21. ខែ​មិថុនា 2021

ហេតុអ្វី​បានជា​មនុស្ស​គ្រប់រូប គួរ​ញុំា​ផ្លែ​ប៉ោម​ជាប្រចាំ ? | Health.D Cam

ខែ​តុលា 31, 20201min940
benefit-of-apple

​ការពារ​ជំងឺ​
​លោក Kristin Kirkpatrick អ្នកជំនាញ​ផ្នែក​ចំណីអាហារ​នៅ​គ្លីនិក Cleveland ក្នុង​រដ្ឋ​អូ​ហៃ​អូ និយាយថា ផ្លែ​ប៉ោម​មាន​ផ្ទុក​សារធាតុ​គីមី​ប្រឆាំងនឹង​ជំងឺ​ជាច្រើន​ប្រភេទ ។ មាន​របៀប​រស់នៅ​ជាច្រើន​កំពុង​បំផ្លាញ​សុខភាព​របស់​អ្នក ដូចជា ៖ ស្ត្រេ​ស កង្វះ​ដំណេក ឬ​អង្គុយ​ច្រើនពេក ដែល​បង្កើតជា​រ៉ាឌីកាល់​សេរី ។ ជាការ​ពិតណាស់ ផ្លែ​ប៉ោម​មួយ​មិនអាច​បង្កើត​ការការពារ ឬ​ព្យាបាល​បាន​នោះទេ ប៉ុន្តែ​ការទទួលយក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​កាន់តែច្រើន​ចូលក្នុង​របប​អាហារ​របស់​អ្នក នឹង​ជួយ​ទ្រទ្រង់​រាងកាយ​របស់​អ្នក ប្រឆាំងនឹង​ជំងឺ​ដូចជា​មហារីក​ជាដើម ។​

​ពង្រឹង​ភាពស៊ាំ​ក្នុង​រាងកាយ​
​លើសពីនេះទៅទៀត ផ្លែ​ប៉ោម​មាន​ផ្ទុក​នូវ​វីតាមីន​C ។ លោក Kirkpatrick មានប្រសាសន៍ថា វា​មិន​ច្រើន​ដូច​ទឹកក្រូច​ទេ ប៉ុន្តែ​វីតាមីន​C មាន​សារសំខាន់​សម្រាប់​ភាពស៊ាំ ។ ដោយសារតែ​ការរក្សា​ប្រព័ន្ធ​ភាពស៊ាំ​ដែលមាន​សុខភាព​ល្អ គឺជា​អ្វីដែល​មនុស្ស​គ្រប់រូប​តែងតែ​គិតដល់ ជាពិសេស​នៅពេលដែល​មានការ​ប្រែប្រួល​អាកាសធាតុ ឬ ការការពារ​មិនឱ្យ​មាន​ជំងឺ​ផ្តាសាយ​ជាដើម ។ ដូច្នេះ វីតាមីន​C អាចជួយ​បាន ។​

​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម បេះដូង និង​ពោះវៀន
​មកដល់ពេលនេះ យើង​ដឹង​ហើយ​ថា​ផ្លែ​ប៉ោម ជា​ផ្លែឈើ​ដែល​គួរឱ្យ​ចាប់អារម្មណ៍ ដោយសារ​វា​មាន​ជាតិ​សរសៃ​អាហារ ។ លោក Kirkpatrick ពន្យល់ថា នេះ​មកពី​ការរួមបញ្ចូល​គ្នា​រវាង​ជាតិ​សរសៃ​រលាយ​(​ពី​សម្បក​) និង​ជាតិ​មិន​សរសៃ​រលាយ (​ពី​សារជាតិ pectin នៅក្នុង​ផ្លែ​ប៉ោម​) ។ ជាទូទៅ ជាតិ​សរសៃ​បន្ថយ​ការរំលាយ​អាហារ ដើម្បី​ជួយ​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម ។ យោងតាម​ការស្រាវជ្រាវ​កាលពី​ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​ទស្សនា​វ​ដ្តី​សារធាតុចិញ្ចឹម​បានឱ្យដឹងថា ជាតិ​សរសៃ​ដែល​មិន​រលាយ អាចជួយ​ជំរុញ​ចលនា​ពោះវៀន​បាន​ទៀងទាត់ ខណៈដែល​សារជាតិ pectin ជួយ​ពង្រឹង​សុខភាព​ផ្នែក​សរសៃឈាម និង​ពោះវៀន ។

​ជួយ​ក្នុងការ​សម្រក​ទម្ងន់​
​លោកស្រី Palme មានប្រសាសន៍ថា ផ្លែ​ប៉ោម​មាន​សារប្រយោជន៍​ពីរ​យ៉ាង សម្រាប់​ការ​សម្រក​ទម្ងន់ វា​មាន​កាឡូរី​ទាប (​តិចជាង​១០០ ក្នុង​ផ្លែឈើ​ទំហំ​មធ្យម​) និង​មាន​១៤​ភាគរយ​នៃ​ជាតិ​សរសៃ​អាហារ​ប្រចាំថ្ងៃ​ក្នុង​មួយពេល ។ លើសពីនេះទៅទៀត វា​មិន​ត្រឹម​តែមាន​ជាតិ​សរសៃ​សម្រាប់​បំប៉ន​រាងកាយ​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អ្នក​ត្រូវ​ចំណាយពេល​ទំពារ​ផ្លែ​ប៉ោម​ផងដែរ ។ អ្នកស្រី​និយាយថា ការ​ទំពារ​កាន់តែច្រើន នឹង​ត្រូវការ​ពេលវេលា​ញុំា​កាន់តែច្រើន ហើយ​វា​នឹងធ្វើ​ឱ្យ​អ្នក​ញុំា​កាន់តែច្រើន​ដែរ ។ លោកស្រី​បន្ថែមថា ដើម្បី​ទទួលបាន​ប្រសិទ្ធ​ភាពល្អ​បំផុត អ្នក​គួរ​ញុំា​ផ្លែ​ប៉ោម​ទាំងមូល ជាជាង​ចិត​វា​ជា​ចំណិត ៕

អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam