19. ខែ​មិថុនា 2021

អត្ថប្រយោជន៍​១២​យ៉ាង​របស់​កាហ្វេ​ | Health.D Cam

ខែ​តុលា 30, 20201min1350
benefit-of-coffee

​អត្ថប្រយោជន៍​ទាំង​១២​យ៉ាង​ដែល​អ្នក​ផឹក​កាហ្វេ​គួរ​ដឹង និង​ជៀសវាង​ការផឹក​កាហ្វេ សំរាប់​បុគ្គល​មួយចំនួន​។​ តាម​ការសិក្សា​ និង​អត្ថបទ​ចុះផ្សាយ​របស់​សាកលវិទ្យាល័យ​ហា​វើដ កាហ្វេ​បានផ្តល់​នូវ​ប្រយោជន៍​យ៉ាងច្រើន​ដល់​រា​ង្គ​កាយ​របស់​មនុស្ស​ដូចជា​៖

១. កា​​ហ្វ​ជួយ​បង្កើន​នូវ​ដំណើរការ និង​សកម្មភាព​របស់​រា​ង្គ​កាយ​បានល្អ

កាហ្វេ​ជួយ​ជម្រុញ​ឲ្យ​មានការ​បញ្ចេញ​នូវ​សារធាតុ អា​ដ្រេ​ណា​លីន (Adrenaline) របស់​រា​ង្គ​កាយ​បានល្អ និង​មាន​កម្រិត​ខ្ពស់​ក្នុង​ចរន្ត​ឈា​ម។

២.​កាហ្វេ​ជួយ​អ្នក​ក្នុងការ​សម្រក​ទម្ងន់
​កាហ្វេ​ផ្ទុក​ទៅដោយ​សារធាតុ​ម៉ាញ៉េ​ស្យូ​ម (Mg++) និង​ប៉ូ​តា​ស្យូ​ម (K+) ដោយ​ចូលរួម​ជាមួយ​រា​ង្គ​កាយ​ក្នុង​ដំណើរការ​ប្រើប្រាស់​អ័រម៉ូន អ៉ីន​ស៊ូ​លីន (Insulin) ក្នុងការ​សម្របសម្រួល​តុល្យភាព​ជាតិ​ស្ករ​ក្នុង​រា​ង្គ​កាយ និង​កាត់បន្ថយ​ការ​ឃ្លាន​អាហារ​។

៣.​កាហ្វេចូលរួម​ដុត​បំបែក​ខ្លាញ់​របស់​រា​ង្គ​កាយ​
​កាហ្វេ​ម្រុ​ញ​ឲ្យ​រា​ង្គ​កាយ​ដុត​បំបែក​ខ្លាញ់​បានល្អ និង​ប្រើប្រាស់​ខ្លាញ់​ដែល​បំបែក​ជា​ថាមពល​សម្រាប់​ការហ្វឹកហាត់​នានា​។

៤.​កា​ហ្វ​ជួយ​ឲ្យ​ផ្តោតលើ​អ្វីមួយ​បានល្អ និង​ស្មារតី​ដើរ​បានល្អ​
​ការ​ទទួលទាន​កាហ្វេ​ក្នុង​កម្រិត​បង្គួរ​ចន្លោះ​ពី​1-6 កែវ ក្នុង​១​ថ្ងៃ ជម្រុញ​ឲ្យ​រា​ង្គ​កាយ​ផ្តោតលើអ្វីមួយ​បាន​ងាយស្រួល និង​រស់​រវើក។

៥.​កាហ្វេ​អាច​កាត់បន្ថយ​អត្រា​ស្លាប់
​តាម​ការសិក្សា​មួយចំនួន​បានបង្ហាញ​ថា ​អ្នក​ដែល​ផឹក​កា​ហ្វ​ជាប្រចាំ​អាច​កាត់បន្ថយ​អត្រា​ស្លាប់​បាន​២៥% បើ​ធៀប​ទៅនឹង​អ្នក​មិន​ផឹក​កាហ្វេ​។

៦.​កាហ្វេ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​មួយចំនួន
​តាមរយៈ​ការសិក្សា​មួយ​បាន​បង្ហាញថា ​កាហ្វេ​បាន​ចូលរួម​កាត់បន្ថយ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត (Prostatic Cancer) លើ​បុរស​បាន​ប្រហែល២០% និង​ជំងឺមហារីក​ស្បូន (Endometrial cancer) លើ​ស្ត្រី​បាន​ប្រហែល​២៥% ព្រមទាំង​កាត់បន្ថយ​កា​រវិ​វត្ថ​ន៍​ទៅរក​ជំងឺមហារីក​ស្បែក (Basal cell carcinoma)​។ តាមរយៈ​ការសិក្សា​ថ្មីៗ បាន​បង្ហាញថា​កាហ្វេ​បាន​ចូលរួម​កាត់បន្ថយ​ទៅលើ​ការកើត​ជំងឺមហារីក​ថ្លើម​ផងដែរ​។​

៧.​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺស្ត្រូក ឬ​ជម្ងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​

៨. កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ផាក​ឃី​ន​សុន (​ជំងឺ​ញ័រ​មនុស្ស​ចាស់​-Parkinson’s Disease)

តាមរយ​ការសិក្សា​មួយចំនួន​បានបង្ហាញ​ថា​កាហ្វេ​បាន​ចូលរួម​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជម្ងឺ Parkinson បាន​២៥%

៩. កាហ្វេ​ចូលរួម​ការពារ​រា​ង្គ​កាយ​របស់​អ្នក

កាហ្វេ​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (Antioxidants) យ៉ាងច្រើន​ដែល​រា​ង្គ​កាយ​ត្រូវ​ការ ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ប្រឆាំងនឹង​សារធាតុ​ដែល​ប៉ះពាល់​សុខភាព​ក្នុង​ទម្រង់​ជា​រ៉ាឌីកាល់​សេរី (Free Radical)។

១០.​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការកើត​នូវ​ជម្ងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២

១១.​កាហ្វេ​ជួយ​ការពារ​ខួរក្បាល​
​កម្រិត​ជាតិ​កាហ្វេ​ក្នុង​ចរន្តឈាម​របស់​រា​ង្គ​កាយ​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជម្ងឺ​វង្វេង​វ័យចាស់ Dementia និង​ជម្ងឺ​Alzheimer។

១២.​កាហ្វេ​ជំ​រុញអោយ​សតិអារម្មណ៍​ស្រលះ​ល្អ និង​ភ្លឺស្វាង

ជួយ​រួម​ប្រឆាំងនឹង​បញ្ហា​ធ្លាក់​ទឹកចិត្ត (Depression) និង​កាត់បន្ថយ​អត្រា​ធ្វើអត្តឃាត។

ក្រៅពី​ផលប្រយោជន៍​ក៏​នៅមាន​ផល​រំខាន​មួយចំនួន​របស់​កាហ្វេ​និង​អ្នក​ចំនួន​មិនគួរ​ទទួលទាន​កាហ្វេ​ដូចជា​៖
– កាហ្វេ​មួយចំនួន​អាចធ្វើ​ឲ្យ​Toxic ឬ​ពុល ដែល​បណ្តាល​ឲ្យ​អ្នក​មិន​ស្រួលខ្លួន អារម្មណ៍មិនល្អ និង​ឈឺក្បាល​ជាដើម
– អាច​សម្លាប់អ្នក​បាន៖ ការ​ទទួលទាន​កាហ្វេ​លើស​កម្រិត​ចន្លោះ​ពី ៨០-១០០ ពែង​ក្នុង​រយៈពេល​ខ្លី អាច​សម្លាប់​អ្នក​បាន​ដោយសារ​ការ​លើស​កំណត់​
– កាហ្វេ​ធ្វើអោយ​ដេក​មិន​លក់ ឬ​វិបត្តិ​ដេក​មិន​លក់​ នឹឭិង​ល្ហិតល្ហៃ។ គួរ​ជៀសវាង​ផឹក​កាហ្វេ​ពេលយប់​ព្រោះ​មិនសូវ​ល្អទេ
– ហាម​ផឹក​កាហ្វេ​លើសពី​មួយ​កែវ​កាហ្វេ​ក្នុង​មួយថ្ងៃ​សំរាប់​អ្នកមាន​ផ្ទៃពោះ​។​ ជម្រើស​ល្អ​បំផុត​សំរាប់​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ផ្អាក​ផឹក​កាហ្វេ
– ប្រសិនបើ​អ្នក​លើស​កម្រិត​សារធាតុ​ខ្លាញ់ LDL Cholesterol គួរ​ជ្រើសរើស Filtered Coffee
– គួរ​ជៀសវាង​ឲ្យកូនក្មេង​ផឹក​កាហ្វេ​ ព្រោះ​បណ្តាល​មាន​បញ្ហា​ដំណេក និង​ការ​នោម​ជាដើម​។​

​កត្តា​គួរ​ពិចារណា​បន្ថែម​៖
១. ការផឹក​កាហ្វេ ឬ​អត់​គឺ​អាស្រ័យ​លើ​ខ្លួន​មនុស្ស​ម្នាក់ៗ និង​អាច​សម្រប​នឹង​កម្រិត​កាហ្វេ​នោះបាន ​ឬ​អត់​
២. ការ​ទទួលទាន​កាហ្វេ​ល្អ​បំផុត​ចន្លោះពេល​ព្រឹក​ម៉ោង ៨ ដល់​៩​ព្រឹក ក្រោយ​បរិភោគ​អាហារ​រួច និង​ថ្ងៃត្រង់​ចន្លោះ​ពី​ម៉ោង​១​ដល់ ៣រសៀល​
៣. ការ​ទទួលទាន​កម្រិត​កាហ្វេ​ល្អ​បំផុត​សម្រាប់សុខភាព​ចន្លោះ ១-៣​កែវ​ក្នុង​មួយថ្ងៃ
៤. ជៀសវាង​ការទទួល​កាហ្វេ​ពេលព្រឹក​ដោយ​មិនទាន់​បរិភោគ​អាហារ
៥. បុគ្គល​ដែល​គួរ​ជៀសវាង​ផឹក​កាហ្វេ​មាន​៖ ស្ត្រី​មាន​ផ្ទៃពោះ កូនក្មេង និង​អ្នក​ជំងឺស្រឺត ឬ​អ្នក​ដែល​ផឹក​កាហ្វេ​មាន​អាការ​ញ័រ​ដៃជើង វិលមុខ ឈឺក្បាល​ជាដើម​។​

អត្ថបទ​ដោយ​៖ Health.D Cam

ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ វេជ្ជបណ្ឌិត ប៊ិន កក្កដា វេជ្ជបណ្ឌិត​ឯកទេស​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​
ប្រភព​ឯកសារពិគ្រោះ​៖ HEALTH HARVARD and WARRIO COFFEE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam