19. ខែ​មិថុនា 2021

វិធី​ងាយៗ​ធ្វើឱ្យ​កូនតូច​ឈប់​យំ​ | Health.D Cam

ខែ​តុលា 28, 20201min490
Sexual and Reproductive Health- Maternal and Child Health

​នៅពេល​កូន​របស់​អ្នក​យំ គេ​កំពុង​ប្រាប់​ឱ្យ​អ្នក​ដឹងថាមាន​អ្វីមួយ​ខុសធម្មតា ហើយ​គេ​ត្រូវការ​ជំនួយ​របស់​អ្នក។ មិនមាន​វិធីសាស្ត្រ​ដែល​អាច​អនុវត្តបាន​គ្រប់យ៉ាង​សម្រាប់​ទារក​គ្រប់ពេល​នោះទេ ប៉ុន្តែអ្នក​អាច​ទទួលបាន​វិធី​ប្រសើរ​ជាង​មុនដែល​ត្រូវការ​ជា​ចាំបាច់​សម្រាប់​លួង​កូន។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ងាយៗ​មួយចំនួន​ដែល​អ្នក​អាច​សាកល្បង​បាន ៖

១.​សំឡេង​ដែល​ធ្វើឱ្យ​ធូរស្បើយ​
​សំឡេង​លឺ​ខ្លាំងៗ អាចធ្វើឱ្យ​កូន​អ្នក​យំ សំឡេង​ស្រទន់​អាចធ្វើ​ឱ្យគេ​ស្ងប់​បាន។ សាកល្បង​ប្រើ​សំឡេង​កំដរ​ផ្សេងៗ​គ្នារួមមាន៖ ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ដូចជា ម៉ាស៊ីន​លាងចាន ឬ​ម៉ាស៊ីន​បោកគក់​ជាដើម។ ប្រសិនបើ​សំឡេង​នោះ​ពិតជា​អាចជួយ​បាន សូម​កត់ចំណាំ​វា​ទុកហើយ​ធ្វើ​ម្តងទៀតនៅពេល​កូ​ច​តូច​របស់​អ្នក​យំ​លើក​ក្រោយ។ ទារក ឬ​ក្មេង​តូចក៏​សុំា​នឹង​សំឡេង​ដែល​គេ​ធ្លាប់​ស្គាល់​ដែរ។ ច្រៀង​ឱ្យ​កូន​របស់​អ្នក​ស្តាប់​ថ្នមៗ ទន់ភ្លន់ ឬ​ស្ងាត់ស្ងៀម​ពេល​អ្នក​ពរ​គេ ឬ​នៅពេល​គេ​គេង​លើ​ទ្រូង​អ្នក ។​

២.​ការធ្វើ​ចលនា​
​តើ​កូន​របស់​អ្នក​ធ្លាប់​ឈប់​យំ​ទេ បន្ទាប់ពី​អ្នក​លើក​គេហើយ​ដើរ​ជុំវិញ? បើដូច្នោះ​មែន អ្នក​ដឹងថា​ចលនា​អាចជា​វិធីសាស្ត្រ​មួយ​ដែរ។ ទារក​យំ​ច្រើនតែ​ស្វែងរក​ការ​លួងលោម​ក្នុង​ចលនា​រលូន និង​ជា​ចង្វាក់​ដូចជា៖ត្រូវ​គ្រវីក្បាល​ពេលអង្គុយលើ​កៅអី រង្គើ​អង្រឹង ឬ​កន្ត្រាក់​ទៅមកៗ​ជាដើម ។ សាកល្បង​ប្រភេទ​ចលនា​ផ្សេងៗ​ដើម្បី​មើលថា តើ​អ្វីដែល​ជួយ​លួង​កូន​អ្នក​បានល្អ​បំផុត ។

៣.​ការ​ថ្នាក់ថ្នម​ដែល​ជួយ​ឱ្យមាន​អារម្មណ៍​កក់ក្តៅ​
​កូន​របស់​អ្នក​អាច​បន្ធូរ​អារម្មណ៍ នៅពេល​គេ​មាន​អារម្មណ៍​ដូចដែល​គេ​នៅក្នុង​ស្បូន​ដូច្នេះ​ដែរ ។ រុំ​កូនតូច​ដោយ​ភួយ ឬ​កន្សែង​ថ្នមៗ តាម​លំនាំ​ដូចជា​ចង្វាក់បេះដូង ។ គេង​ជាមួយ​គេ ដោយ​ដាក់​នៅ​ផ្នែក​ចំហៀង​របស់​អ្នក ឬ​រក្សា​គេ​ឱ្យនៅ​ជិត​ខ្លួន​អ្នក។ ការ​ងូតទឹក​ក្តៅ​អ៊ុនៗ​ក៏​អាចជួយ​បានដែរ ។​

៤.​គោលការណ៍​អេស​ទាំង​ប្រាំ (The 5 S’s)
​គ្រូពេទ្យ​កុមារ លោក​វេជ្ជ​បណ្ឌិត Harvey Karp បាន​ណែនាំ​ឱ្យប្រើ​គោលការណ៍​ទាំង​៥ ដែលជា​បច្ចេកទេស​បញ្ចូល​គ្នាដើម្បី​លួងលោម​ទារក​ដែល​កំពុង​យំ។  វិធីសាស្ត្រ​នេះ អាចជួយ​បង្កើត​អារម្មណ៍​ដែលមាន​សុវត្ថិភាព​កាល​ទារក​នៅក្នុង​ស្បូន។​
១. រុំ​នឹង​កន្សែង​
២. អង្អែល ឬ​ស្ទាប​ពោះ​ថ្នមៗ ៖ ដាក់​ទារក​ឱ្យ​គេង​ចំហៀង ប៉ុន្តែ​កុំ​ទុក​គេ​ចោល​ឱ្យសោះ ហើយ​ដាក់ឱ្យ​កូន​គេង​នៅលើ​គ្រែ ឬ​អង្រឹង​របស់គេ​ជានិច្ច
៣. សំឡេង ” Shhhing” ដែល​បញ្ចេញ​សម្លេង “​ស​”
៤. យោល​ឱ្យមាន​ចលនា​យឺតៗ​
៥. បញ្ចុក​ចំណី
​មិន​ថា​បច្ចេកទេស​ណាក៏ដោយ ដែល​អ្នក​ព្យាយាម សូម​ចងចាំ​ថា កូន​របស់​អ្នកនឹង​ឈប់​យំ​ប្រសិនបើ​អ្នករក្សា​ភាព​អត់ធ្មត់ ៕

 

​អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam

​ប្រភព​ឯកសារពិគ្រោះ​៖ WEB MD

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam