22. ខែ​មិថុនា 2021

សញ្ញា​មួយចំនួន​បញ្ជាក់ថា​អ្នក​មិន​ចូលចិត្ត​ការងារ​របស់​អ្នក​ទេ​ | Health.D Cam

ខែ​វិច្ឆិកា 25, 20201min900
toxic-job-stressful-work

​គ្មាន​នរណាម្នាក់​ដែល​ស្រឡាញ់​ការងារ​របស់​ពួកគេ​គ្រប់ពេលវេលា​នោះទេ​។ វា​តែងតែមាន​ផ្នែក​ខ្លះ​នៃ​ការងារ​ដែល​អាចមាន​អារម្មណ៍​ថា​ធុញទ្រាន់​។ ប៉ុន្តែ​តើ​អ្នក​អាច​ដឹង​យ៉ាងម៉េច​ថា​តើ​ការងារ​របស់​អ្នក​មិន​ត្រឹមតែ​ស្ត្រេ​ស ប៉ុន្តែ​តាមពិត​វា​មាន​ឥទ្ធិពល​អាក្រក់ ដែល​កំពុង​ធ្វើ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នក​?
​ការងារ​ដែលមាន​ឥទ្ធិពល​អាក្រក់ មាន​ច្រើន​មូលហេតុ​ដូចជា​៖ ពួកគេ​អាចមាន​ភាព​តានតឹង​ហួសហេតុ​។ វា​អាចជា​ពេលដែល​អតិថិជន​ទាមទារ​ច្រើន​នៅក្នុង​ភោជនីយដ្ឋាន ឬ​ប្រហែល​មកពី​បញ្ហា​ជា​មួ​​យ​ថៅកែ ឬ​អ្នក​រួម​ការងារ​ជាមួយ​។ ប្រសិនបើ​អ្នក​ពិតជា​មិន​សប្បាយចិត្ត​នៅ​កន្លែងធ្វើការ សូម​រកមើល​សញ្ញា​ដូចខាងក្រោម​ដែល​ការងារ​នោះ​ពិត​ជាមាន​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​។​

១. ​វា​ពិបាក​ក្នុងការ​មាន​អារម្មណ៍​វិជ្ជមាន​នៅ​កន្លែងធ្វើការ​
​អ្នក​ជួបប្រទះ​នូវ​សេចក្តី​អំណរ និង​ភាព​ធូរស្បើយ​ពី​ការងារ​ប៉ុន្តែ​អារម្មណ៍​ទាំងនោះ​មិនត្រូវ​បាន​រកឃើញ​ទេ​នៅពេល​អ្នក​ចូលធ្វើការ​។ ផ្ទុយទៅវិញ​អ្នក​តែងតែមាន​អារម្មណ៍​មិន​ងាយស្រួល ឬ​នឿយហត់​ក្នុង​អារម្មណ៍​។ ពេលខ្លះ មិត្ត​រួមការ​ងារ​របស់​អ្នក លើកទឹកចិត្ត ប៉ុន្តែ​អ្នក​អាច​ត្រឹមតែ​ញញឹម​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

២.​ ត្រូវ​ចំណាយពេល​ចុង​សប្តាហ៍​ទាំងអស់​ដើម្បី​មាន​អារម្មណ៍ល្អ​វិញ​បន្ទាប់ពី​ការងារ​
​សុខភាព​ផ្លូវចិត្ត​របស់​អ្នកធ្លាក់​ចុះ​ពេញ​មួយ​សប្តាហ៍​។ ដល់​ថ្ងៃ​អង្គារ អ្នក​អស់កម្លាំង ហើយ​មិនអាច​នឹងមិន​ចង់​ធ្វើ​វា​រហូតដល់​ថ្ងៃ​សុក្រ​។ នៅពេល​ចុង​សប្តាហ៍​មកដល់ អ្នក​ស្ទើរតែ​ទន្ទឹងរង់ចាំ​វា ពីព្រោះ​អ្នក​អស់កម្លាំង​។

៣. អ្នក​តានតឹង និង​ឆាប់​ខឹង​នៅ​យប់​ថ្ងៃអាទិត្យ​
​នៅ​រាត្រី​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ អ្នក​អាច​ដក​ការងារ​ចេញពី​ក្នុង​ខួរក្បាល​របស់​អ្នក ប៉ុន្តែ​នៅ​ថ្ងៃអាទិត្យ អ្នក​មិនអាច​បដិសេធថា​នឹងមាន​ការងារ​មកដល់​ទៀត​ទេ​។ វា​ពិបាក​ក្នុងការ​ទាក់ទង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​អ្នក ហើយ​អ្នក​មិន​រីករាយ​នឹង​ថ្ងៃ​ចុងក្រោយ​នៃ​ចុង​សប្តាហ៍​របស់​អ្នក​ដូចដែល​អ្នក​បាន​ស្អប់​ព្រឹក​ថ្ងៃ​ច័ន្ទ​។​

៤. ​អ្នក​ស្រមៃ​អំពី​ការចូលនិវត្តន៍​
​អ្នក​សុ​បិ​ន្ត​អំពី​ការឈប់​សម្រាក​ពី​ការងារ​ជា​អចិន្ត្រៃយ៍​។ អ្នក​ក៏​ប្រហែលជា​ចាប់ផ្តើម​រៀបចំ​ផែនការ​ចូលនិវត្តន៍ ឬ​គិត​អំពី​វិធី​ដើម្បី​ក្លាយជា​អ្នកមាន ដូច្នេះ​អ្នក​មិនចាំបាច់​ធ្វើ​ការងារ​បន្តទៀត​ទេ​។​

៥. ការ​គេង​របស់​អ្នក​កាន់តែ​អាក្រក់​ទៅៗ​នៅ​ថ្ងៃ​ធ្វើការ​
​ការងារ​ដែល​អ្នក​មិន​ស្រលាញ់ អាច​បំផ្លាញ​ដំណេក​របស់​អ្នក​ទាំងស្រុង​។ មនុស្ស​មួយចំនួន​មាន​អារម្មណ៍​ថា​មាន​បញ្ហា​នៅ​ថ្ងៃ​ដែល​ពួកគេ​ធ្វើការ (​ជាធម្មតា ថ្ងៃ​ច័ន្ទ​ដល់​យប់​ថ្ងៃ​សុក្រ​)​។​

៦. អ្នក​តែងតែ​ឈឺ​ជារឿយៗ​
​ការសិក្សា​រាប់មិនអស់​បានបង្ហាញ​ពី​ផលប៉ះពាល់​នៃ​ភាព​តានតឹង​រ៉ាំរ៉ៃ​ទៅលើ​ប្រព័ន្ធ​ភាពស៊ាំ​។ ប្រសិនបើ​អ្នក​ត្រូវបាន​បំពុល​ដោយ​បរិយាកាស​ការងារ​ដែល​មិនល្អ អ្នក​នឹងមាន​អារម្មណ៍​ថា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ចិត្ត និង​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ប៉ះពាល់​ដល់​រាងកាយ​ផងដែរ​។

៧. ​អ្នកយក​ថ្ងៃ​ឈប់សម្រាក​ច្រើន​
​សូម្បីតែ​នៅពេលដែល​អ្នក​មិនមាន​ជំងឺ​ប្រចាំកាយ​ក៏ដោយ អ្នក​អាច​នឹង​ជ្រើសរើស​នៅផ្ទះ​ឲ្យ បាន​ញឹកញាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ ថ្ងៃ​ខ្លះ អ្នក​ភ្ញាក់​ហើយ​គិតថា​មិន​ចង់ទៅ​ធ្វើការ​ទេ​។

៨.​ អ្នក​មិន​ចូលចិត្ត​មនុស្ស​នៅ​កន្លែងធ្វើការ​
​នេះ​ប្រហែលជា​សញ្ញា​ដែល​ប្រាប់ថា​ការងារ​របស់​អ្នក​គឺ​មិនល្អ​សម្រាប់​អ្នក​ទេ មានន័យថា​វា​កំពុង​ផ្លាស់​ប្តូរជីវិត​អ្នក​តាមរបៀប​ដែល​អ្នក​មិន​ចូលចិត្ត​។ អ្នក​អាច​ឃើញថា​ខ្លួន​អ្នក​ត្រូវបាន​គេ​ផាត់​ចេញ ជួប​រឿង​ជូរចត់ មានតែ​ខ្លួនឯង និង​មិន​ចុះសម្រុង​ជាមួយ​អ្នកដទៃ​។ វា​ថែមទាំង​អាច​បណ្តាលអោយ​ពេលវេលា​នៅផ្ទះ​ជាមួយ​ក្រុមគ្រួសារ​របស់​អ្នក ក្លាយជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​អ្នក​ពិបាកចិត្ត​ផងដែរ​។​

​ប្រសិនបើ​សញ្ញា​ទាំងនេះ ជា​អ្វីដែល​អ្នក​កំពុង​ជួបប្រទះ សូម​គិត​ដោយ​ប្រុងប្រយ័ត្ន​អំពី​អនាគត​របស់​អ្នក​ចំពោះ​ការងារ​មួយ​នេះ​។ តើ​មាន​វិធី​ណា​ដើម្បី​ផ្លាស់ប្តូរ​ការងារ​ផ្សេង​ទេ​? ឬ​វា​អាចជា​ពេលវេលា​សម្រាប់​ការផ្លាស់ប្តូរ​ការងារ​? និយាយ​ពី​បញ្ហា​នេះ​ជាមួយ​អ្នក​ដែល​ទុកចិត្ត​ហើយ​ប្រយ័ត្ន​ចំពោះ​អ្នក​ដែល​អ្នក​ទាក់ទង​ជាពិសេស​អ្នក​ដែលមាន​ចំណែក​ក្នុងការ​សម្រេចចិត្ត​រប​ស់​អ្នក​។ ឧទាហរណ៍​៖ អ្នក​រួមការ​ងារ​ដែល​មិន​ចង់ឱ្យ​អ្នក​ចាកចេញ ទំនងជា​ផ្តល់ឱ្យ​អ្នក​នូវ​មតិ​ឆ្លើយតប​ដោយ​លំអៀង​។​

​ជា​ចុងក្រោយ វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​កត់សម្គាល់ថា កន្លែងធ្វើការ​គេ​គិតថា​ល្អ អាច​នឹងមាន​ឥទ្ធិពល​មិនល្អ​សម្រាប់​អ្នក ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​វា​។ ឧទាហរណ៍​៖ ប្រហែលជា​ការងារ​បច្ចុប្បន្ន​របស់​អ្នក​មិន​អនុញ្ញាតឱ្យ​អ្នក​បង្ហាញ​ពី​ការច្នៃប្រឌិត​របស់​អ្នក ឬក៏​អ្នកមាន​ភាពជា​សហគ្រិន ហើយ​មិន​ចង់​ធ្វើការ​មួយថ្ងៃ​៨​ម៉ោង​ទេ​។ មិន​ថា​មិត្ត​រួមការ​ងារ​របស់​អ្នក​អាច​ទទួលយកបាន ឬ​បរិយាកាស​ការងារ​ល្អ​ប៉ុណ្ណា​នោះទេ វា​មិនមាន​សុខ​ភាពល្អ​សម្រាប់​អ្នក​ទេ ប្រសិនបើ​វា​ជាការ​ងារ​ដែល​មិន​សមស្រប​សម្រាប់​អ្នក​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
ប្រភព​ឯកសារពិគ្រោះ​៖ WEB MD

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam