21. ខែ​មិថុនា 2021
ខែ​តុលា 16, 20201min1130
stigma-on-mental-illness

​អ្វី​ទៅជា​ការ​មាក់ងាយ​អ្នក​ជំងឺផ្លូវចិត្ត​?
​ការ​មាក់ងាយ​កើតឡើង​នៅពេល​នរណាម្នាក់​មើល​មក​អ្នក​តាមរបៀប​អវិជ្ជមាន​ដោយសារ​គេ​សង្កេតឃើញ​អ្នកមាន​ចរិតលក្ខណៈ​ដែល​ត្រូវបាន​គេ​គិតថា​បុគ្គល​ប្លែក ឬ​ជា​ច​រឹត​លក្ខណៈ​អវិជ្ជមាន​។ វា​ជា​រឿង​ដ៏​គួរឲ្យ​សោកស្តាយ​ដែល​ការ​មាក់ងាយ​ចំពោះ​អ្នក​ជំងឺផ្លូវចិត្ត​ត្រូវបាន​ក្លាយជា​រឿង​ធម្មតា​ចំពោះ​មនុស្ស​ជាច្រើន​។​

​ការ​មាក់ងាយ​អាច​នាំឱ្យមាន​ការរើសអើង​។ ការរើសអើង​អាចមាន​លក្ខណៈ​ជាក់ស្តែង​ និង​ចំៗដូចជា​អ្នកណាម្នាក់​ដែល​បង្ក​ឲ្យ​មានការ​យល់ឃើញ​បែប​អវិជ្ជមាន​ចំពោះ​ស្ថានភាព​ជំងឺផ្លូវចិត្ត​ ឬ​ការព្យាបាល​របស់​អ្នក​។ ឬ​វា​អាចជា​ការធ្វើ​ឡើង​ដោយ​អ​ចេតនា ឬ​ជាការ​ប៉ុនប៉ង​ដូចជា​នរណាម្នាក់​ព្យាយាម​គេច​ពី​អ្នក​ព្រោះ គេ​សន្ម​ត់​ថា​អ្នក​មិនអាច​គ្រប់គ្រង​អារម្មណ៍​បានដែ​លអាច​បង្កជា​ហិង្សា ឬ​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ដោយសារតែ​ជំងឺផ្លូវចិត្ត​របស់​អ្នក​។ ពេលខ្លះ​អ្នក​ក៏​ធ្លាប់​មើល​មក​ខ្លួនឯង​តាមរបៀប​នេះដែរ​។​

​ឥទ្ធិពល​អាក្រក់​ដែល​បណ្តាលមកពី​ការ​មាក់ងាយ​អ្នក​ជំងឺផ្លូវចិត្ត​រួមមាន​៖
•​ ​ការស្ទាក់ស្ទើរ​ក្នុងការ​ស្វែងរក​ជំនួយ ឬ​ការព្យាបាល​
•​ ​ខ្វះ​ការយល់ និង​គាំទ្រ​ពី​ក្រុមគ្រួសារ មិត្តភក្តិ មិត្ត​រួមការ​ងារ ឬ​អ្នកដទៃ​
•​ ​ទទួលបាន​ឱកាស​តិចជាង​មុន​សម្រាប់​ការងារ ការសិក្សា និង​សកម្មភាព​សង្គម​នានា ឬ​បញ្ហា​ស្វែងរក​ផ្ទះសម្បែង​
•​ ​ទទួលរង​នូវ​ការ​សម្លុត គំរាមកំហែង អំពើហិង្សា​លើ​រាងកាយ ឬ​ការយាយី​ផ្សេងៗ​
•​ ​ការធានារ៉ាប់រង​សុខ​ភាពមិន​គ្រប​ដណ្តប់​លើ​ការព្យាបាល​ជំងឺផ្លូវចិត្ត​របស់​អ្នក​ជំងឺ​
•​ ​មានជំនឿថា​អ្នកនឹង​មិន​ទទួលជោគជ័យ​ក្នុង​បញ្ហា​ប្រឈម​នឹង​បញ្ហា​នេះ ឬថា​អ្នក​មិនអាច​កែលំអ​ស្ថានភាព​របស់​អ្នក​ឲ្យ​ប្រសើរ​ឡើងវិញ​។​

អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
ប្រភព​ឯកសារពិគ្រោះ​៖ Mayoclinic

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam