19. ខែ​មិថុនា 2021

ហេតុអ្វី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​អាច​កើ​មាន​ចំពោះ​កុមារ​? | Health.D Cam

ខែ​វិច្ឆិកា 15, 20201min530
type2-diabetes-in-children

កុមារ​ក៏​អាចមាន​អា​និ​ភ័យ​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ដែរ​។ តើ​ពួកគេ​អាច​កើត​ជំងឺ​នេះ​បាន​យ៉ាងដូចម្តេច​?
​ជំងឺ​ទឹកនោមផ្អែម​គឺជា​លក្ខខណ្ឌ​រាំរ៉ៃ​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បង្កើតឡើង​នៅក្នុង​ចរន្តឈាម​របស់​អ្នក​។ អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​ជួយ​ផ្លាស់​ទី​គ្លុយកូស​ពី​ឈាម​របស់​អ្នក​ទៅ​កោសិកា​ក្នុង​ខ្លួន​ដែល​ត្រូវបាន​ប្រើ​សម្រាប់​ថាមពល​។​

​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​នេះ វាធ្វើ​ឲ្យ​កោសិកា​ក្នុង​ខ្លួន​អ្នក​មិនអាច​ឆ្លើយតប​នឹង​អាំង​ស៊ុយ​លីន និង​អ្វីដែល​វា​ត្រូវធ្វើ​។ នៅ​ដំណាក់​បន្ទាប់​នៃ​ជំងឺ​នេះ រាងកាយ​របស់​អ្នក​ក៏​មិនអាច​ផលិត​អាំង​ស៊ុយ​លីន​បាន​គ្រប់គ្រាន់​ដែរ​។ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ដែល​មិនមាន​ការត្រួតពិនិត្យ​អាច​បណ្តាលឱ្យមានកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​រាំរ៉ៃ បង្កឱ្យមាន​រោគសញ្ញា​មួយចំនួន និង​អាច​នាំឱ្យមាន​ផលវិបាក​ធ្ងន់ធ្ងរ​។​

​មូលហេតុ​នៃ​បញ្ហា​នេះ​គឺ​ស្មុគស្មាញ ប៉ុន្តែ​កត្តា​ហានិភ័យ​ដែលនាំឲ្យមានជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​រួមមាន​៖
•​ ​លើស​ទម្ងន់ ឬ​មា​នស​ន្ទ​ស្សន៍​ម៉ាស​រាងកាយ​លើសពី​៨៥​ភាគរយ​
•​ ​មាន​ទម្ងន់​កំណើត ៤​គីឡូ ឬ​លើស​នេះ​
•​ ​កើត​ពី​ម្តាយ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​ពេល​មាន​ផ្ទៃពោះ​
•​ ​មាន​សមាជិកគ្រួសារ​ជិតស្និទ្ធ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២
•​ ​មាន​របៀប​រស់នៅ​មិនសូវ​សកម្ម​

​រោគសញ្ញា​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ចំពោះ​កុមារ​គឺ​ដូចគ្នា​នឹង​មនុស្សពេញវ័យ​ដែរ​រួមមាន​៖
•​ ​ស្រេកទឹក ឬ​ឃ្លាន​ហួស​កម្រិត​
•​ ​នោម​ញឹកញាប់​
•​ ​ដំបៅ​ជាសះស្បើយ​យឺត​
•​ ​ការបង្ករ​រោគ​ញឹកញាប់​
•​ ​អស់កម្លាំង​
•​ ​ព្រិល​ភ្នែក​
•​ ​ស្បែក​ស្រអាប់​
​សូម​ទៅ​ជួប​គ្រូពេទ្យ​កុមារ​ជាបន្ទាន់ ប្រសិនបើ​កូន​របស់​មាន​រោគសញ្ញា​ទាំងនេះ​។ នៅ​ឆ្នាំ ២០១៨ ADA បាន​ណែនាំ​ឱ្យ​កុមារ​ទាំងអស់​ដែល​លើស​ទម្ងន់ និង​មាន​កត្តា​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម ត្រូវ​ធ្វើតេស្ត​រកមើល​ភាព​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម ឬ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។​

​ការធ្វើ​តេស្ត​គ្លុយកូស​ក្នុង​ឈាម អាច​បង្ហាញ​ពី​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ឈាម​។ តេស្ត​អេ​ម៉ូ​ក្លូ​ប៊ី​ន A1C អាច​ផ្តល់ព័ត៌មាន​បន្ថែម​អំពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជា​មធ្យម​ក្នុង​រយៈពេល​ពីរ បី​ខែ​។ កូន​របស់​អ្នក​ក៏​ប្រហែលជា​ត្រូវការ​ធ្វើតេស្ត​គ្លុយកូស​ក្នុង​ឈាម​ផងដែរ​។ ប្រសិនបើ​កូន​របស់​អ្នក​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​ទឹកនោមផ្អែម នោះ​គ្រូពេទ្យ​នឹងត្រូវ​កំណត់ថា​តើ​វា​ជា​ប្រភេទ​ទី​១ ឬ​ប្រភេទ​ទី​២ មុនពេល​ធ្វើការ​ព្យាបាល​ជាក់លាក់​ណាមួយ​។​

​អ្នក​អាចជួយ​កាត់បន្ថយ​ហានិភ័យ​របស់​កូន​អ្នក​ដោយ​លើកទឹកចិត្ត​ពួកគេ​ឱ្យ​ញាំ​ឱ្យបាន​ល្អ និង​ធ្វើឱ្យមាន​សកម្មភាព​រាង​កាយ​ជា​រៀងរាល់ថ្ងៃ​។ ស្វែងយល់​ពី​ព័ត៌មាន​បន្ថែម​អំពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ឥទ្ធិពល​របស់​វា​លើ​កុមារ និង​របៀប​ដែល​វា​កើតមាន​ជាទូទៅ​ចំពោះ​កុមារ​ដែល មិនមែនជា​ជំងឺ​ទឹកនោមផ្អែម​ដែល​កើតឡើង​សម្រាប់តែ​មនុស្សពេញវ័យ​ទេ​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ HEALTH LINE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam