24. ខែ​មិថុនា 2021

ហេតុផល​៥​យ៉ាង​នៃ​ការ​ជ្រុះ​សក់ និង​វិធី​ដែល​អាចជួយ​បាន​ | Health.D Cam

ខែ​វិច្ឆិកា 1, 20201min1080
Hair-Loss-and-Treatment

​មនុស្ស​គ្រប់គ្នា​តែង​ជួបប្រទះ​ការ​ជ្រុះ​សក់ ហើយ​វា​កើតឡើង​ចំពោះ​យើង​ម្នាក់ៗ​ជា​រៀងរាល់ថ្ងៃ ។ មនុស្ស​ភាគច្រើន​ជ្រុះ​សក់​ពី ៥០ ទៅ ១០០​សរសៃ​ក្នុង​មួយថ្ងៃ ។ ប៉ុន្តែ បើ​អ្នកពិនិត្យ​សក់​របស់​ខ្លួនឯង នៅលើ​ខ្ទើយ​កើយ ពេល​ងូតទឹក ឬ​ពេល​សិតសក់​ហើយ តើ​សក់​របស់​អ្នក ដូចជា​ជ្រុះ​ច្រើន​ជាងនេះទៅទៀត​មែន​ទេ ?
​អ្វីដែល​ល្អ​បំផុត​ដែល​អ្នក​អាចធ្វើ​បាន គឺ ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក ។ ពួកគេ​នឹង​ផ្តល់នូវ​ឫសគល់​នៃ​មូល​ហេតុដែល​ជ្រុះ​សក់ ហើយ​ត្រូវ​ប្រាកដថា អ្នកទទួលបាន​ការព្យាបាល​ត្រឹមត្រូវ​ក្នុងករណី​ដែល​ត្រូវ​ព្យាបាល ។​

​ហេតុផល​មួយចំនួន​ដែល​ធ្វើឱ្យ​ជ្រុះ​សក់៖
១.Telegen effluvium៖ ជាការ​បាត់បង់​សក់​ដែល​អាច​កើតឡើង​បន្ទាប់ពី​អ្នក​ឆ្លងកាត់​បញ្ហា​ស្ត្រេ​ស​ច្រើន ។ បណ្ឌិតសភា​ផ្នែក​រោគ​សើ​ស្បែក​អាមេរិក​និយាយថា ប្រភព​នៃ​ស្ត្រេ​ស​ទាំងនេះ​អាច​រួមមាន ៖
• ការវះកាត់​
• ការ​សម្រាលកូន​
• ការ​លែងលះ ឬ​បាត់បង់​ការងារ​
• មាន​គ្រុនក្តៅ​ខ្លាំង​
• ការព្យាបាល និង​សះស្បើយ​ពី​ជំងឺ​
​គ្លីនិក​ម៉ា​យូ បាន​បង្ហាញថា៖ ការ​ជ្រុះ​សក់​យ៉ាង​ឆាប់រហ័ស គឺ​ដោយសារតែ telegen effluvium អាច​នឹង​កើតឡើង​សូម្បីតែ​ពីរ​បី​ខែ​បន្ទាប់ពី​អ្នក​ជួប​បញ្ហា​ស្ត្រេ​ស។​

២.Alopecia areata៖ ការ​ជ្រុះ​សក់​ប្រភេទ​នេះ ច្រើនតែ​លេចចេញ​ជា​ទំពែក​មូល ។ វា​អាចធ្វើឱ្យ​អ្នក​ជ្រុះ​សក់​ភ្លាមៗ បើ​យោងតាម វិទ្យាស្ថាន NYU Langone Health ។ ស្ថានភាព​នេះ កើតឡើង​នៅពេលដែល​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ធ្វើឱ្យប៉ះពាល់​ដល់​ឫស​សក់​របស់​អ្នក​ដោយ​មិន​ត្រឹមត្រូវ ។ បណ្ឌិតសភា​រោគ​សើ​ស្បែក​អា​មេ​រិច មានប្រសាសន៍ថា សក់​របស់​អ្នក​អាច​ដុះ​ឡើងវិញ​ដោយ​ខ្លួនឯង ឬ​ដោយ​ការព្យាបាល ។​

៣.បញ្ហា​វេជ្ជសាស្ត្រ​ផ្សេងៗ៖ សាស្ត្រាចារ្យ​ខាង​រោគ​សើ​ស្បែ​កលោក David J.Leffell បានសរសេរថា ជំងឺ​ដែល​រួមមាន ស្ថានភាព​ក្រពេញ​ទី​រ៉ូ​អ៊ី​ត និង​ជំងឺ​ពោះវៀន អាចជា​មូលហេតុ​នៃ​ការ​ជ្រុះ​សក់​ផងដែរ ។​

៤.ការប្រើប្រាស់​ថ្នាំ​មួយចំនួន៖ ថ្នាំ​ធ្វើឱ្យ​ឈាមរាវ ឬ​ថ្នាំ​ព្យាបាល​ដោយ​ប្រើ​គីមី អាចជា​មូលហេតុ​នៃ​ការបាត់បង់​សក់​ផងដែរ ។​

៥.បញ្ហា​អាហារូបត្ថម្ភ៖ ទាំងនេះ អាច​រួមបញ្ចូល​ទាំង​ការទទួល​ជាតិ​ដែក​តិចតួច ឬ​វីតាមីន​អា​ច្រើនពេក ។​

សូម​ស្វែងរក​ជំនួយ និង​ដំណោះស្រាយ​ឥឡូវនេះ​
​មានការ​ព្យាបាល​ជាច្រើន សម្រាប់​បញ្ហា​ជ្រុះ​សក់។ ការព្យាបាល​ត្រឹមត្រូវ​សម្រាប់​អ្នក អាស្រ័យទៅលើ​មូលហេតុ​នៃ​ការបាត់បង់​សក់​របស់​អ្នក ដែលជា​ហេតុផល​ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ និង​ធ្វើ​រោគវិនិច្ឆ័យ។ នៅពេលដែល​អ្នកដោះស្រាយ​រោគសញ្ញា​នៃ​ការបាត់បង់​សក់​កាន់តែ​ឆាប់ អ្នកនឹង​ការពារ​ការខូចខាត​ដែល​មិនអាច​ត្រឡប់​វិញ​បាន។ ពិភាក្សា​ជាមួយ​អ្នកជំនាញ​វេជ្ជសាស្ត្រ​នៅថ្ងៃនេះ ដើម្បី​លទ្ធផល​នៃ​ការ​ដុះ​សក់​វិញ​យ៉ាង​ពេញលេញ។

 

អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖WEB MED

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam