លែឈើទាំងនេះ​មាន​ផ្ទុក ​លី​កូ​ប៉ែន​(lycopene) ដែល​ត្រូវបាន​គេ​ចាត់ទុកថា​មាន​សារៈសំខាន់​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ​និង​ជំងឺ​បេះដូង​។​

​បន្លែ​បៃតង​៖ ដូចជា​ស្ពៃ​ខ្មៅ និង​ខាត់ណា​។ វាមាន​ផ្ទុក​សារជាតិ lutein និង zeaxanthin ដែល​អាចជួយ​ការពារ​ប្រឆាំងនឹង​ជំងឺ​ភ្នែក​ដែល​ទាក់ទង​នឹង​អាយុ​។

អាហារ​ពណ៌​ខៀវ និង​ស្វាយ​៖ ដូចជា​ផ្លែ​ប៊ឺ​រី និង​ផ្លែ​ត្រប់​។ ផ្លែឈើ​ទាំងនេះ​មាន​ផ្ទុក​នូវ​សារធាតុ anthocyanins ដែល​អាចជួយ​ការពារ​រាងកាយ​ពី​ជំងឺមហារីក​។​

​អាហារ​ពណ៌​ស​៖ ដូចជា​ផ្កា​ខាត់ណា​ខៀវ ដែល​បន្លែ​ទាំងនេះ​មាន​ផ្ទុក sulforaphane ហើយ​វា​ក៏​អាចជួយ​ការពារ​ប្រឆាំងនឹង​ជំងឺមហារីក​មួយចំនួន​ផងដែរ​។​

 

​​អត្ថបទ​ដោយ​៖ Health.D Cam

​ប្រភព​ឯកសារពិគ្រោះ​៖ BETTER HEALTH

2 comments

  • bahis

    ខែ​មករា 12, 2021 at 5:09 ល្ងាច

    Hi, after reading this awesome post i am as well delighted to share my knowledge here with colleagues. Roz Bay Raine

    Reply

  • yify

    ខែ​មករា 22, 2021 at 1:31 ល្ងាច

    I truly appreciate this article. Much thanks again. Ange Dominik Tingey

    Reply

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam