19. ខែ​មិថុនា 2021

វិធី​បន្ថយ​ហានិភ័យ​នៃការឆ្លង​ជំងឺ​កូ​វីដ​១៩​ពេល​ញាំ​​អាហារ​ខាងក្រៅ​ | Health.D Cam

ខែ​វិច្ឆិកា 12, 20201min760
utside-covid19-safe

​ទោះយ៉ាងណា​ក្តី ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ នៅតែ​បន្ត​កើតមាន​។ តើ​យើង​បាន​ត្រៀមខ្លួន​រួចហើយ​ឬ​នៅ​ក្នុងការ​ប្រឈម​ទៅនឹង​ស្ថានភាព​ដ៏​លំបាក​នេះ​។ វេជ្ជបណ្ឌិត Glatt មានប្រសាសន៍ថា “​អ្នក​ត្រូវតែ​ពិចារណា​ពី​សុខភាព​ផ្លូវចិត្ត​ជាមួយនឹង​ហានិភ័យ​នៃ​កូ​វីដ​១៩”។​

​សម្អាត​ដៃ​របស់​អ្នកជា​ប្រចាំ​
​ជា​សំណាងល្អ ហានិភ័យ​នៃ​ជំងឺ​កូ​វីដ​១៩ អំពី​ការប៉ះពាល់ ឬ​បរិភោគ​អាហារ​ណាមួយ​គឺមាន​អត្រា​ទាប​ណាស់​។ លោក​វេជ្ជបណ្ឌិត Kullar​បាន​ពន្យល់ថា “​អង់ស៊ីម​នៅក្នុង​ក្រពះ​របស់​យើង​សម្លាប់​មេរោគ​។ ផ្ទុយទៅវិញ​វីរុស​នេះ ឆ្លង​រាលដាល​ភាគច្រើន​តាមរយៈ​ដំណក់​ទឹកតូចៗ​ចូលទៅក្នុង​ផ្លូវដង្ហើម​នៅពេល​នរណាម្នាក់​ក្អក កណ្តាស់ ឬ​និយាយ​។ ក្នុងករណី​អ្នក​អាច​ឆ្លង​វីរុស​ដោយ​ប៉ះ​អាហារ ឬ​ការ​វេច​ខ្ចប់​អាហារ​ដែល​អ្នកណាម្នាក់​បាន​ធ្វើ​ឲ្យ​មាន​ដំណក់​ទឹកតូចៗ បន្ទាប់មក អ្នក​ប៉ះ​មុខ​របស់​ខ្លួនឯង នេះ​មិន​ត្រូវបាន​គិតថា​ជា​មធ្យោបាយ​សំខាន់​សម្រាប់​ការឆ្លង​រីក​រាលដាល​ឡើយ​។​
​ទោះយ៉ាងណា​ក៏ដោយ វា​ជា​ការល្អ​ក្នុងការ​លាងដៃ​របស់​អ្នក​ឱ្យបាន​ញឹកញាប់​ពេល​ញាំអាហារ​នៅ​ខាងក្រៅ​។ ប្រសិនបើ​អ្នក​នៅ​ភោជនីយដ្ឋាន​មួយ លោក​វេជ្ជបណ្ឌិត Kullar ណែនាំ​ឱ្យ​ដាក់​ដប​ទឹក​លាងដៃ​មួយ​នៅលើ​តុ ហើយ​ប្រើ​វា​ឱ្យបាន​ទៀងទាត់​ជាពិសេស​បន្ទាប់ពី​ប៉ះ​មី​នុយ ឬ​គ្រឿងផ្សំ​ផ្សេងៗ​។​

​បរិភោគ​នៅ​ខាងក្រៅ​តាម​ដែល​អាចធ្វើ​ទៅបាន
​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ដែល​អ្នកជំនាញ​បាន​និយាយថា ​ការបរិភោគ​អាហារខាងក្រៅ ​មិន​ថា​បរិភោគ​នៅ​ភោជនីយដ្ឋាន ឬ​ញាំ​អាហារ​នៅ​ខាងក្រោយ​ផ្ទះ បង្ក​ហានិភ័យ​តិចជាង​ការ​ញាំមានគ្នាកក់កុញនៅក្នុង​ផ្ទះ​។ នោះ​គឺ​ដោយសារតែ​ភាគល្អិត​ផ្ទុក​វីរុស​បាត់ទៅ​វិញ​នៅ​បរិយាកាស​ខាងក្រៅ​លឿន​។

​រក្សា​គំលាត​ទាំង​នៅ​ខាងក្រៅ និង​ខាង​ក្នុងផ្ទះ​
​ប្រសិនបើ​អ្នក​កំពុង​គិត​អំពី​ការ​ចេញទៅ​បរិភោគ​អាហារ​ជាមួយ​សមាជិកគ្រួសារ​អ្នក សូម​ទូរស័ព្ទ​ទៅ​ភោជនីយដ្ឋាន​ជាមុន​ដើម្បី​កក់ និង​សួរ​ពី​ការរក្សា​អនាម័យ និង​លំ​លាត​សង្គម​ដែល​ភោជនីយដ្ឋាន​បាន​អនុវត្ត​។ ប្រសិនបើ​ភោជនីយដ្ឋាន​កំពុង​កកស្ទះ តុ​ជិតគ្នា​ពេក ឬ​មាន​អតិថិជន​ច្រើនពេក​សូម​នៅ​ឱ្យ​ឆ្ងាយ​ពី​កន្លែង​នោះ​។ លោក Glatt និយាយថា “​ប្រសិនបើ​អ្នករស់នៅ​ជាមួយ​មនុស្ស​ផ្សេងទៀត​ដែល​ភាគច្រើន​ស្នាក់​នៅផ្ទះ ហើយ​រក្សា​គំលាត​សង្គម វា​សម​ហេតុផល​ក្នុងការ​ញាំអាហារ​ជាមួយ​ពួកគេ​”។ ប៉ុន្តែ​ប្រសិនបើ​មាន​នរណាម្នាក់​កំពុងធ្វើការ​នៅក្នុង​ការិយាល័យ​ដែល​មមាញឹក ឬ​ជូន​កូនៗ​របស់​ពួកគេ​ទៅ​សាលារៀន ហានិភ័យ​របស់​នៃ​ការឆ្លង​ពី​ពួកគេ​មក​អ្នក​នឹងមាន​ច្រើន​។​

​ពាក់​ម៉ាស់​នៅពេល​អ្នក​មិន​ញាំ​អាហារ​
​នៅឯ​ភោជនីយដ្ឋាន អ្នក​តែងតែ​ដោះ​ម៉ាស់​ចេញ ប៉ុន្តែ​វា​មិនមែនជា​ជម្រើស​ឆ្លាត​វៃ​ទេ ព្រោះ​អ្នក​កំពុង​អង្គុយ​ក្នុងចំណោម​មនុស្ស​ជា​ច្រើ​នទៀត​នៅក្នុង​បន្ទប់ ដែល​អាចមាន​ផ្ទុក​ជំងឺ​។ Kullar និយាយថា “​ខ្ញុំ​តែងតែ​ពាក់​ម៉ាស​របស់ខ្ញុំ​រហូត​ទាល់តែ​ខ្ញុំ​ញាំ​”​។ លើសពីនេះទៅទៀត​លោកស្រី​បាន​ណែនាំ​ឱ្យ​អ្នក​ពាក់​ម៉ាស់​ឡើងវិញ​នៅពេលណា​ដែល​អ្នករត់​ទុក ចូលមកព្រោះ​គ្មាន​ការរក្សា​គំលាត​សង្គម​ឡើយ​នៅពេលនោះ​។​

​សូម​បើក​បង្អួចនៅកន្លែងដែលអ្នកអង្គុយ​
​ព្យាយាម​បើក​បង្អួច​នៅ​កន្លែង​ដែល​អ្នក​អង្គុយ​ក្នុង​ភោជនីយដ្ឋាន​ដើម្បី​ផ្លាស់​ប្តូរ​ខ្យល់​មិនល្អ ហើយ​កាត់បន្ថយ​បរិយាកាស​ដែល​អា​ផ្ទុក​នូវ​មេរោគ​ដែល​ចម្លង​បាន​។​

​ពិចារណា​អំពី​ការប្រមូលផ្តុំ​ក្រុម​តូច​
​ប្រសិនបើ​អ្នក​ចិត្ត​ផ្តាច​ង់​កំណត់​ការជួបជុំ​ជាមួយ​មនុស្ស​ម្នាក់ រ​ឬ​ពីរ​នាក់​ផ្សេងទៀត​ដូចជា​ការ​ញាំ​អាហារ ឬ​ការផឹក​ការ​ហ្វេ អ្នកស្រី Kullar ស្នើ​រថា ​“អ្នក​មិនគួរ​ចូលរួម​ក្នុងការ​ប្រមូលផ្តុំ​គ្នាច្រើន​ពេក​ទេ សូម្បីតែ​នៅ​ខាងក្រៅ​ផ្ទះ​”​។ សម្រាប់​រឿងនេះ វា​ជាការ​លំបាក​ជាង​ការរក្សា​គំលាត​សង្គម​ក្នុង​ហ្វូងមនុស្ស​។ ហើយ​អ្នកជំនាញ​ដែល​សិក្សា​ពី​ការចម្លង​វីរុស​និយាយថា ខ្យល់​អាចធ្វើ​ឲ្យ​មានការ​រាលដាល​ភាគល្អិត​នៃ​ដំណក់​ទឹកតូចៗ​លើ​បរិយាកាស ដែល​នេះ​ជា​មូល​ហេតុដែល​អ្នក​គួរ​រក្សា​គំលាត​ជាមួយគ្នា​។​

​ដូច្នេះ អ្វីដែល​យើង​អាចធ្វើ​បាន​នៅក្នុង​កាលៈទេសៈ​នេះ គឺ​ធ្វើយ៉ាងណា​ឲ្យ​ខ្លួនឯង និង​អ្នក​ជុំវិញខ្លួន​មាន​សុ​វត្តិភាព ដោយ​អនុវត្ត​វិធានការ​ការពារ​ដែល​បាន​ណែនាំ​ដោយ​ស្ថាប័ន​ជំនាញ​។​

 

​អត្ថបទ​​ដោយ​៖Health.D Cam

​ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam