21. ខែ​មិថុនា 2021

របៀប​រៀបចំ​របប​អាហារ​ដែលមាន​សុខ​ភាពល្អ​សម្រាប់​កូនៗ | Health.D Cam

ខែ​វិច្ឆិកា 23, 20201min1090
healthy-diet-plan

​​ការរៀបចំរបបអាហារប្រចាំថ្ងៃគឺជារឿងដែលចាំបាច់ និងជាកាតព្វកិច្ចចម្បងរបស់ឪពុកម្តាយដែលគួរយកចិត្តទុកដាក់។ ការរៀបចំរបបអាហារតាមតែចំនូលចិត្ត និងទម្លាប់មិនល្អអាចប៉ះពាល់ដល់សុខភាពកូនៗរបស់អ្នក។ ខាងក្រោមនេះជារបៀរៀបចំរបបអាហារមួួយចំនួន ដែលអាចជួយអ្នកក្នុងការបង្កើតទម្លាប់ញាំអាហារដែលមានសុខភាពល្អនៅក្នុងគ្រួសារ។

របៀប​ទី​១៖ ស្តុក​អាហារ​ដែលមាន​សុខ​ភាពល្អ​នៅផ្ទះ​
​បង្កើត​បរិយាកាស​មួយ​ដែល​កូនៗ របស់​អ្នកធ្វើការ​ជ្រើសរើស​អាហា​រ​ដែលមាន​សុខភាព​ល្អ​ដោយ​មិនចាំបាច់​អ្នក​បង្ខំ​។​

​ស្តុក​អាហារ​ដែលមាន​សុខ​ភាពល្អ​នៅក្នុង​ផ្ទះបាយ​៖
​ប្រសិនបើ​អ្នក​មិន​ចង់​ឲ្យ​កូនៗ របស់​អ្នក​ញាំ​អាហារ​មិនមាន​ប្រយោជន៍ ចូរ​កុំ​ទិញ​វា​។ ជំនួស​អាហារសម្រន់​បែប​លឿនៗ​ដូចជា​នំ​ផ្អែម ដោយ​ផ្លែឈើ បន្លែ​លាយ និង​ទឹកដោះគោ​។ លោក​Amanda Rauf ជា​ចិត្តវិទូ​ដែល​ជំនាញ​ខាង​កុមារ​មាន​បញ្ហា​ទម្ងន់​និយាយថា​៖ ប្រសិនបើ​អ្នក​ជឿជាក់ថា​កូនៗ របស់​អ្នក​ញាំ​អាហារ​មាន​សុខ​ភាពល្អ​នៅផ្ទះ អ្នក​មិនចាំបាច់​តប់ប្រមល់​អំពី​ការព្យាបាល​បញ្ហា​សុខភាព​នៅពេល​ពួកគេ​ញាំ​​អាហារ​ដែល​គ្មាន​សុខភាព​នៅ​ខាងក្រៅ​នោះទេ​។​

រៀបចំ​អាហារសម្រន់​ទុកជា​ស្រេច​៖
​បន្ទាប់ពី​ទិញ​ឥ​វ៉ាន់ ជាធម្មតា​អ្នកចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​រៀបចំ​អាហារសម្រន់​។ ញែក​អាហារ​ផ្សេងៗ​គ្នា និង​ទុក​នៅក្នុង​ទូទឹកកក​ដើម្បី​ញាំ​នៅពេល​ឃ្លាន​។

​ចម្អិន​អាហារ​ពេល​ល្ងាច​នៅផ្ទះ​៖
​ចាប់ផ្តើម​ដោយ​ការធ្វើផែនការ​ដើម្បី​ធ្វើឱ្យ​អាហារ​តែមួយ​មុខ​បន្ថែមទៀត​ក្នុង​មួយ​សប្តាហ៍​។ នៅពេលនោះ វា​នឹង​ក្លាយ​ផ្នែក​មួយ​នៃ​ទម្លាប់​របស់​អ្នក​។ សូម​ធ្វើ​វា​ជា​បន្តបន្ទាប់​ទៀត​។ ហើយ​អោយ​កូន​អ្នក​ជួយ​។ វេជ្ជបណ្ឌិត​ម៉ូ​ឡី​លុច គ្រូពេទ្យ​ឯកទេស​ជំងឺ​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​ស៊ីថ​ល​និយាយថា​ពួកគេ​អាច​នឹង​រំភើប​ចំពោះ​ការ​ញាំអាហារ​ដែលមាន​សុខ​ភាពល្អ​ប្រសិនបើ​ពួកគេ​ដើរតួនាទី​ក្នុងការ​រៀបចំ​ផែនការ​និង​រៀបចំ​អាហារ​។​

​ឱ្យ​មនុស្ស​គ្រប់គ្នា​ចូលរួម​សហការ​រួមទាំង​មនុស្សពេញវ័យ​៖
​ប្រសិនបើ​អ្នក​ចង់អោយ​កូន​របស់​អ្នក​ញាំ​មាន​សុខភាព​ល្អ អ្នក​ក៏​ត្រូវតែ​រៀបចំ​របប​អាហារ​របស់​អ្នក​ផងដែរ​។ នោះ​មានន័យថា គ្មាន​ការ​លាក់បាំង​នៃ​អាហារ​គ្មាន​សុខភាព​ល្អ​សម្រាប់​ឪពុកម្តាយ​ឡើយ​។ ប្រសិនបើ​ឪពុកម្តាយ​គ្មាន​ភាព​អត់ធ្មត់​ក្នុងការ​ញាំ​អាហារ​សុខភាព​នៅ​ចំពោះមុខ​កូន លោក Rauf បាន​ណែនាំ​ឱ្យ​ពួកគេ​ញាំអាហារ​នៅ​ខាងក្រៅ​ផ្ទះ​។

​របៀប​ទី​២៖ ឲ្យ​កូនៗ​អ្នកចូលរួម​
​ការព្យាយាម​បង្ខំ​ឱ្យ​ញាំអាហារ​ដែលមាន​សុខ​ភាពល្អ​សម្រាប់​កុមារ អាចជា​ការប្រឹងប្រែង​មួយ​។ ចាប់ផ្តើម​ជាមួយនឹង​ការធ្វើ​ម្ហូប​នៅក្នុង​ផ្ទះបាយ​របស់​អ្នក​។ ជាទូទៅ ក្មេងៗ​រំភើប​ក្នុង​ការមើល​ល​ការ​ចំអិនម្ហូប ហើយ​វា​អាចជួយ​ពួកគេ​ឱ្យមាន​ការស្វែងយល់​បន្តិច​បន្តួច​ជាមួយនឹង​គ្រឿងទេស​ផ្សេងៗ​។ ព្យាយាម​បិទ​ទូរទស្សន៍ ទូរស័ព្ទ​របស់​អ្នក ហើយ​ភ្ជាប់​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​ក្នុងពេល​ទទួលទាន​អាហារ​។ នៅពេល​អ្នក​ញ៉ាំ​ជាមួយ​គ្រួសារ អ្នក​ញ៉ាំ​យឺតៗ ព្រោះ​អ្នក​កំពុងនិយាយ​។ វា​អាចជួយ​ឱ្យ​អ្នកមាន​ពេល​ដើម្បី​កត់សំគាល់ថា​អ្នក​ឆ្អែត​មុនពេល​ដែល​អ្នក​ញាំ​ច្រើនពេក​។​

​របៀប​ទី​៣៖ ធ្វើឱ្យ​ការបរិភោគ​អាហារ​សុខភាព ជា​អារម្មណ៍​វិជ្ជមាន​
​កូនៗ​របស់​អ្នក​ត្រូវ​មើល​ពី​ការបរិភោគ​អាហារ​ដែលមាន​សុខភាព​ល្អជា​រឿង​ល្អ ដូច្នេះ​ត្រូវ​គិត​អំពី​របៀប​ដែល​អ្នក​និយាយ​អំពី​វា​។ កុំ​ហៅ​វា​ថា​ជា​របប​អាហារ​។ លោក​វេជ្ជបណ្ឌិត​Muth ប្រាប់ថា​៖ «​ខ្ញុំ​ប្រាប់​ឪពុកម្តាយ​ឲ្យ​ពិភាក្សា​ពី​ការ​ញាំអាហារ​ដែលមាន​សុខភាព​ល្អ ជា​មធ្យោបាយ​មួយ​ដើម្បី​ជម្រុញ​ការលូតលាស់​រាងកាយ និង​មាន​អារម្មណ៍ល្អ​។ វា​មាន​ប្រសិទ្ធភាព​ជាង​ការ​និយាយថា​អាហារ​សុខភាព​ធ្វើឱ្យ​ស្រក​ទម្ងន់​”​។​

​អ្នកជំនាញ​សុខភាព​និយាយថា​៖ សូម​ណែនាំ​កូនៗ​តាមរបៀប​ដូចគ្នា​។ កុំ​អនុញ្ញាតឱ្យ​ក្មេង​ស្គមស្គាំង​បរិភោគ​អាហារ​ណា​ដែល​បងប្រុស​របស់គេ​មិនអាច​ញាំ​បាន​។ លោក​វេជ្ជបណ្ឌិត​Muth បន្ថែមថា​“​មនុស្ស​គ្រប់រូប​ក្នុង​គ្រួសារ​គួរ​ទទួលបាន​អត្ថប្រយោជន៍​ពី​ចំណីអាហារ​ដូចគ្នា។

​អត្ថបទ​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ WED MD

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam