19. ខែ​មិថុនា 2021

មូល​ហេតុ​អ្វី​ដែល​បង្ករ​ឲ្យមាន​មេ​រោគ​ក្រ​ពះ​? | Health.D Cam

ខែ​កញ្ញា 28, 20201min1710
What-cause-Helicobacter-Pylori

១.​តើ​មេរោគ​ក្រពះ​ជា​អ្វី​?

​មេរោគ​ក្រពះ​រឺ Helicobacter Pylori គឺជា​មេរោគ​មួយ​ប្រភេទ​ដែល​អាច​ឆ្លង និង​បង្ក​រោគ​ក្នុង​ក្រពះ​របស់​មនុស្ស​។ បើតាម​ការប៉ាន់ប្រមាណ ប្រហែលជា​ពាក់កណ្តាល​នៃ​ប្រជាជន​ទូទាំង​ពិភពលោក​បាន​ឆ្លង​មេរោគ​នេះ តែ​ភាគច្រើន​វា​មិន​បង្ក​ជា​រោគសញ្ញា​ឲ្យ​អ្នក​ឆ្លង​បានដឹងខ្លួន​ឡើយ​។​

២. តើ​មេរោគ​ក្រពះ​បង្ក​ឲ្យ​មាន​ផល​លំបាក​អ្វីខ្លះ​?

​ភាគច្រើន​នៃ​អ្នក​ដែល​ឆ្លង​មេរោគ​នេះ មិន​បង្ក​ទៅជា​រោគសញ្ញា ឬ​ជម្ងឺ​ទេ​។ ប៉ុន្តែ​វា​អាច​បង្ក​ជា​ជម្ងឺ​ផ្សេង​លើ​អ្នក​ដែល​ឆ្លង​មេរោគ​នេះ​មួយចំនួន​ដូចជា​៖ ជម្ងឺ​រលាក​ភ្នាស​ក្រពះ ដំបៅ​ក្រពះ និង​ក្នុងករណីរ​ធ្ងន់ធ្ងរ​ដូចជា​៖ ធ្លាក់ឈាម​តាម​បំពង់​អាហារ ធ្លាយ​ក្រពះ និង​មហារីកក្រពះ​ជាដើម​។​

៣. តើ​អ្នក​ឆ្លង​មេរោគ​ក្រពះ​អាចមាន​រោគសញ្ញា​អ្វីខ្លះ​?

​ភាគច្រើន​នៃ​អ្នក​ឆ្លង​មេរោគ​ក្រពះ​ពុំ​បង្ក​ជា​រោគសញ្ញា​អ្វី​ច្បាស់លាស់​ទេ តែ​មនុស្ស​មួយចំនួន​អាច​លេចចេញ​ជា​រោគសញ្ញា​ដូចជា​៖

  • ​ ​ឈឺ រឺ​ចុក​ឆ្អល់​នៅ​ចុងដង្ហើម​
  • ​ ​មាន​អារម្មណ៍​ថា​ឆាប់​ឆ្អែត និង​ពិបាក​រំលាយ​អាហារ ក្អួតចង្អោរ​
  • ​ ​មាន​អារម្មណ៍​ថា​ហត់ អស់កម្លាំង​
  • ​ ​ក្នុងករណី​ធ្ងន់ធ្ងរ​អាចមាន​ធ្លាក់ឈាម លាមក​ខ្មៅ និង​ក្អួត​ឈាម​

៤. តើ​មាន​វិធីសាស្ត្រ​អ្វីខ្លះ​ដើម្បី​ពិនិត្យ និង​ស្វែងរក​មេរោគ​ក្រពះ​?

​គ្រូពេទ្យ​មាន​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​ស្វែងរក​មេរោគ​ក្រពះ​ដូចជា​៖ ការឆ្លុះ​ក្រពះ ការ​ផ្លុំ​ខ្ច​ល់​ដង្ហើម​រក​មេរោគ​ក្រពះ ការពិនិត្យ​លាមក និង​ការពិនិត្យ​ឈាម​។

៥. តើ​យើង​គួរ​ធ្វើការ​ពិនិត្យ​រក​មេរោគ​ក្រពះ​ដែរឬទេ​?

​អ្នក​គួរតែ​ពិនិត្យ​រក​មេរោគ​ក្រពះ​បើសិនជា​អ្នកមាន​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាងលើ រឺមួយ​ក៏​

  • ​ ​អ្នកមាន​សមាជិក​ក្នុង​ក្រុមគ្រួសារ​កើត​ជម្ងឺមហារីក​ក្រពះ​
  • ​ ​អ្នក​ធ្លាប់មាន​ដំបៅ​ក្រពះ រឺ​ពោះវៀនតូច​
  • ​ ​អ្នកត្រូវការ​ប្រើប្រាស់​ថ្នាំ​ពង្រា​វ​ឈាម​ប្រភេទ​Aspirin រឺ​ថ្នាំ​បំបាត់​ការឈឺចាប់​ប្រភេទ​NSAID

៦. តើ​យើង​អាច​បង្ការ​ការឆ្លង​មេរោគ​ក្រពះ​ដោយ​វិធី​ណា​?

​ដើម្បី​បង្ការ​ការឆ្លង​មេរោក​ក្រពះ យើង​គួរ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ ជាពិសេស​ការហូបចុក​ស្អាត​ដូចជា​៖

  • ​ ​លាង​សម្អាត​ដៃ​ជាប្រចាំ ជាពិសេស​ក្រោយពេល​ចេញពី​បន្ទប់ទឹក​
  • ​ ​លាង​ស​ប្អា​តដៃ​ជាមួយ​សាប៊ូ​មុនពេល​ទទួលទាន​អាហារ​
  • ​ ​ទទួលទាន​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​

 

​អត្ថបទ​ដោយ​៖ Health.D Cam

​រៀបរៀង​ដោយ​៖ វេជ្ជ​. អ៊ុំ សុខ​ឆាយ វេជ្ជបណ្ឌិត​ឯកទេស​ជំនាញ​ក្រពះ ពោះវៀន ថ្លើម នៃ​មន្ទី​ពេទ្យ មិត្តភាព​ខ្មែរ​សូ​វៀត​

ប្រភពឯកសារពិគ្រោះ៖ R.H. Hunt, Chair et al, World Gastroenterology Organization, 2010, Helicobacter Pylori in Developing Countries

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam