22. ខែ​មិថុនា 2021

ហេតុអ្វី​បុរស​ខ្លះ​ឆាប់​ចេញ​ទឹកកាម​? | Health.D Cam

ខែ​វិច្ឆិកា 26, 20201min2640
premature-ejaculation

​តើ​អ្វី​ជាការ​ឆាប់​ចេញ​ទឹកកាម​?
​ការ​ឆាប់​ចេញ​ទឹកកាម គឺជា​ពេលដែល​អ្នក​ឈានដល់​ចំណុចកំពូល​មុនពេល​រួមភេទ ឬ​តិចជាង​មួយ​នាទី​បន្ទាប់ពី​អ្នក​ចាប់ផ្តើម​រួមភេទ​។ មិនមាន​ពេលវេលា​កំណត់​ជាក់លាក់​ទេ​ថា បុរស​គួរ​បញ្ចេញ​ទឹកកាម​ក្នុងពេល​រួមភេទ​នៅពេលណា ប៉ុន្តែ​ប្រសិនបើ​អ្នក​បញ្ចេញ​ទឹកកាម និង​បាត់បង់​ការឡើង​រឹង​របស់​លិង្គ ភ្លាមនោះ​អ្នក និង​ដៃគូ​អាចមាន​អារម្មណ៍​ថា​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​រីករាយ​នឹង​ការរួម​ភេទ​ទេ​។​

​វា​អាចជា​រឿង​គួរឱ្យ​ធុញទ្រាន់ និង​ខ្មាសអៀន ប៉ុន្តែ​វា​ជា​បញ្ហា​ទូទៅ​សម្រាប់​បុរស​។ ចន្លោះ​ពី ៣០% ទៅ ៤០% មាន​បញ្ហា​នេះ នៅពេល​ណាមួយ​ក្នុង​ជីវិត​របស់​ពួកគេ​។ ដូច្នេះ​សូម​ចងចាំ​ថា វា​មិនមែនជា​អ្វីដែល​អ្នក​ត្រូវ​ព្រួយបារម្ភ​ទេ ប្រសិនបើ​វា​កើតឡើង​តែ​ម្តងម្កាល​។​

​មូលហេតុ​នៃ​ការ​ឆាប់​ចេញ​ទឹកកាម និង​កត្តា​ហានិភ័យ​
​មូលហេតុ​នៃ​ការ​ឆាប់​ចេញ​ទឹកកាម មិនត្រូវ​បាន​គេ​ដឹង​ច្បាស់​នោះទេ​។ ប៉ុន្តែ​ប្រព័ន្ធ​គីមីវិទ្យា​ដែល​ពាក់ព័ន្ធ​នឹង​ខួរក្បាល អាចជា​មូលហេតុ​មួយផ្នែក​ដែរ​។ បុរស​ដែលមាន​កម្រិត​សារធាតុ គីមី​serotonin ទាប​នៅក្នុង​ខួរក្បាល​របស់​ពួកគេ ច្រើនតែ​ចំណាយពេល​ខ្លី​ដើម្បី​បញ្ចេញ​ទឹកកាម​។​
​កត្តា​អារម្មណ៍​ដែល​អាចពាក់ព័ន្ធ​ដូចជា​៖
•​ ​ស្ត្រេ​ស​
•​ ​ជំងឺ​ធ្លាក់​ទឹកចិត្ត​
•​ ​ការ​ថប់​អារម្ភ​ណ៍​
•​ ​ភាព​ច្រណែន​
•​ ​បញ្ហា​ទំនាក់ទំនង​
•​ ​ខ្វះ​ទំនុកចិត្ត ឬ​ការមិន​ពេញចិត្ត​ចំពោះ​រូបរាងកាយ​
•​ ​ការព្រួយបារម្ភ​ចំពោះ​សមត្ថភាព​ផ្លូវភេទ​របស់​អ្នក​
•​ ​អារម្មណ៍​អវិជ្ជមាន​អំពី​គំនិត​នៃ​ការរួម​ភេទ​(​ការមិន​ចូលចិត្ត​រឿង​ផ្លូវភេទ​)

​ស្ថានភាព​រាងកាយ​ខ្លះ ក៏​អាច​បណ្តាលឱ្យ​កើតមាន​បញ្ហា​ឆាប់​ចេញ​ទឹក​ការរួម​មាន​៖
•​ ​កម្រិត​អរ​ម៉ូ​ន​មិនធម្មតា​
•​ ​កម្រិត​មិន​ទៀងទាត់​នៃ​ប្រព័ន្ធ​បញ្ជូន​សរសៃប្រសាទ (​អតុល្យភាព​នៃ​សារ​ធាតុគីមី​នៅក្នុង​ខួរក្បាល​របស់​អ្នក ដែល​បញ្ជូន​សារ ឬ​ជំរុញ​ដល់​រាងកាយ​ទាំងមូល​)
•​ ​ការ​រលាក ឬ​ការបង្ក​រោគ​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត ឬ​បង្ហួរនោម​របស់​អ្នក (​បំពង់​ដែល​ហូរ​ចេញពី​ប្លោកនោម​របស់​អ្នក ហើយ​បញ្ចោ​ញ​ទឹកនោម​ចេញពី​រាងកាយ​)
•​ ​លក្ខណៈ​តំណពូជ​ដែល​អ្នកទទួលបាន​ពី​ឪពុកម្តាយ​។​

​ពេលខ្លះ ការ​ឆាប់​ចេញ​ទឹកកាម​អាចជា​បញ្ហា​របស់​បុរស​ដែលមាន​បញ្ហា​ងាប់​លិង្គ​។ នោះ​ហើយ​ជា​ពេលដែល​លិង្គ​មិន​រឹងមាំ​សម្រាប់​ការរួម​ភេទ​។ បុរស​ដែលមាន​ការព្រួយបារម្ភ​ថា ពួកគេ​អាច​បាត់បង់​ការឡើង​រឹង​របស់​លិង្គ អាច​វិ​វត្ត​ទៅជា​ទម្លាប់​នៃ​ការប្រញាប់​ប្រញាល់​បញ្ចេញ​ទឹកកាម​។ វា​អាចជា​ទម្លាប់​ពិបាក​ក្នុងការ​លប់បំបាត់​។ ការព្យាបាល​ការ​ងាប់​លិង្គ អាចធ្វើឱ្យ​ឆាប់​ចេញ​ទឹកកាម និង​មាន​ជម្រើស​ប្រើ​ថ្នាំ​ជាច្រើន​ផងដែរ​។​

​ការធ្វើ​រោគវិនិច្ឆ័យ​នៃ​ការ​ឆាប់​ទឹកកាម​
​គ្រូពេទ្យ​ប្រហែលជា​ចាប់ផ្តើម​ដោយ​សួរថា តើ​អ្នក​តែងតែមាន​បញ្ហា​នេះ ឬ​ប្រសិនបើ​វា​ទើបតែនឹង​កើតមានឡើង​។ គ្រូពេទ្យ​អាច​សួរ​អំពី​ជីវិត​ផ្លូវភេទ ឬ​ទំនាក់ទំនង​របស់​អ្នក​។ ហើយ​អ្នក​ប្រហែលជា​ត្រូវធ្វើ​ការពិនិត្យ​រាងកាយ​ផងដែរ​។​
​ប្រសិនបើ​គ្រូពេទ្យ​គិតថា បញ្ហា​ផ្លូវ​ចិត្តជា​មូលហេតុ​បណ្តាល​ឲ្យ​អ្នកមាន​បញ្ហា​នេះ ពួកគេ​អាច​បញ្ជូន​អ្នក​ទៅ​អ្នកជំនាញ​សុខភាព​ផ្លូវចិត្ត​ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់ ឬ​ព្យាបាល​។ ប្រសិនបើ​វា​បណ្តា​មកពី​បញ្ហា​រាងកាយ គ្រូពេទ្យ​អាច​ណែនាំ​ឱ្យ​អ្នក​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ខាង urologist ដែលមាន​ជំនាញ​ខាង​ប្រព័ន្ធ​ទឹកនោម​។​

​ដូច្នេះ សូម​ស្វែងរក​ការពិគ្រោះ​យោបល់ និង​ព្យាបាល​ឲ្យ​បាន​ឆាប់ ប្រសិនបើ​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ឆាប់​ចេញ​ទឹកកាម​នេះ ដើម្បី​ទទួល​បានការ​រួមភេទ​ដែល​រីករាយ និង​ស្កប់ស្កល់​មួយ​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ WEB MD

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam