22. ខែ​មិថុនា 2021

ហេតុអ្វី​បានជា​ជំងឺ​បេះដូង​ជា​បុព្វហេតុ​ចម្បង​នៃ​ការស្លាប់​របស់​ស្ត្រី​? | Health.D Cam

ខែ​វិច្ឆិកា 4, 20201min580
woman-heart-disease

​ជំងឺ​បេះដូង​គឺជា​បុព្វហេតុ​កំពូល​នៃ​ការស្លាប់​ចំពោះ​ស្ត្រី ប៉ុន្តែ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​អំពី​សញ្ញា​ព្រមាន​។​

​អ្វីដែល​ស្ត្រី​គួរ​ដឹង
​វេជ្ជបណ្ឌិត Eugenia Gianos ប្រធាន​ផ្នែក​សុខភាព​បេះដូង​របស់​ស្ត្រី​នៅ​មន្ទីរពេទ្យ Lenox Hill បាន​និយាយថា​“ វា​គួរឱ្យ​ខកចិត្ត​ដែលថា ស្ត្រី​វ័យក្មេង​មាន​ទម្លាប់​រស់នៅ​ដោយ​រក្សា​សុខភាព​បេះដូង មិនសូវ​បានល្អ​ទេ​ក្នុង​ឆ្នាំ​២០១៩ បើ​ធៀប​ទៅនឹង​កាលពី​ឆ្នាំ​២០០៩​។ នេះ​ដោយសារ​ការខ្វះ​ការយល់ដឹង​អំពី​ជំងឺ​បេះដូង ដែលជា​លទ្ធផល​នៃ​ការកើនឡើង​នៃ​អត្រា​មរណភាព​នៃ​ជំងឺ​បេះដូង​ដែល​យើង​កំពុង​រកឃើញ​នៅក្នុង​ស្ត្រី​វ័យក្មេង​។​

​រោគសញ្ញា​នៃ​ជំងឺ​គាំងបេះដូង​
​នៅពេលដែល​ស្ត្រី​មាន​អាការ​គាំងបេះដូង ពួកគេ​អាចមាន​រោគសញ្ញា​ផ្សេងៗ​គ្នា បើ​ប្រៀបធៀប​ទៅនឹង​បុរស​។ ខណៈពេលដែល​ការមិន​ស្រួល​ក្នុង​ទ្រូង​ជា​រឿង​ធម្មតា ពួកគេ​អាចមាន​រោគសញ្ញា​ផ្សេងទៀត​ដែល​មិនសូវ​ទាក់ទង​នឹង​ការ​គាំងបេះដូង​រួមមាន​៖ វិលមុខ ដង្ហើម​ខ្លី ឬ​ចង្អោរ​។​

​រោគសញ្ញា​ផ្សេងទៀត​មានដូចជា​៖
• ឈឺចាប់ ឬ​មិន​ស្រួល​នៅ​ឆ្អឹងថ្គាម​ក្រពះ​ឬ​ដៃ​ទាំងសងខាង​
• បែកញើស​ត្រជាក់​
• ដង្ហើម​ខ្លី​ដោយមាន ឬ​គ្មាន​ការឈឺ​ទ្រូង​
• ក្អួត​
• ឈឺទ្រូង​
​ប៉ុន្តែ ទោះបីជា​ស្ត្រី​មិនមាន​កត្តា​ហានិភ័យ​ទាំងនេះ​ក៏ដោយ ក៏​នៅតែមាន​វិធានការ​ដើម្បី​ធានាថា​ពួកគេ​កំពុង​រៀបចំ​របៀប​រស់​នៅ​ដែលមាន​សុខភាព​ល្អ​ដល់​បេះដូង​។​

វិធីសាស្ត្រ​កាត់បន្ថយ​ហានិភ័យ​
​ជា​សំណាងល្អ មាន​វិធានការណ៍​សកម្ម​មួយចំនួន​ដែល​ស្ត្រី​ទាំងអស់​អាចធ្វើ​រាល់ថ្ងៃ​ដើម្បី​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។ វិធានការណ៍​មួយចំនួន​រួមមាន​៖
•​ បរិភោគ​របប​អាហារ​ដែលមាន​សុខ​ភាពល្អ​សំបូរ​ទៅដោយ​ផ្លែឈើ​បន្លែ និង​គ្រាប់​ធញ្ញជាតិ​ហើយ​មាន​ជាតិ​ខ្លាញ់​ទាប​កូ​លេ​ស្តេ​រ៉ុល អំបិល និង​បន្ថែម​ជាតិ​ស្ករ​
•​ ​ឈប់​ជក់បារី​
•​ ​ផឹក​គ្រឿង​ស្រ​វឹក​ក្នុង​កម្រិត​មធ្យម​
•​ ​គ្រប់គ្រង​ភាព​តានតឹង​
•​ ​ធ្វើ​លំ​ហាត់ប្រាណ​
•​ ​ស្វែងយល់​ពី​ប្រវត្តិ​ជំងឺ​ក្នុង​គ្រួសារ​របស់​អ្នក​ឭ​
•​ ​រៀន​អំពី​អេ​ប៊ី​សុ​ី​អេស (ABCS) នៃ​សុខភាព​បេះដូង​ដូចជា​៖
-​ការប្រើ​ប្ក​រាស់​ថ្នាំ​អាស្ពីរីន​សមស្រប​សម្រាប់​អ្នក​ដែល​ត្រូវការ​វា​
-​ការគ្រប់គ្រង​សម្ពាធ​ឈាម​
-​ការគ្រប់គ្រង​កូ​លេ​ស្តេ​រ៉ុល​
-​ការបញ្ឈប់​ការជក់បារី​

អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ HELATH LINE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam