21. ខែ​មិថុនា 2021

អ្វីដែល​អ្នក​គួរ​ដឹង​អំពី​ប្រតិកម្ម​អាហារ ឬ​អា​ឡែក​សុី​អាហារ​? | Health.D Cam

ខែ​ធ្នូ 12, 20201min1220
food-allergy

ប្រតិកម្ម​អាហារ​ជា​អ្វី​?
​ប្រតិកម្ម​អាហារ ឬ​អាឡែកហ្ស៊ី​អាហារ​គឺជា​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ភាពស៊ាំ​ដែល​កើតឡើង​ភ្លាមៗ​បន្ទាប់ពី​បរិភោគ​អាហារ​ណាមួយ​។ ចំនួន​តិចតួច​នៃ​អាហារ​ដែល​បង្កឱ្យមាន​អា​ឡែ​ហ្ស៊ី អាច​បណ្តាលឱ្យមាន​សញ្ញា និង​រោគសញ្ញា​ដូចជា​៖ បញ្ហា​រំលាយ​អាហារ ហៀរ​សំបោរ ឬ​ហើម និង​បញ្ហា​ផ្លូវដង្ហើម​ជាដើម​។ ចំពោះ​មនុស្ស​មួយចំនួន អា​ឡែ​ហ្ស៊ី​អាហារ​អាច​បណ្តាលឱ្យមាន​រោគសញ្ញា​ធ្ងន់ធ្ងរ ឬ​សូម្បីតែ​ប្រតិកម្ម​ដល់​អាយុជីវិត​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អាណា​ហ្វី​ឡាក់​ទិច​។​
​អាឡែកហ្ស៊ី​អាហារ​ប៉ះពាល់​ដល់​កុមារ​ប្រមាណ​ពី ៦ ទៅ ៨ ភាគរយ​នៃ​កុមារ​អាយុ​ក្រោម ៣ឆ្នាំ ​និង​រហូតដល់​ទៅ ៣ ភាគរយ​នៃ​មនុស្សពេញវ័យ​។ នៅពេល​មិនមាន​ការព្យាបាល ក្មេង​ខ្លះ​នឹង​នៅតែមាន​អា​ឡែក​ហ្សី​អាហារ​នៅពេល​ពួកគេ​ចាស់​ទៅ​។​

​រោគសញ្ញា​
​ចំពោះ​មនុស្ស​មួយចំនួន ប្រតិកម្ម​ទៅនឹង​អាហារ​ជាក់លាក់​ណាមួយ​អាច​មិន​ស្រួលខ្លួន ប៉ុន្តែ​មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​។ ចំពោះ​មនុស្ស​ផ្សេងទៀត ប្រតិកម្ម​អាហារ​អាចជា​រឿង​គួរឱ្យ​ភ័យខ្លាច និង​គំរាមកំហែង​ដល់​អាយុជីវិត​។ ជាទូទៅ រោគសញ្ញា​ប្រតិកម្ម​អាហារកើតឡើង​ក្នុង​រយៈពេល​ពីរ​បី​នាទី ទៅ​ពីរ​ម៉ោង​បន្ទាប់ពី​បរិភោគ​អាហារ​ខុស​។​
​រោគសញ្ញា និង​ប្រតិកម្ម ឬ​អា​ឡែ​ហ្ស៊ី​អាហារ​ទូទៅ​បំផុត​រួមមាន​៖
• រមួល ឬ​រមាស់​ក្នុង​មាត់​
• ហៀរ​សំបោរ រមាស់ ឬ​ឡើង​កន្ទួល​ក្រហម​
• ហើម​បបូរមាត់​មុខ អណ្តាត និង​បំពង់ក ឬ​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​
• ដង្ហក់ ឬ​ពិបាក​ដកដង្ហើម​
• ឈឺពោះ រាគរូស ចង់​ក្អួត​
• វិលមុខ ធេងធោង ឬ​ដួលសន្លប់​

​មូលហេតុ​នៃ​ប្រតិកម្ម​អាហារ​
​នៅពេលដែល​អ្នកមាន​ប្រតិកម្ម ឬ​អា​ឡែ​ហ្ស៊ី​អាហារ ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​បានកំណត់​ខុស​នូវ​អាហារ​ជាក់លាក់​មួយ ឬ​សារធាតុ​នៅក្នុង​អាហារ​ថា​ជា​អ្វីដែល​បង្ក​គ្រោះថ្នាក់​។ ជាការ​ឆ្លើយតប ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​រំញោច​កោសិកា​ឱ្យ​បញ្ចេញ​អង្គ​ប​ដិ​ប្រាណ ដែល​គេ​ស្គាល់​ថា​ជា immunoglobulin E (IgE) ដើម្បី​បន្សាប​សារធាតុ​អាហារ ឬ​សារធាតុ​បង្កឱ្យមាន​ប្រតិកម្ម ឬ​អា​ឡែ​ហ្ស៊ី​។ ​​នៅពេល​អ្នក​ញាំ​អាហារ​លើក​ក្រោយ សូម្បីតែ​បរិមាណ​តូច​បំផុត​នៃ​អាហារ​នោះ ក៏​អង្គ​ប​ដិ​ប្រាណ​ដឹងថា​វា​ជាស​ញ្ញា ហើយ​រំញោច​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ឱ្យ​បញ្ចេញ​សារធាតុ​គីមី​មួយ​ហៅថា​អ៊ី​ស្តា​មីន ក៏ដូចជា​សារធាតុ​គីមី​ផ្សេងទៀត​ចូលទៅក្នុង​ចរន្តឈាម​របស់​អ្នក​។ សារធាតុ​គីមី​ទាំងនេះ​បណ្តាលឱ្យមាន​រោគសញ្ញា​អា​ឡែ ហ្សី​។ ចំពោះ​មនុស្សពេញវ័យ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​អាហារ​ភាគច្រើន​បណ្តាលមកពី​ប្រូ​តេ​អ៉ី​ន​មួយចំនួន​ដែលមាន​នៅក្នុង​៖

•​ ​សត្វ​ដែលមាន​សំបក​ដូចជា​៖ បង្គា បង្កង និង​ក្តាម​
•​ ​សណ្តែកដី​
•​ ​គ្រាប់​ធ​ញ្ញា​ជាតិ​ដូចជា​៖ Walnut និង Pecans
•​ ​ត្រី​

​ចំពោះ​កុមារ អា​ឡែ​ហ្សី​អាហារ​ជាទូទៅ​បណ្តាលមកពី​ប្រូ​តេ​អ៉ីន​ដែលមាន​នៅក្នុង​៖
•​ ​សណ្តែកដី​
•​ ​គ្រាប់​ធ​ញ្ញា​ជាតិ​
•​ ​ស៊ុត​
•​ ​ទឹកដោះគោ​
•​ ​ស្រូវ​សាលី​
•​ ​សណ្តែក​

​ពេលណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​?
​អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ប្រតិកម្ម ឬ​អា​ឡែល​ហ្ស៊ី​អាហារ​ភ្លាមៗ​បន្ទាប់ពី​ញ៉ាំ​។ បើ​អាច​ធ្វើបាន សូម​ទៅ​ជួប​គ្រូពេទ្យ​ពេល​មាន​សញ្ញា​នៃ​ប្រតិកម្ម​អា​ឡែក​ហ្សី​កើតឡើង​។ នេះ​នឹង​ជួយ​ឱ្យ​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់ពេល​។​
​ស្វែងរក​ការព្យាបាល​ជាបន្ទាន់ ប្រសិនបើ​អ្នកមាន​សញ្ញា ឬ​រោគសញ្ញា​ណាមួយ​នៃ​ប្រតិកម្ម​អាណា​ហ្វី​ឡាក់​ទិច​ដូចជា​៖
•​ ​ការ​កន្ត្រាក់​ផ្លូវដង្ហើម​ដែល​ធ្វើឱ្យ​ពិបាក​ដកដង្ហើម​
•​ ​ការតក់ស្លុត​នឹង​សម្ពាធ​ឈាម​ធ្លាក់ចុះ​យ៉ាងខ្លាំង​
•​ ​ជីពចរ​ដើរ​ញាប់​
•​ ​វិលមុខ ឬ​ធេងធោង​

​ដូ​ច្នេះ សូម​ពិនិត្យ និង​សង្កេត​អាការ​របស់​អ្នក​បន្ទាប់ពី​ការ​ញាំ​អាហារ ជាពិសេស​អាហារ​ប្លែក​ដែល​អ្នក​មិនដែល​ញាំ​ពីមុនមក​។ សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ប្រសិនបើ​អ្នកមាន​សញ្ញា​ណា​​មួយ​នៃ​ប្រតិកម្ម​អាហារ​ដែល​បាន​រៀបរាប់​ខាងលើ ដើម្បី​ចៀស​វា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam

​ប្រភព​ឯកសារពិគ្រោះ​៖ MAYO CLINIC

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam