19. ខែ​មិថុនា 2021

វិធី​ព្យាបាល​ការ​ជាំ​ជង្គង់​ | Health.D Cam

ខែ​ធ្នូ 14, 20201min1500
Knee-bruise

​តើ​អ្នក​ធ្លាប់មាន​បទពិសោធ​ជាំ​ជង្គង់​ឬទេ​? ហើយ​ធ្លាប់​ឆ្ងល់​ថា​មកពី​មូលហេតុ​អ្វី​ដែរ​ទេ​? បើ​ពិតមែន នេះ​ជា​ចម្លើយ​សម្រាប់​អ្នក​។​
​ស្នាម​ជាំ​ជង្គង់ កើតឡើង​នៅពេលដែល​សរសៃឈាម​តូចៗ​នៅក្រោម​ស្បែក​បែក ប៉ុន្តែ​ស្បែក​នៅតែ​ដដែល​។ ឈាម​ហៀរ​ចេញពី​សរសៃឈាម​ដែល​ខូច​ទាំងនេះ​ទៅក្នុង​ជាលិការ​ជុំវិញ​ដែល​បណ្តាល​ឲ្យ​ប្រែ​ពណ៌​ជា​ស្នាម​ជាំ​។​
ស្នាម​ជាំ​ជង្គង់មាន​បី​ប្រភេទ​៖
•​ ​subcutaneous កើតឡើង​នៅក្រោម​ផ្ទៃ​ស្បែក​
•​ ​ប្រសាទ​សាច់ដុំ (intramuscular) កើតឡើង​នៅ​សាច់ដុំ​ខាងក្រោម​
•​ ​ស្នាម​ជាំ​ឆ្អឹង (bone bruises )​ជា​របួស​ដល់​ឆ្អឹង​ខាងក្នុង​

​ស្នាម​ជាំ​នៅលើ​ជង្គង់​អាច​នឹង​កើតឡើង​ដោយសារតែ​ការខូចខាត​ស្បែក​សរសៃពួរ សរសៃ​ចង​ឬ​ឆ្អឹង​នៃ​ក្បាលជង្គង់​។ ឧទាហរណ៍​៖ ការរង​របួស​ជង្គង់​អាច​បណ្តាលឱ្យ​រហែ​កសរ​សៃ​ចង​ផ្នែក​ខាង​មុន​បន្ថែម​ពីលើ​ស្នាម​ជាំ​។​

​មូលហេតុ​នៃ​ការ​ជាំ​ជង្គង់​
​ជាទូទៅ ស្នាម​ជាំ​ទៅ​ជង្គង់ កើតឡើង​ពី​ការ​វាយ​ដោយផ្ទាល់ និង​ប្រយោល​ដល់​រាងកាយ​ដែល​ពាក់ព័ន្ធ​នឹង​អ្វីមួយ​ដែល​ធ្វើឱ្យ​មានការ​សឹករេចរឹល​។ បញ្ហា​នេះ​អាច​កើតឡើង​ដោយសារតែ​ការ​ដួល ឬ​នៅពេលដែល​មនុស្ស​ម្នាក់​លុតជង្គង់​របស់​ពួកគេ​នៅលើ​របស់​រឹង​។ ស្នាម​ជាំ​ក៏​អាចពាក់ព័ន្ធ​ទៅនឹង​ប្រភេទ​នៃ​ការរង​របួស​ផ្សេងទៀត​ដែរ​ដូចជា​៖ ការ​ប្រះ​ស្រាំ​ឆ្អឹង ការបាក់​ឆ្អឹង សរសៃពួរ​រហែក ឬ​ការខុស​ទីតាំង​សន្លាក់​។
​មនុស្ស​វ័យ​ចំណាស់​មាន​ទំនោរ​ក្នុងការ​មាន​ស្នាម​ជាំ​ជាង​មនុស្ស​វ័យក្មេង​។

​វិធី​ព្យាបាល​ជង្គង់​ជាំ​
​មនុស្ស​ម្នាក់​អាច​ព្យាបាល​ការ​ជាំ​ជង្គង់​នៅផ្ទះ​ដោយ​ប្រើ​វិធីសាស្ត្រ RICE ។ វិធី​នេះ មានដូចជា​៖
•​ ​សម្រាក​សន្លាក់​ជង្គង់​
•​ ​ធ្វើឱ្យ​ត្រជាក់​នៅ​តំបន់​ជង្គង់ ដោយ​ប្រើ​កញ្ចប់​ខ្ចប់ ឬ​ទឹកកក​រុំ​ដោយ​កន្សែង​រយៈពេល ២០ នាទី​ក្នុង​មួយដង និង​ច្រើនដង​ក្នុង​មួយថ្ងៃ​
•​ ​រុំ​ជង្គង់​ស្រាលៗ ដោយ​បង់​រុំ​ទន់​
•​ ​លើក​ជង្គង់​ឡើង​ខ្ពស់ជាង​កំរិត​បេះដូង​បើ​អាចធ្វើ​បាន ដើម្បី​ការពារ​ឈាម​ពី​ការហូរ​ប្រមូលផ្តុំ​នៅ​តំបន់​ជង្គង់​
​កុំ​ស្អំ​ទឹកកក​លើ​ស្បែក​ដោយផ្ទាល់ ឬ​ព្យាយាម​បង្ហូរ​ស្នាម​ជាំ​ឈាម​ដោយ​ប្រើ​ម្ជុល​។ ប្រសិនបើ​មាន​ដុំ​ពក​ធំ​មួយ ដែល​មិន​ធូរស្បើយ បន្ទាប់ពី​ច្រើន​ថ្ងៃ អ្នក​គូ​ួ​រ​ស្វែងរក​គ្រូពេទ្យ​ដើម្បី​ជួយ​។​
​ជង្គង់​ជាំ​នឹង​ជាសះស្បើយ​ក្នុង​រយៈពេល​ប្រហែល ២ ទៅ​៤​សប្តាហ៍​។ ស្នាម​ជាំ​ឆ្អឹង អាច​ចំណាយពេល​យូរ​ពី ១ ទៅ​២ ខែ ឬ​យូរ​ជាង​នេះ​ប្រសិនបើ​ស្នាម​ជាំ​នោះ​ធំ​។​

ពេលណា​ត្រូវ​រក​ជំនួយ​ពី​គ្រូពេទ្យ​?
​មនុស្ស​ម្នាក់ គួរតែ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ប្រសិនបើ​៖
• ស្នាម​ជាំ​ជង្គង់​មិនមាន​ភាពប្រសើរឡើង​ក្នុង​រយៈពេល ២​ទៅ ៤​សប្តាហ៍​
• ស្នាម​ជាំ​វិ​វត្ត​ទៅជា ជាំ​ឈាម​ខ្លាំង (hematoma) ធំ​នៅលើ​ជង្គង់ ដែល​មិនមាន​ការថយចុះ​បន្ទាប់ពី​ពីរ បី​ថ្ងៃ​
• ជង្គង់​របស​អ្នក​បង្ហាញ​សញ្ញា​នៃ​ការបាក់​ឆ្អឹង ឬ​របួស​ធ្ងន់ធ្ងរ​ដូចជា ឈឺ ឬ​ហើម​ធ្ងន់ធ្ងរ​
• ជង្គង់​មាន​ស្នាម​ក្រហម ឬ​ពណ៌​ស្វាយ ឬ​មាន​ពណ៌​ផ្សេងៗ​ដែល​មិន​បណ្តាលមកពី​របួស​
​ជង្គង់ និង​បង្ហាញ​សញ្ញា​នៃ​ការឆ្លង​ដូចជា​៖ ហើម ខ្ទុះ និង​ក្តៅ​។

​សញ្ញា​ទាំងនេះ អាច​បណ្តាលមកពី​រោគសញ្ញា​ធ្ងន់ធ្ងរ​ដែល​ត្រូវការ​ការព្យាបាល​ជាបន្ទាន់​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam

​ប្រភព​ឯកសារពិគ្រោះ​៖ MEDICALNEWS TODAY

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam