19. ខែ​មិថុនា 2021

សូកូឡាខ្មៅ និងល្វីងគឺល្អបំផុតសម្រាប់សុខភាព | Health.D Cam

ខែ​វិច្ឆិកា 4, 20201min690
benefit-of-chocolate

ជាទូទៅ យើងតែឭគេនិយាយថា សូកូឡាជាអាហារដែលមានរសជាតិផ្អែមខ្លាំង មានជាតិស្ករច្រើន និងធ្វើឲ្យធាត់។ ប៉ុន្តែ មានរឿងខ្លះដែលយើងមិនបានដឹងច្បាស់ពីអត្ថប្រយោជន៍របស់សូកូឡាចំពោះសុខភាព។ ខាងក្រោមនេះ ជាការបកស្រាយរបស់អ្នកជំនាញផ្នែកអាហារូបត្ថម្ភអំពីសូកូឡា។
វេជ្ជបណ្ឌិតSamantha Heller ជាអ្នកឯកទេសខាងអាហាររូបត្ថម្ភផ្នែកវេជ្ជសាស្ត្រជាន់ខ្ពស់នៅ NYU Langone Health ក្នុងទីក្រុងញូវយ៉កបាននិយាយថា“ ការនិយាយថា សូកូឡាជួយឲ្យមានសុខភាពល្អ គឺសមហេតុផល ហើយការសិក្សាមួយចំនួនក៏បានបង្ហាញថាសូកូឡាជួយដល់សរសៃឈាមបេះដូង ក៏ដូចជាអត្ថប្រយោជន៍សុខភាពផ្សេងៗទៀត” ។

លោកវេជ្ជបណ្ឌិត Heller បន្ថែមថា“ សូកូឡាកាន់តែខ្មៅ និងល្វីងគឺកាន់តែជម្រុញឲ្យមានសុខភាពល្អ។ សាកលវិទ្យាល័យហាវើដបានណែនាំអំពីសូកូឡាខ្មៅ ដែលវាត្រូវបានផលិតពីកាកាវយ៉ាងហោចណាស់៧០ភាគរយ។ កាកាវឆៅ ឬធម្មជាតិធ្វើពីសណ្តែក កាកាវដែលមានជាតិ fermented ស្ងួតដែលមិនមានផ្ទុកជាតិស្ករ ខ្លាញ់ ឬផលិតផលទឹកដោះគោឡើយ។ សូកូឡា ឬម្សៅកាកាវប្រភេទនេះមានរសជាតិល្វីងដែលជួយផ្តល់ប្រយោជន៍ទៅដល់សុខភាព។
ដូច្នេះ សូមកុំរួញរាក្នុងការទទួលទានសូកូឡាខ្មៅ និងល្វីងដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពបន្ថែមទៀត។

អត្ថបទប្រែសម្រួល និងរៀបរៀងដោយ៖ Health.D Cam
ប្រភពឯកសារពិគ្រោះ៖ EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam