22. ខែ​មិថុនា 2021

សម្គាល់​ដូ​ម្តេច​ទើប​ដឹងថា​ស្ត្រី​ឈានដល់​ចំនុចកំពូល​? | Health.D Cam

ខែ​វិច្ឆិកា 12, 20201min1790
women-sex-orgasm

​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​គេ​អាច​សម្គាល់​បាន​ថា​ស្ត្រី​ម្នាក់​អាចឈាន​ដល់​ចំនុចកំពូល​នៅពេល​មានការ​រួមភេទ​បាន​យ៉ាង​ដូ​ម្តេច​? ពេលខ្លះ​ស្ត្រី​ខ្លួនឯង​ក៏​មិនបាន​ដឹងផង​។ វេជ្ជបណ្ឌិត​ម៉ៃ​ឃឺ​ល​អាំង​ប៊ឺ​រ​ (MD Ingber) ជា​គ្រូពេទ្យ​ឯកទេស​ខាង​ផ្នែក​វះកាត់​ជំងឺ​ផ្លូវភេទ និង​បន្ត​ពូជ (Urology) ក្នុង​ទីក្រុង Morristown បាន​និយាយថា​៖ នៅពេលដែល​ស្ត្រី​ឈានដល់​ចំណុចកំពូល នឹងមាន​ការផ្លាស់ប្តូរ​ពាសពេញ​រាងកាយ​ទាំងមូល​។

​តើ​ស្ត្រី​អាច​ឈានដល់​ចំណុចកំពូល​បាន​យ៉ាង​ដូ​ម្តេច​?
​វិធី​មួយ​ក្នុងចំណោម​វិធី​ដែល​ស្ត្រី​អាច​ឈានដល់​ចំណុចកំពូល​គឺ​តាមរយៈ​ដំណើរការ​គោលដៅ​ចំនួន​បួន​ដំណាក់​កាលដែល​ត្រូវបាន​ពិពណ៌នា​ជា​លើកដំបូង​ដោយ​អ្នកស្រាវជ្រាវ​ផ្លូវភេទ​លោក William Masters និង លោក​Virginia Johnson កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​

១.​ដំណាក់កាល​រំភើប​៖ នៅក្នុង​ដំណាក់កាល​នៃ​ការរំភើប ឬ​ការ​ស្រើបស្រាល​នេះ មានន័យថា​ស្ត្រី​បាន​ផ្តួចផ្តើម ឬ​យល់ព្រម​ក្នុងការ​រួមភេទ​។ នៅពេល​ចាប់ផ្តើម នាង​រកឃើញថា​នាង​ផ្តោត​សំខាន់​លើ​ការ​រំញោច​ផ្លូវភេទ​។ ច​រន្ធ​ឈាម​ចាប់ផ្តើម​បញ្ចេញ ជម្រុញ​ឲ្យ​មានការ​រំញោច​គ្លី​តូ​រី​ស ទ្វារមាស និង​ក្បាលដោះ​ហើយ​បង្កើតជា​អារម្មណ៍​ផ្លូវភេទ​ពេញ​រាងកាយ​។ ចង្វាក់បេះដូង និង​សម្ពាធ​ឈាម​កើនឡើង​។ វេជ្ជបណ្ឌិត Ingber និយាយថា​៖ អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន និង​សារធាតុ​ជម្រុញ​សរសៃប្រសាទ​ដូចជា​ឌី​ផូ​មីន និង​សេ​រ៉ូ​តូ​នី​ន​(dopamine and serotonin)​រួមចំនែក​ក្នុង​ដំណើរការ​ទាំងនេះ​។​

២.​ដំណាក់កាល​មាន​ភាព​សុខ​ស្រួល​៖ ភាព​ពុះកញ្ជ្រោល​ខាង​ផ្លូវភេទ បង្កើតជា​កត្តា​ឈានដល់​ចំណុចកំពូល​។ ផ្នែក​ខាងក្រៅ​១/៣ នៃ​ទ្វា​មាស​ប្រែជា​ពិសេស ដោយ​ចរ​ន្ធ​ឈាម​បង្កើត​អ្វីដែល​អ្នកស្រាវជ្រាវ​ហៅថា​“ ការ​ឈានដល់​ចំណុចកំពូល​” ។ ផ្តោតលើ​ការ​រំញោច​ផ្លូវភេទ ដែល​បញ្ចេញ​ជា​អារម្មណ៍​ផ្សេងទៀត​ដូចជា ចង្វាក់បេះដូង សម្ពាធ​ឈាម និង​ដង្ហើម​បន្ត​កើនឡើង​។​

៣.​ដំណាក់កាល​ឈានដល់​ចំណុចកំពូល​៖ ការ​កន្ត្រាក់​កើតឡើង​ក្នុង​ស្បូន ទ្វារមាស និង​សាច់ដុំ​នៅ​ឆ្អឹង​អាង​ត្រគៀក​។ ភាព​ពុះកញ្ជ្រោល​ខាង​ផ្លូវភេទ ដែល​បណ្តាលមកពី​ការបង្កើត​ស្នេហា ឬ​ការបញ្ចេញ​នូវ​ការ​រំញោច​ដោយ​ខ្លួនឯង ហើយ​សាច់ដុំ​ពាសពេញ​រាងកាយ​អាច​នឹង​ឡើង​រឹង​។ អារម្មណ៍​នៃ​ភាពកក់ក្តៅ​ជាធម្មតា​កើតឡើង​ពី​ឆ្អឹង​អាង​ត្រគាក ហើយ​រាលដាល​ពាសពេញ​រាងកាយ​។

៤.​ដំណាក់កាល​សម្រាក​៖ រាងកាយ​នឹងមាន​ភាព​ធូរស្បើយ​។ ចរ​ន្ធ​ឈាម​រត់​ចេញពី​សរីរាង្គ​ភេទ​ចង្វាក់បេះដូង សម្ពាធ​ឈាម និង​ដង្ហើម​នឹង​វិល​ត្រឡប់មក​ធម្មតា​វិញ​។​ទាំងនេះ​ជា​ដំណាក់កាល​មួយចំនួន​ដែល​អ្នក និង​ដៃគូ​រួមភេទ​គួរស្វែងយល់​ដើម្បី​ធានាថា​អ្នក និង​ដៃគូ​ផ្តល់​ឲ្យ​គ្នា​នូវ​ភាព​រីករាយ​ក្នុងការ​រួមភេទ ព្រមទាំង​បង្កើតបាន​នូវ​បទពិសោធន​រួមភេទ​ដែល​ល្អប្រសើរ​មួយ​។​

 

អត្ថបទ​ដោយ​៖ Health.D Cam
ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam