24. ខែ​មិថុនា 2021

អ្វីដែល​អ្នក​ត្រូវ​ដឹង​អំពី​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ | Health.D Cam

ខែ​មករា 8, 20211min881
sameple-image-healthdcam

​តើ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដំណើរការ​យ៉ាងដូចម្តេច​?
​វា​មិន​ដូច​វ៉ាក់សាំង​ធម្មតា​ទេ (​ដូចជា​វ៉ាក់សាំង​ផ្តាសាយ​) វ៉ាក់សាំង​កូ​វីដ​១៩ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Pfizer និង Moderna មិន​ប្រើ​ទម្រង់​ខ្សោយ ឬ​អសកម្ម​នៃ​វីរុស​ដើម្បី​បង្កឱ្យមាន​ប្រតិកម្ម​ភាពស៊ាំ​ទេ​។ ផ្ទុយទៅវិញ វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​នេះ ប្រើ​ម៉ូលេគុល​ហ្សែ​ន​ដែល​ហៅថា messenger RNA (mRNA)​។ យោងតាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ (CDC)​សេចក្តីណែនាំ​ដែលមាន​នៅក្នុង mRNA គឺ​ការធ្វើឱ្យ​កោសិកា​នៅក្នុង​ខ្លួន​បង្កើត​ដុំ ដែល​គ្មាន​គ្រោះថ្នាក់​នៃ​អ្វីដែល​គេ​ហៅថា​ប្រូ​តេ​អ៉ី​ន​រីក​(spike protein ) ដែល​ស្រដៀង​នឹង​ប្រូ​តេ​អ៉ីន​រីក​ដែល​ដុះដាល​នៅលើ​ផ្ទៃ​នៃ​មេរោគ​។ CDC ពន្យល់ថា កោសិកា​បញ្ចេញ​បំណែក​ប្រូ​តេ​អ៉ី​ន​នៅលើ​ផ្ទៃ​របស់​វា ដែល​ជម្រុញឱ្យមាន​ការឆ្លើយតប​របស់​ប្រព័ន្ធ​ភាពស៊ាំ ដែល​រួមមាន​ការផលិត​អង្គ​ប​ដិ​ប្រាណ​នៅតែមាន​នៅក្នុង​ប្រព័ន្ធ​ឈាម ដែល​ត្រៀមខ្លួន​ដើម្បី​ការពារ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​។​

​តើ​យើង​អាច​ដឹងថា​វ៉ាក់សាំង​កូ​វីដ​១៩ មាន​សុវត្ថិភាព​បាន​យ៉ាងដូចម្តេច​?
​វេជ្ជបណ្ឌិត​អុ​ី​សាន់​មានប្រសាសន៍ថា “ វ៉ាក់សាំង​ត្រូវបាន​គេ​សិក្សា​ដើម្បី​មើលទៅ​លើ​រឿង​ពីរ​យ៉ាង​ថា​តើ វា​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធិភាព​ដែរឬទេ​”​។ គាត់​និយាយថា​៖ ការសាកល្បង​វ៉ាក់សាំង​កូ​វីដ​១៩ មានការ​ចូលរួម​ពី​អ្នកស្ម័គ្រចិត្ត​រាប់ម៉ឺន​នាក់ ដើម្បី​វាយតម្លៃ​សុវត្ថិភាព និង​ប្រសិទ្ធភាព​។ ការសាកល្បង​ចុងក្រោយ ​(ដំណាក់កាល​ទី៣) នៃ​វ៉ាក់សាំង Pfizer បាន​ចុះឈ្មោះ​អ្នកចូលរួម​ចំនួន ៤៣.៦៦១ នាក់ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ក្រុមហ៊ុន​។​
​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ទៀតថា​៖ ដើម្បី​ធ្វើឱ្យ​ប្រាកដថា​វ៉ាក់សាំង​កូ​វីដ​១៩ មាន​សុវត្ថិភាព​អ្នកស្រាវជ្រាវ​បាន​សិក្សា​ពី​ផលប៉ះពាល់​ទូទៅ​ក្នុងចំណោម​អ្នកចូលរួម​ក្នុងការ​សាកល្បង​នេះ​។ ឧទាហរណ៍​៖ ដូចជា​វ៉ាក់សាំង​ផ្តាសាយ​ជាដើម​។ វ៉ាក់សាំង​ទាំងនេះ​បណ្តាលឱ្យ​អ្នក​ឈឺ​នៅត្រង់​កន្លែង​ចាក់ ហើយ​រយៈពេល​មួយថ្ងៃ ឬមួយ​រយៈ​ក្រោយមក អ្នក​អាចមាន​អារម្មណ៍​អស់កម្លាំង​និង​ឈឺ​។ ទាំងនេះ​គឺជា​កត្តា​ហានិភ័យ​ដែល​ត្រូវបានគេទទួលស្គាល់​។​

​អ្នកស្រាវជ្រាវ​ក៏​វាយតម្លៃ​ផងដែរ​ថា​តើ​មនុស្ស​ដែល​ចូលរួម​ក្នុងការ​ធ្វើតេស្ត​សាកល្បង​មាន​ជំងឺ ឬ​អត់ ព្រោះ​ក្នុងករណី​ដ៏​កម្រ ប្រភេទ​វ៉ាក់សាំង​មួយចំនួន​អាចធ្វើឱ្យ​មនុស្ស​ឈឺ​ជំនួស​ឱ្យ​ការឈឺ​តិចតួច ហើយ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ករណី​មិនល្អ​។ នោះ​មិនមែនជា​ករណី​វ៉ាក់សាំង Pfizer និង Moderna ទេ​។ លោក​វេជ្ជបណ្ឌិត​អ៉ី​សាន់​និយាយថា​៖ ប្រសិនបើ​មនុស្ស​ម្នាក់​ទទួល​ការការពារ​ពី​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​ទទួល​ការចាក់​ថ្នាំ​បង្ការ​រោគ ពួកគេ​ប្រាកដ​ជាមាន​អាការ​ស្រាល​ជាង​មុន ដែល​នេះ​ជា​ភស្តុតាង​បន្ថែម​នៃ​សុវត្ថិភាព​របស់​វ៉ាក់សាំង​។​

​ការប្រុងប្រយ័ត្ន​នៅតែមាន ដើម្បី​ធានាថា​ប្រជាជន​អាច​ទទួលបាន​ការយក​ចិត្ត​ទុកដាក់​ខាង​វេជ្ជសាស្ត្រ​ភ្លាមៗ​ក្នុងករណី​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ធ្ងន់ធ្ងរ​។ CDC ណែនាំ​ឱ្យ​អ្នក​ដែលមាន​ប្រវត្តិ​ប្រតិកម្ម​អាណា​ហ្វី​ឡាក់​ទិច (​មានប្រតិកម្ម​អា​លែ​ហ្សី​ធ្ងន់ធ្ងរ​) ដោយសារ​មូលហេតុ​ណាមួយ​ត្រូវ​ស្ថិតក្រោម​ការឃ្លាំមើល​វេជ្ជសាស្ត្រ​រយៈពេល ៣០​នាទី បន្ទាប់ពី​ចាក់​វ៉ាក់សាំង​រួច​។ ហើយ​ចំពោះ​មនុស្ស​ដែល​មិនមាន​ប្រតិកម្ម ត្រូវ​រងចាំ​ឃ្លាំមើល​ប្រហែល​១៥​នាទី​។​

​តើ​វ៉ាក់សាំង​កូ​វីដ​១៩ មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​?
​វ៉ាក់សាំង Pfizer ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មាន​ប្រសិទ្ធភាព ៩៥​ភាគរយ ហើយ​វ៉ាក់សាំង Moderna មាន​ប្រសិទ្ធិភាព ៩៤.១ ភាគរយ​។ ចំពោះ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព ៩៥​ភាគរយ​មានន័យថា​៖ ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត ១០០ នាក់​ដែល​បាន​ឆ្លង​វីរុស​ក្នុង​សប្តាហ៍ និង​ប៉ុន្មាន​ខែ​បន្ទាប់ពី​ទទួល​ការចាក់​ថ្នាំ​មាន ៩៥​នាក់​ស្ថិតក្នុង​ក្រុម​ដែល​ចាក់​ថ្នាំ placebo (​ចាក់​បញ្ចូល​ទឹកអំបិល​) ហើយ​មានតែ ៥​នាក់​ប៉ុណ្ណោះ នៅក្នុង​ក្រុម​ដែល​ចាក់​វ៉ាក់សាំង​នេះ​។ លោក​វេជ្ជបណ្ឌិត​អុ​ី​សាន់​និយាយថា​៖ “​ដូច្នេះ​អ្នកចូលរួម​ទាំងអស់​មា​ន​ហានិភ័យ​ដូចគ្នា​ក្នុងការ​ឆ្លង​ជំងឺ ប៉ុន្តែ​កម្រិត​នៃ​ការឆ្លង​គឺ​ទាប​ជាង​ចំពោះ​អ្នក​ដែល​ទទួលបាន​វ៉ាក់សាំង​”​។​

​អត្រា​ប្រសិទ្ធភាព​ខ្ពស់​នៃ​វ៉ាក់សាំង គឺជា​ព័ត៌មាន​គួរឱ្យភ្ញាក់ផ្អើល​។ ការណែនាំ​របស់ FDA ស្តីពី​វ៉ាក់សាំង​ដែល​ត្រូវបាន​ចេញផ្សាយ​មុនពេល​បញ្ចប់​ការសាកល្បង​ដំណាក់កាល​ទី៣ បាន​បញ្ជាក់ថា វ៉ាក់សាំង​ដែល​បានអនុម័ត​ណាមួយ​នឹងត្រូវ​បាន​គេ​រំពឹងថា​នឹង​ការពារ​ជំងឺ ឬ​បន្ថយ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នោះ យ៉ាងហោចណាស់ ៥០​ភាគរយ​នៃ​មនុស្ស​ដែល​ត្រូវបាន​ចាក់​វ៉ាក់សាំង​។​

​តើ​មនុស្ស​នឹងត្រូវ​បានការ​ការពារ​រយៈពេល​ប៉ុន្មាន បន្ទាប់ពី​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩?
​លោក​វេជ្ជបណ្ឌិត​អ៉ី​សាន់​និយាយថា “វា​នឹង​ត្រូវការ​ពេលវេលា​ដើម្បី​បញ្ជាក់​។ គាត់​ពន្យល់ថា​អ្នកជំងឺ​ដំបូង​ដែល​បាន​ចាក់​វ៉ាក់សាំង​មាន​រយៈពេល​ប្រហែលជា ៦​ខែ​ហើយ ដូច្នេះ​យើង​នៅ​មិនទាន់​ដឹងថា​តើ​ភាពស៊ាំ​អាច​ការពារ​បាន​រយៈពេល​យូរ​ជាងនេះទៀត ឬ​យ៉ាងណា​នោះទេ​។​

​តើ​រយៈពេល​ប៉ុន្មាន ទើប​ខ្ញុំ​អាច​ទទួលបាន​វ៉ាក់សាំង​នេះ​?
​ការទទួលបាន​វ៉ាក់សាំង ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រសើរឡើង​តាម​ពេលវេលា ប៉ុន្តែ​វា​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មានតែ​ចំនួន​ពី ៥ ទៅ ២០ លាន​ដូ​ស​ប៉ុណ្ណោះ ដែល​អាច​រកបាន​សម្រាប់​ចាក់​ជូន​ប្រជាជន​ក្នុង​មួយ​សប្តាហ៍​សម្រាប់​រយៈពេល​ជាច្រើន​ខែ​ទៀត​។ វា​ងាយស្រួល​ណាស់​ក្នុងការ​គណនា​ជា​តួលេខ ប៉ុន្តែ​យើង​ដឹងថា​វា​នឹង​ចំណាយពេល​យូរ ដើម្បី​ផ្តល់នូវ​ការចាក់​វ៉ាក់សាំង​សម្រាប់​ការពារ​មនុស្ស​គ្រប់​គ្នា​” ។ ការរង់ចាំ ក៏​អាស្រ័យ​លើ​ថា​តើ​កម្មវិធី​ចាក់​វ៉ាក់សាំង​មាន​ប្រសិទ្ធិភាព​នៅ​ទូទាំងប្រទេស​ដែរឬទេ​។ លោក​មានប្រសាសន៍ថា “ប្រទេស និង​តំបន់​នីមួយៗ​កំពុង​រៀបចំ​ប្រព័ន្ធ​របស់ខ្លួន ហើយ​ដូច្នេះ​វា​ប្រហែលជា​មានន័យថា​តំបន់​ខ្លះ​ធ្វើ​វា​បានល្អ​ជាង​តំបន់​ផ្សេងទៀត​” ។​

តើ​កុមារ​នឹង​អាច​ទទួលបាន​ការចាក់​វ៉ាក់សាំង​ដែរឬទេ​?
​រដ្ឋបាល​ចំណីអាហារ និង​ឪ​សថ​បានអនុម័ត​វ៉ាក់សាំង Pfizer សម្រាប់​មនុស្ស​ដែលមាន​អាយុ​លើសពី ១៦​ឆ្នាំ​។ ចំណែកឯ​វ៉ាក់សាំង Moderna គឺ​សម្រាប់​អ្នក​ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ​។ ការសិក្សា​អំពី​វ៉ាក់សាំង​ដែល​ពាក់ព័ន្ធ​នឹង​ក្មេង នឹង​ចាប់ផ្តើម​ឆាប់ៗ​នេះ​។ លោក​វេជ្ជ​.​អុ​ី​សាន់​និយាយថា “​នេះ​ជា​វិធី​ទូទៅ​ក្នុង​ការផលិត​វ៉ាក់សាំង និង​ការផលិត​ថ្នាំ ព្រោះ​ប្រសិនបើ​បញ្ហា​ធំៗ​ត្រូវបាន​គេ​សង្កេតឃើញ យើង​ពិតជា​ចង់​ការពារ កុំ​ឲ្យ​វា​កើតឡើង​ចំពោះ​កុមារ​ដែល​ងាយ​រងគ្រោះ​” ។
​លោក​វេជ្ជបណ្ឌិត Fauci បាន​ថ្លែងថា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​និយ័ត​ករ​អាមេរិក​គ្រោង​នឹង​ចាប់ផ្តើម​ការសាកល្បង​តេស្ត​វ៉ាកសាំង​នៅ​ខែមករា ដែល​នឹង​សាកល្បង​អំពី​សុវត្ថិភាព​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​លើ​កុមារ​។ របាយការណ៍​ពី NBC កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា បាន​ដកស្រង់​សម្តី របស់លោក Fauci ដែល​និយាយថា​៖ វា​នឹង​ចំណាយពេល​ជាច្រើន​ខែ រហូតដល់​ពេលដែល​វ៉ាក់សាំង​កូ​វីដ​១៩​សម្រាប់​កុមារ​ត្រូវបាន​អនុម័ត​។​
​ដំណឹង​ល្អ​នោះ​គឺថា វីរុស​នេះ​ហាក់ដូចជា​មិនសូវ​ឆ្លង​ធ្ងន់ធ្ងរ​ចំពោះ​កុមារ​ភាគច្រើន​។ លោក​វេជ្ជ​.​អ៉ីសាន់​បាន​បន្តថា “​កុមារ​នៅតែ​អាចមាន​ជំងឺ ហើយ​ដូច្នេះ វា​មាន​សារៈសំខាន់​ណាស់​ដើម្បី​ការពារ​ពួកគេ ប៉ុន្តែ​ដោយសារ​ឥទ្ធិពល​លើ​កុមារ​តិចជាង​មនុស្សពេញវ័យ និង​មនុ​ស្សវ័យ ចំណាស់ ដូច្នេះ​អាទិភាព​សម្រាប់​ការចាក់​វ៉ាក់សាំងត្រូវបាន​ផ្តោតលើ​អ្នកជំងឺ​ដែលមាន​ហានិភ័យ​ខ្ពស់​”​។​

​តើ​មាន​អ្វី​កើតឡើង ប្រសិនបើ​ភាគច្រើន​នៃ​ប្រជាជន​មិនបាន​ចាក់​វ៉ាក់សាំង​នេះ​?
​តាម​ការប៉ាន់ស្មាន ប្រជាជន​ចន្លោះ​ពី​៦០ ទៅ ៨០​ភាគរយ នឹងត្រូវ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដើម្បី​ទទួលបាន​ភាព​សាំ​​នៃ​រាងកាយ​។ ភាពស៊ាំ​បានកើត​ឡើង​នៅពេលដែល​ចំនួន​ប្រជាជន​ភាគច្រើន​ត្រូវបាន​ទទួល​ថ្នាំ​បង្ការ​ដោយ​បន្ថយ​ចំនួន​វីរុស​ក្នុង​ឈាម​បាន​គ្រប់គ្រាន់ ដើម្បី​ការពារ​ក្រុមមនុស្ស​ដែល​ងាយ​រងគ្រោះ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​។ លោក​វេជ្ជ​.​អុ​ី​សាន់​និយាយថា “​ប្រសិនបើ​មនុស្ស​គ្រប់រូប​ជ្រើសរើស​មិន​ទទួល​វ៉ាក់សាំង​ទេនោះ ពេល​ទៅមុខទៀត​យើង​នឹង​ស្ថិតនៅក្នុង​ស្ថានភាព​ដូច​យើង​កំពុង​រស់នៅ​សព្វថ្ងៃនេះ​ដដែល​” ។​

​តើ​ខ្ញុំ​អាច​ឈប់​ពាក់​ម៉ាស់​បានទេ បន្ទាប់ពី​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​?
​លោក​វេជ្ជ​.​អ៉ី​សាន់ និយាយថា​៖ “​ប្រជាជន​ត្រូវ​បន្ត​ពាក់​ម៉ាស់ និង​រក្សា​គំលាត​សង្គម ទោះបីជា​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​នេះ រហូតដល់​យើង​ឈានដល់​កម្រិត​នៃ​ការធ្វើ​ឲ្យ​មាន​ភាពស៊ាំ​។​ ​រឿង​មួយទៀត​គឺ វ៉ាក់សាំង​ទាំងនេះ មិនមាន​ប្រសិទ្ធភាព ១០០​ភាគរយ​ទេ​។ ទោះបីជា​វ៉ាក់សាំង​ល្អ​បំផុត​មាន​អត្រា​ឆ្លង ៥​ភាគរយ ហើយ​វ៉ាក់សាំង​ខ្លះទៀត​កំពុង​កើនឡើង​ប្រសិទ្ធភាព​ក៏ដោយ ប្រសិទ្ធភាព​វ៉ាក់សាំង​មិនមែន​មាន​៩៥​ភាគរយ​ទាំងស្រុង​នោះទេ​។ ដូច្នេះ​វា​មិនអាច​ការពារ​អ្នក​ទាំងស្រុង​ពី​ការឆ្លង​ទេ​។ យោងតាម CDC បាន​ឲ្យ​ដឹងថា​៖ ការបង្ក​រោគ​ដ៏​លេចធ្លោ​មួយ គឺ​នៅពេលដែល​មនុស្ស​ម្នាក់​វិ​វត្ត​ទៅជា​ជំងឺ ទោះបីជា​មានការ​ឆ្លើយតប​នឹង​វ៉ាក់សាំង​ក៏ដោយ​។​
​វា​ជាការ​សំខាន់​ផងដែរ ក្នុងការ​កត់សម្គាល់ថា​វ៉ាក់សាំង Pfizer និង Moderna ទាំងពីរ​ត្រូវ​ការចាក់​ពី​ដូ​ស មានន័យថា​ពីរដង ដែលមាន​គំលាត​ជាច្រើន​សប្តាហ៍​។ លោក​វេជ្ជ​.​អុី​សាន់​និយាយថា​“ តាមពិត អ្នក​មិនត្រូវ​បានការ​ពារ​ពេញលេញ​ទេ រហូតដល់​ច្រើន​សប្តាហ៍​បន្ទាប់ពី​ការចាក់​លើក​ទី​២​រួច​” ។​

 

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ Health.D Cam

​ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

One comment

  • can viagra treat bph

    ខែ​មីនា 5, 2021 at 10:39 ព្រឹក

    Well I truly enjoyed reading it. This article procured by you is very constructive for accurate planning. Bobbye Gustaf Staffard

    Reply

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam