24. ខែ​មិថុនា 2021

របប​​អាហារ​​សម្រាប់​​អ្នក​​ជម្ងឺ​ថ្លើម | Health.D Cam

ខែ​តុលា 7, 20201min790
Diet-for-liver-patient

​ភាគច្រើន​នៃ​អ្នក​ជម្ងឺថ្លើម​ច្រើនតែ​មានការ​តម​អាហារ និង​ទទួលទាន​នូវ​របប​អាហារ​មិន​ត្រឹមត្រូវ​ដែល​មិនអាច​ធ្វើអោយ​សុខភាព​អ្នក​ជម្ងឺ​ប្រសើរឡើង​​។ តែ​ផ្ទុយទៅវិញ វា​អាចធ្វើឲ្យសុខភាព​របស់​ពួកគេ​កាន់តែ​ធ្ងន់ធ្ងរ​។​ ​ការ​ទទួលទាន​នូវ​របប​អាហារ​មួយ​ដែល​ត្រឹមត្រូវ​ពិតជា​អាចធ្វើឲ្យ​អ្នក​ជម្ងឺថ្លើម​ទទួលបាន​នូវ​សុខភាព​ល្អ បញ្ចៀស​នូវ​ផលវិបាក​ផ្សេងៗ​នៃ​ជម្ងឺថ្លើម ក៏ដូចជា​អាចជួយ​ទប់ស្កាត់​ការវិវត្ត​ន៏នៃ​ជំងឺថ្លើម​ទៅកាន់​ដំណាក់កាល​ធ្ងន់ធ្ងរ​បាន​។​

​តើន​រណា​ដែល​ត្រូវ​ចាត់ទុកថា​ជា​អ្នក​ជម្ងឺថ្លើម​?
​អ្នក​នឹងត្រូវ​បានចាត់ទុកថាជា​អ្នកមាន​ជម្ងឺថ្លើម​ប្រសិនជា​អ្នកមាន​ផ្ទុក​នូវ​មេរោគ​រលាក​ថ្លើម​(​ថ្លើម​ប្រភេទ​បេ ប្រភេទ​សេ ។​ល​។​) មាន​ជម្ងឺ​ខ្លាញ់​រុំ​ថ្លើម​(Fatty liver disease) ទទួលទាន​សុរា​ច្រើន​ មាន​ជម្ងឺ​រ៉ាំរ៉ៃ​ដែល​ត្រូវ​ប្រើប្រាស់​ថ្នាំ​ច្រើន​មុខ និងអ្នកមាន​ជម្ងឺ​ក្រិន​ថ្លើម​ជាដើម​។​ល​។​

​របប​អាហារ​ដែល​គួរ​ទទួលទាន​សម្រាប់​អ្នក​ជម្ងឺថ្លើម​
​អ្នក​ជម្ងឺថ្លើម​គួរតែ​ទទួលទាន​នូវ​អាហារ​ចំរុះ​ដែល​អាច​ផ្តល់នូវ​ជីវជាតិ​គ្រប់មុខ​ដែល​ខ្លួន​យើង​ត្រូវការ​រួមមាន​៖ អាហារ​ដែលមាន​ជាតិ​សរសៃ​(​បន្លែ​បៃតង ផ្លែឈើ គ្រាប់​ធញ្ញជាតិ ។​ល​។​) អាហារ​ដែល​ផ្តល់នូវ​ប្រូ​តេ​អុី​ន (​សាច់​ត្រី សាច់មាន់ សាច់គោ សាច់ជ្រូក សណ្តែកសៀង ។​ល​។​) ខ្លាញ់​ដែល​ល្អ (​ប្រេង​អូ​លីវ ខ្លាញ់ត្រី​ដែល​សម្បូរ​ដោយ​អូ​មេ​ហ្គា​៣) អាហារ​ដែល​សម្បូរ​នូវ​វីតាមីន​ចម្រុះ (​ក្រូចឆ្មារ ស៊ុត ដំឡូង ការ៉ុត ផ្លែ​ប័​រ ប្រូ​ខូ​លី សណ្តែក និង​អង្ករសម្រូប​ជាដើម​)​។​

​សារ​ធា​ត​រ៉ែ និង​វីតាមីន​បន្ថែម​
​បើ​អ្នក​បាន​ទ​ទូល​ទាន​នូវ​អាហារ​ចម្រុះ និង​ត្រឹមត្រូវ​ដែល​ផ្តល់នូវ​ជីវជាតិ​ចិញ្ចឹម​គ្រប់គ្រាន់​ហើយ ​អ្នកនឹង​មិនត្រូវ​ការទទួល​បន្ថែម​នូវ​ថ្នាំ​វីតាមីន ឬ​សា​ធា​តិ​រ៉ែ​ម​ន្ថែ​ម​ទៀតឡើយ​។ លើកលែងតែ​អ្នក​ជម្ងឺ​មួយចំនួន​ដូចជា​៖ អ្នក​ជម្ងឺ​ក្រិន​ថ្លើម អ្នកទទួល​ទាន​សុរា​ច្រើន​រាំរ៉ៃ អ្នក​ជម្ងឺ​មាន​អាយុ​ច្រើន​ដែល​តម្រូវអោយ​មានការ​ទទួលទាន​បន្ថែម​នូវ​វីតាមីន​ចម្រុះ​(Multivitamin) វីតាមីន​បេ​ចម្រុះ​(B1,B2,B6) និង​កាល់ស្យូម​ជាដើម​។​

​អាហារ​ដែល​មិនគួរ​ទទួលទាន​

​អ្នក​ជម្ងឺថ្លើម​ ជាពិសេស​អ្នក​ជម្ងឺ​ក្រិន​ថ្លើម​មិនគួរ​ទទួលទាន​អាហារ​ដែល​ប្រៃ​ខ្លាំង ឬ​ប្រើប្រាស់​អំបិល​ច្រើន​ដែលមាន​ដូចជា​៖ អាហារ​ផ្អាប់​(​ប្រហុក ផ្អក​) អាហារសម្រន់ អាហារ​កំប៉ុង​ ​ស្រា ​និង​គ្រឿង​ស្រវឹង​ទេ ឬ​អាច​កាត់បន្ថយ​ការទទួល​ទានឲ្យបាន​តិច​បំផុត​។ ត្រូវ​ចាំ​ថា​ស្រា​ជាស​ត្រូវ​ទីមួយ​របស់​ថ្លើម​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
​រៀបរៀង​ដោយ​៖ វេជ្ជ​.​អ៊ុំ សុខ​ឆាយ វេជ្ជបណ្ឌិត​ឯកទេស ក្រពះ ពោះវៀន ថ្លើម​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​
​ប្រភព​ឯកសារពិគ្រោះ​៖ Nutrition in early liver disease, cirrhosis, Hepatitis.va.gov/2020

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam