24. ខែ​មិថុនា 2021

អត្ថប្រយោជន៍​ពិសេស​របស់​ទឹក​ការ៉ុត​ចំពោះ​សុខភាព​ | Health.D Cam

ខែ​វិច្ឆិកា 11, 20201min880
carrot-juice-healthy-nutrience

ការ​ទទូ​ល​ទាន​បន្លែ ផ្លែឈើ​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​។ ការ៉ុត​ជា​ប្រភេទ​បន្លែ​ដែល​ត្រូវបាន​យកមក​ផ្សំ​នឹង​អាហារ​ជាច្រើន​មុខ ដែល​គេ​មិនសូវ​ចាប់អារម្មណ៍​ពី​អត្ថប្រយោជន៍​ពិសេស​របស់​វា​ឡើយ​។ ក្រៅពី​ប្រើ​ក្នុង​មុខម្ហូប ការ៉ុត​ក៏ត្រូវ​បាន​គេ​យកមក​ធ្វើជា​ទឹក​ផ្លែឈើ​ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ដែល​អ្នក​ប្រហែលជា​មិនបាន​ដឹង​។​

១. មាន​ជីវជាតិ​ខ្ពស់​
​ទឹក​ការ៉ុត​មាន​កាឡូរី និង​ជាតិ​ស្ករ​ទាប ប៉ុន្តែ​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ជាច្រើន​។ ទឹក​ការ៉ុត​មួ​ួ​យ​កែវ​មាន​ផ្ទក់​នូវ​សារធាតុចិញ្ចឹម និង​វីតាមីន​ដូចជា​៖ កាឡូរី ប្រូ​តេ​អុ​ី​ន ខ្លាញ់ ស្ករ ជាតិ​សរសៃ​អាហារ​
​វីតាមីន​អា វីតាមីន​សេ វីតាមីន​ខេ និង​ប៉ូ​តា​ស្យូ​ម​ជាដើម​។​ទឹក​ការ៉ុត​ក៏​ផ្តល់នូវ​សារធាតុ​ពណ៌ carotenoid lutein និង zeaxanthin ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅក្នុង​ខ្លួន​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប្រឆាំងនឹង​ម៉ូលេគុល​មិន​ស្ថិតស្ថេរ​ដែល​ហៅថា​រ៉ាឌីកាល់​សេរី​។​

២. ជួយ​ដល់​សុខភាព​ភ្នែក​
​ទឹក​ការ៉ុត​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ខ្ពស់​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ភ្នែក​។ វីតាមីន​អា (A) គឺ​ចាំបាច់​សម្រាប់​សុខភាព​ភ្នែក​។ ការសិក្សា​ជាច្រើន​បាន​ផ្សារភ្ជាប់​ការ​ទទួលទាន​ផ្លែឈើ និង​បន្លែ​ដែលមាន​ផ្ទុក​សារធាតុ provitamin A ជាមួយនឹង​ការថយចុះ​ហានិភ័យ​នៃ​ភាព​ពិការភ្នែក និង​ជំងឺ​ភ្នែក​ដែល​ទាក់ទង​នឹង​អាយុ​។ លើសពីនេះទៅទៀត ទឹក​ការ៉ុត​គឺជា​ប្រភព​ដ៏​ល្អ​នៃ​សារជាតិ lutein និង zeaxanthin ដែលជា​សារធាតុ​ពណ៌ (carotenoids)​ពីរ​ផ្សេងទៀត​ដែល​ប្រមូលផ្តុំ​នៅក្នុង​ភ្នែក​របស់​អ្នក និង​ការពារ​ពី​ពន្លឺ​ដែល​បំផ្លាញ​ភ្នែក​។​

៣. ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​
​ទាំង​វីតាមីន A និង C ត្រូវបាន​រកឃើញ​នៅក្នុង​ទឹក​ការ៉ុត ដែល​ដើរតួ​ជា​អង់​ទី​អុកស៊ីដ​ង់ និង​ការពារ​កោសិកា​ភាពស៊ាំ​ពី​ការបំផ្លាញ​រ៉ាឌីកាល់​សេរី​។ ប្រភព​វីតាមីន A, B6 និង C សម្បូរ​នៅក្នុង​ជាតិ​ទឹក​ការ៉ុត​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​។​

៤. អាចរួមចំណែក​ក្នុងការ​ប្រឆាំងនឹង​ជំងឺមហារីក​
​ការសិក្សា​សាកល្បង​មួយ បង្ហាញថា​សមាសធាតុ​មួយចំនួន​នៅក្នុង​ទឹក​ការ៉ុត​អាច​ការពារ​ប្រឆាំងនឹង​ជំងឺមហារីក​។ ជាពិសេស​សារធាតុ polyacetylenes, beta carotene និង lutein ដែល​បានមកពី​ការពិសោធ​ទឹក​ការ៉ុត ដែល​អាចមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​កោសិកា​ឈាមស​របស់​មនុស្ស​។ ការសិក្សា​សាកល្បង​មួយ​ផ្សេងទៀត ក៏បាន​រកឃើញថា ការព្យាបាល​កោសិកា​មហារីក​ឈាម​ជាមួយនឹង​ការ​ចម្រាញ់​យក​ទឹក​ការ៉ុត​រយៈពេល ៧២​ម៉ោង​នាំឱ្យមាន​ការស្លាប់​កោសិកា​មហារីក និង​បញ្ឈប់​វដ្ត​នៃ​ការលូតលាស់​របស់​កោសិកា​នោះ​។​

៥. អាចជួយ​បង្កើន​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​
​ការទទួល​ទាន​ទឹក​ការ៉ុត​ក្នុង​បរិមាណ​តិចតួច​អាចជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ប៉ុន្ដែ នេះ​សំដៅលើ​ប្រភេទ​ទឹក​ឈើ​ការ៉ុត​ជាក់លាក់​មួយ​។ គេ​មិនដឹងថា​តើ​ទឹក​ការ៉ុត​ធម្មតា​មាន​ផលប្រយោជន៍​ស្រដៀង​គ្នា​ដែរឬទេ​។ ដូច្នេះ​ទឹក​ការ៉ុត​អាចជា​ការជំនួស​ដ៏​ល្អ​សម្រាប់​ទឹក​ផ្លែឈើ​ដែល​សម្បូរ​សារធាតុ​កា​ប៉ូ​អី​ុ​ត្រាត (​ធ្វើ​ឲ្យ​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​)​ខ្ពស់​។ ទោះជា​យ៉ាងណាក្តី វា​សំខាន់​ណាស់​ក្នុង​ការរក្សា​ទំហំ​នៃ​ការបរិភោគ​អាហារ​របស់​អ្នក​អោយបាន​ច្រើន​ព្រោះ​វា​អាចធ្វើអោយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។​

៦. អាចជួយ​បង្កើន​សុខភាព​ស្បែក​
​ទឹក​ការ៉ុត​ផ្តល់នូវ​វីតាមីន​សេ និង​បេ​តា​ការ៉ូ​ទីន​ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពីរ​ដែល​អាច​ការពារ​ស្បែក​របស់​អ្នក​ពី​ការបំផ្លាញ​។ វីតាមីន​សេ​ក៏​ចាំបាច់​សម្រាប់​ការផលិត​កូ​ឡា​ជែ​ន​ដែល​ជួយ​ពង្រឹង​ស្បែក​ផងដែរ​។​

៧. អាចជួយ​ដល់​សុខភាព​បេះដូង​
​ទឹក​ការ៉ុត​អាចជួយ​កាត់បន្ថយ​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ ទឹក​ការ៉ុត​គឺជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូ​តា​ស្យូ​ម​ដែលជា​សារធាតុ​រ៉ែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គ្រប់គ្រង​សម្ពាធ​ឈាម​ឱ្យបាន​ត្រឹមត្រូវ​។ របប​អាហារ​ដែលមាន​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ត្រូវបាន​បង្ហាញថា អាច​ការពារ​ប្រឆាំងនឹង​ជំងឺលើសឈាម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។​

៨. អាច​ការពារ​ថ្លើម​របស់​អ្នក​
​ការសិក្សា​ជាច្រើន​បង្ហាញថា ឥទ្ធិពល​ប្រឆាំងនឹង​ការ​រលាក និង​អង់​ទី​អុកស៊ីដ​ង់​នៃ​ការ៉ូ​ទីន​ដែលមាន​នៅក្នុង​ទឹក​ការ៉ុត ការពារ​ពី​ការប្រឆាំង​នឹង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិនមាន​ជាតិ​អាល់កុល (NAFLD)​។ NAFLD កើតឡើង​នៅពេល​ខ្លាញ់​ប្រមូលផ្តុំ​នៅលើ​ថ្លើម​របស់​អ្នក ដែលជា​ធម្មតា​បណ្តាលមកពី​របប​អាហារ​មិនល្អ លើស​ទំងន់ ឬ​ធាត់​។ ចុងក្រោយ វា​អាច​វិ​វត្ត​ទៅជា​ជំងឺ​ក្រិន​ថ្លើម និង​ការខូចខាត​យូរអង្វែង​។​

​សរុបមក ទឹក​ការ៉ុត​មាន​សារធាតុចិញ្ចឹម​មិនគួរ​ឱ្យ​ជឿ ដែល​ផ្តល់នូវ​ប៉ូ​តា​ស្យូ​មកា​រ៉ូ​តេ​តានី​ន​ជាច្រើន វីតាមីន​អា​សេ និង​ខេ​។ ការទទួល​ទាន​ទឹក​ផ្លែឈើ​ប្រភេទ​នេះ អាចជួយ​ធ្វើឱ្យ​សុខភាព​ភ្នែក​ប្រសើរឡើង បង្កើន​ប្រព័ន្ធ​ភាពស៊ាំ និង​ពង្រឹង​សុខភាព​ស្បែក​។ ទោះ​យ៉ាងណាក៏ដោយ​ការស្រាវជ្រាវ​បន្ថែមទៀត​អំពី​អត្ថប្រយោជន៍​របស់​វា​គឺជា​រឿង​ចាំបាច់​។​

 

អត្ថបទ​​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ HEALTHLINE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam