19. ខែ​មិថុនា 2021

វិធី​​ដោះ​ស្រាយ​​ការ​មាក់​ងាយ​​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​ | Health.D Cam

ខែ​តុលា 16, 20201min600
deal-with-stigma-on-mental-health

ទទួលការព្យាបាល

អ្នកប្រហែលជាស្ទាក់ស្ទើរក្នុងការសារភាពថាអ្នកត្រូវការការព្យាបាល។ កុំឲ្យភាពភ័យខ្លាចនៃការមាក់ងាយរបស់អ្នកដទៃរារាំងអ្នកពីការស្វែងរកជំនួយ។ ការព្យាបាលអាចផ្តល់នូវការធូរស្បើយដោយបង្ហាញនូវមូលហេតុនៃបញ្ហា និងកាត់បន្ថយរោគសញ្ញាដែលរំខានដល់ការងារ និងជីវិតផ្ទាល់ខ្លួនរបស់អ្នក។

កុំឲ្យភាពមាក់ងាយបង្កើតការសង្ស័យ និងខ្មាសអៀន

ការមាក់ងាយមិនត្រឹមតែមកពីអ្នកដទៃទេ អ្នកខ្លួនឯងក៏អាចជឿថាស្ថានភាពរបស់អ្នកគឺជាសញ្ញានៃភាពទន់ខ្សោយរបស់ខ្លួន ឬក៏ថាអ្នកគួរតែអាចគ្រប់គ្រងវាដោយគ្មានការសុំជំនួយពីអ្នកដទៃ។ ស្វែងរកការប្រឹក្សាយោបល់អប់រំខ្លួនអ្នកអំពីស្ថានភាពរបស់អ្នក និងការទំនាក់ទំនងជាមួយអ្នកដទៃដែលមានជម្ងឺផ្លូវចិត្ត អាចជួយអ្នកឱ្យមានការគោរពខ្លួនឯង និងយកឈ្នះលើការវិនិច្ឆ័យដោយខ្លួនឯង។

កុំផ្តាច់ខ្លួនពីមនុស្សជុំវិញខ្លួន

ប្រសិនបើអ្នកមានជម្ងឺផ្លូវចិត្ត អ្នកប្រហែលជាស្ទាក់ស្ទើរក្នុងការប្រាប់នរណាម្នាក់អំពីវា។ គ្រួសារ មិត្តភក្តិ ឬអ្នកជិតខាងរបស់អ្នកអាចផ្តល់ការគាំទ្រដល់អ្នកប្រសិនបើពួកគេដឹងអំពីជម្ងឺផ្លូវចិត្តរបស់អ្នក។ ស្វែងរកមនុស្សដែលអ្នកទុកចិត្តសម្រាប់គាំទ្រ និងការយល់ពីអ្នកតាមអ្វីដែលអ្នកត្រូវការ។        ​

កុំធ្វើឱ្យខ្លួនឯងក្លាយជាអ្នកជម្ងឺ

អ្នកមិនមែនជាអ្នកជម្ងឺទេ។ ដូច្នេះជំនួសឱ្យការនិយាយថា “ខ្ញុំជាអ្នកជម្ងឺបាយផូឡា (bipolar) ” ត្រូវនិយាយថា “ខ្ញុំមានជំងឺបាយផូឡា” ។ ជំនួសឱ្យការហៅខ្លួនឯងថាជា“ វិកលចារិក” និយាយថា“ ខ្ញុំមានជម្ងឺវិកលចារិក” ។

ចូលរួមជាមួយក្រុមដែលគាំទ្រអ្នកមានបញ្ហាផ្លូវចិត្ត

ក្រុមគាំទ្រជាតិ និងអន្តរជាតិមួយចំនួនដូចជាសម្ព័ន្ធភាពជាតិស្តីពីជម្ងឺផ្លូវចិត្ត (NAMI) ផ្តល់ជូននូវកម្មវិធីក្នុងស្រុក និងតាមរយៈបណ្តាញអ៉ីនធើណេតដែលជួយកាត់បន្ថយការមាក់ងាយតាមរយៈការអប់រំមនុស្សដែលមានជម្ងឺផ្លូវចិត្ត គ្រួសារ សហគមន៍របស់ពួកគេ និងមនុស្សទូទៅ។

ទទួលជំនួយ និងការគាំទ្រពីសាលារៀន

ប្រសិនបើអ្នក ឬកូនរបស់អ្នកមានជម្ងឺផ្លូវចិត្តដែលប៉ះពាល់ដល់ការរៀនសូត្រ ចូរស្វែងយល់ថាតើផែនការ និងកម្មវិធីអ្វីខ្លះដែលអាចជួយបាន។ ការរើសអើងប្រឆាំងនឹងសិស្សដោយសារតែជម្ងឺផ្លូវចិត្តគឺផ្ទុយនឹងច្បាប់ហើយអ្នកគ្រប់គ្រងការអប់រំនៅកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងមហាវិទ្យាល័យត្រូវបានតម្រូវឱ្យទទួលសិស្សឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ និយាយជាមួយគ្រូ សាស្រ្តាចារ្យ ឬអ្នកគ្រប់គ្រងសាលាអំពីវិធីសាស្រ្ត និងធនធានល្អបំផុតដើម្បីជួយគាំទ្រអ្នកមានបញ្ហាផ្លូវចិត្ត។ ប្រសិនបើគ្រូមិនដឹងអំពីស្ថានភាពរបស់សិស្សទេ វាអាចនាំឱ្យមានការរើសអើង ការរារាំងដល់ការរៀនសូត្រ និងការរៀនសូត្ររបស់ពួកគេចុះខ្សោយ។

និយាយប្រឆាំងនឹងការមាក់ងាយ

អ្នកគួរពិចារណាក្នុងការបញ្ចេញមតិរបស់អ្នកនៅក្នុងព្រឹត្តិការណ៍នានា ជាលិខិតទៅអ្នកពាក់ព័ន្ធ ឬក៏តាមរយៈបណ្តាញអុីនធើណេត។ វាអាចជួយឱ្យអ្នកមានបញ្ហាស្រដៀងគ្នានឹងអ្នកមានភាពក្លាហាន និងអប់រំសាធារណជនឲ្យយល់ដឹងអំពីជម្ងឺផ្លូវចិត្ត។

ការវិនិច្ឆ័យរបស់អ្នកដទៃស្ទើរតែទាំងអស់គឺផ្តើមចេញពីការខ្វះការយល់ដឹងជាជាងព័ត៌មានផ្អែកលើអង្គហេតុ។ ការរៀនទទួលយកស្ថានភាពរបស់អ្នក និងទទួលស្គាល់នូវអ្វីដែលអ្នកត្រូវធ្វើដើម្បីព្យាបាលវា ស្វែងរកការគាំទ្រ និងជួយអប់រំអ្នកដទៃនឹងអាចធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំចំពោះបញ្ហានេះ។

 

អត្ថបទប្រែសម្រួល និងរៀបរៀងដោយHealth.D Cam

ប្រភពឯកសារពិគ្រោះ Mayoclinic

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam