19. ខែ​មិថុនា 2021

ហេ​តុ​អ្វី​បាន​ជា​មាន​ការ​ឈឺ​សាច់​ដុំ​នៅ​ពេល​ហាត់​ប្រាណ​ថ្ងៃ​ដំ​បូង? | Health.D Cam

ខែ​កញ្ញា 29, 20201min840
soreafteryoga16x9

ការឈឺ​សាច់ដុំ​បន្ទាប់ពី​ការធ្វើ​លំ​ហាត់ប្រាណ ក៏ត្រូវ​បាន​គេ​ស្គាល់​ផងដែរ​ថា​ជា​ការឈឺ​សាច់ដុំ​យឺត​ឬ DOMS​។ នេះ​បង្ហាញថា​អ្នក​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ជាលិកា​សាច់ដុំ​របស់​អ្នក បើ​យោងទៅតាម​និយមន័យ​ពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​កីឡា​អាមេរិក​។ នៅពេលដែល​ការប៉ះទង្គិច ឬ​ការ​ដាច់​រហែក​លក្ខ​ណះ​តូចតាច​កើតឡើង រាងកាយ​របស់​យើង​ចាប់ផ្តើម​ដំណើរការ​ជួសជុល​ដោយ​បង្ករ​ឱ្យមាន​ការ​រលា​កនៅ​កន្លែង​រងរបួស ពន្យល់​ដោយ​វេជ្ជបណ្ឌិត Shawn Arent ដែលជា​សាស្ត្រាចារ្យ និង​ប្រធាន​នាយកដ្ឋាន​វិទ្យាសាស្ត្រ​លំ​ហាត់ប្រាណ និង​ក៏​ជា​ប្រធាន​មន្ទីរ​វិទ្យាសាស្ត្រ​កីឡា​នៅ​សាកលវិទ្យាល័យ South Carolina នៃ​រដ្ឋ​កូ​ឡុំ​បៀ​។​

​លោក​វេជ្ជបណ្ឌិត Arent ពន្យល់​បន្ថែមថា វត្ថុ​រាវ​ប្រមូលផ្តុំ​នៅក្នុង​សាច់ដុំ ដែល​ធ្វើ​ឲ្យ​មាន​សម្ពាធ​បន្ថែម​ទៅលើ​តំបន់​ដែល​ប៉ះទង្គិច ដែល​នាំឱ្យមាន​អារម្មណ៍​ថា​តឹង​ណែន និង​ឈឺចាប់​ដែលជា​ធម្មតា​ចាប់ផ្តើម​វិ​វត្ត​ពី​១២ ទៅ ២៤ ម៉ោង​បន្ទាប់ពី​ការហាត់​ប្រាណ​របស់​អ្នក​។​

​ខណៈពេលដែល​អ្នក​ហាត់ប្រាណ​ទាំងឡាយ​បង្កើត​ឲ្យ​មាន​របួស​បន្តិចបន្តួច​រៀងរាល់​ពេលដែល​ធ្វើ​លំ​ហាត់ប្រាណ​ទៅតាម​ប្រភេទ​នៃ​ការហាត់​ប្រាណ​នីមួយៗ​នោះ នឹង​ជម្រុញ​ឲ្យ​មានការ​បង្កើត​កម្រិត​កាន់តែ​ខ្ពស់​នៃ​ការប៉ះទង្គិច និង​ការឈឺចាប់​។ ជាពិសេស​ការហាត់​ប្រាណ​ណា​ដែល​ថ្មី​សម្រាប់​អ្នក ដែលមាន​លក្ខ​ណះ​ខ្លាំងក្លា​ជាង​ធម្មតា ឬ​កីឡា​ដែល​ប្លែក​ពី​កីឡា​ដែល​អ្នក​ធ្លាប់​លេង វា​នឹង​បណ្តាលឱ្យ​ឆាប់​ប៉ះទង្គិច និង​ឈឺចាប់​ជាង​ប្រភេទ​កីឡា​ហាត់ប្រាណ​ដទៃទៀត​។​

 

​អត្ថបទ​បកប្រែ និង​រៀបរៀង​ដោយ​៖ Health.D Cam

ប្រពភឯកសារពិគ្រោះ៖  EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam