24. ខែ​មិថុនា 2021

មនុស្ស​ញៀន​នឹង​ការងារ ទទួល​ផលប៉ះពាល់​ចំពោះ​សុខភាព​ឬទេ​? | Health.D Cam

ខែ​ធ្នូ 6, 20201min531
workaholism-work-addiction

​តើ​អ្វី​ទៅជា​ភាព​ញៀន​នឹង​ការងារ​?
​ពាក្យ​ថា​ញៀន​នឹង​ការងារ ឬ​“ Workaholism” ត្រូវបាន​ប្រើ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៧១ ដោយ​ចិត្តវិទូ លោក​Wayne Oates ហើយ​គាត់​បានកំណត់​វា​ថា​ជាការ​បង្ខិតបង្ខំ ឬ​តម្រូវ​ការមិនអាច​គ្រប់គ្រង​បាន​ដើម្បី​ធ្វើការ​ដោយ​ឥតឈប់ឈរ​។​ ចាប់តាំងពី​ពេលនោះ​មក អ្នក​ចិត្តសាស្ត្រ និង​អ្នកស្រាវជ្រាវ​សុខភាព​ផ្លូវ​ចិត្តបាន​យល់ច្បាស់​ពី​និយមន័យ​នៃ​ពាក្យ​នេះ​។​

​វេជ្ជបណ្ឌិត Matt Glowiak ជា​អ្នកពិគ្រោះ​យោបល់​ជំនាញ​ខាង​គ្លីនិក ដែលមាន​អាជ្ញាប័ណ្ណ​នៅ​រដ្ឋ Illinois ពន្យល់ថា “​ការ​ញៀន​នឹង​ការងារ គឺជា​លក្ខខណ្ឌ​ស្មុគស្មាញ​ដែល​បុគ្គល​ម្នាក់ៗ​មាន​ទំនោរ​ផ្នែក​ផ្លូវចិត្ត អារម្មណ៍ និង​សង្គម​ផ្តោតទៅលើ​ការងារ​”​។  វា​មាន​លក្ខណៈ​រ៉ាំរ៉ៃ និង​បន្ត​កើនឡើង​”។ លោក​វេជ្ជបណ្ឌិត Brian Wind អ្នក​ចិត្តសាស្ត្រ​ខាង​គ្លីនិក និង​ជា​ប្រធាន​គ្លីនិក​នៅ​មជ្ឈមណ្ឌល​ព្យាបាល​រោគ​ញៀន​ក៏បាន​យល់ស្រប​ទៅនឹង​ការលើកឡើង​នេះ​ផងដែរ​។​

​ភាព​ញៀន​នឹង​ការងារ និង​បញ្ហា​សុខភាព​
​នៅពេល​អ្នក​ប្រឹងប្រែង​ដើម្បី​ផ្តាច់​ចេញពី​ការងារ អ្នកនឹង​មានការ​ស​ង្ចឹ​ង​គិត​។ នេះ​អាច​នាំឱ្យមាន​កម្រិត​ស្ត្រេ​ស ការ​ថប់​បារម្ភ ធ្លាក់​ទឹកចិត្ត និង​បញ្ហា​ដំណេក​ខ្ពស់ បើ​យោងតាម​ប្រភពពី​ការសិក្សា​ស្រាវជ្រាវ​មួយ​កាល​ឆ្នាំ​២០១២​។​

​នៅក្រោម​ភាព​តានតឹង​ដ៏​រាំរ៉ៃ រាងកាយ​របស់​អ្នក​ចាប់ផ្តើម​មើលឃើញ​ផលប៉ះពាល់​ដូចជា​៖​ សម្ពាធ​ឈាម​ខ្ពស់ និង​កម្រិត​អរ​ម៉ូ​ន cortisol ខ្ពស់​។ កត្តា​នេះ ធ្វើឱ្យ​អ្នកមាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​សរសៃឈាម​បេះដូង ទឹកនោមផ្អែម និង​រហូតដល់​មានការ​ស្លាប់​។​
​លើសពីនេះ​ទៀត ការ​ញៀន​នឹង​ការងារ ក៏​អាច​ជះឥទ្ធិពល​ដល់​ទំនាក់ទំនង​របស់​អ្នក​ដែល​នាំឱ្យមាន​៖
•​ ​ភាព​ឯកា​
•​ ​ការផ្តាច់​ខ្លួន​ចេញពី​សង្គម​
•​ ​ជំងឺ​ធ្លាក់​ទឹកចិត្ត​
​ពេលខ្លះ​ភាព​ញៀន​នឹង​ការងារ អាច​កើតឡើង​រួមគ្នា​ជាមួយនឹង​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​មួយ​ផ្សេងទៀត​ដូចជា​ជំងឺ​វង្វេងស្មារតី (OCD) ឬ​ជំងឺ​បាយ​ប៉ូ​ឡា (Bipolar disorder)​។​

​វិធី​ដោះស្រាយ​ភាព​ញៀន​នឹង​ការងារ​
​នៅពេលដែល​អ្នកទទួល​ស្គាល់​ថា អ្នក​អាចមាន​បញ្ហា មានរឿង​ជាច្រើន​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ព្យាយាម​ធ្វើ​ការងារ​ដែលមាន​សុខភាព​ល្អ​ដូចខាងក្រោម៖

១. កំណត់​ពេលវេលា​ឈប់សម្រាក​ពី​ការងារ ហើយ​អនុវត្ត​វា​ឲ្យ​បានជា​ប់លាប់​
​មនុស្ស​ដែល​ញៀន​នឹង​ការងារ អាច​នឹង​គិតថា​ពេលវេលា​ជា​កត្តា​កំណត់​ភាពជោគជ័យ ប៉ុន្តែ​ការពិត ប្រសិនបើ​ការងារ​នោះ​អាចធ្វើ​ទៅបាន​ក្នុងពេល​តិចជាង​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ​គឺជា​វិធី​ល្អប្រសើរ​ក្នុងការ​ធ្វើការ​។ ដូច្នេះ​ការកំណត់​ពេលវេលា​ធ្វើការ​ឲ្យ​មាន​កម្រិត អាច​ជម្រុញ​ប្រសិទ្ធភាព​ការងារ​។​

២. រៀបចំ​កាលវិភាគ​ធ្វើ​សកម្មភាព​នានា បន្ទាប់ពី​ការធ្វើការ​
​ឧទាហរណ៍​៖ អ្នកមាន​គម្រោង​ដើរលេង ធ្វើ​សមាធិ សរសេរ​សៀវភៅ​កំណត់ហេតុ ឬ​ធ្វើ​អាហារ​ពេល​ល្ងាច​បន្ទាប់ពី​ការងារ​។

៣. ផ្តល់​ពេលវេលា​សម្រាប់​មិត្តភក្តិ និង​ក្រុមគ្រួសារ​
​សូម​កំណត់​ពេលវេលា​សម្រាប់​គ្រួសារ និង​មិត្ត​ភ្តិ​។ វា​នឹង​បង្កើន​ទំនាក់ទំនង និង​ជួយ​អ្នក​ឱ្យ​ងើបឡើង​វិញ​ពី​ភាព​ញៀន​នឹង​ការងារ​។​

៤. ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ ឬ​អ្នក​ប្រឹក្សា​យោបល់ ប្រសិនបើ​អ្នកមាន​ការលំបាក​
​អ្នក​ប្រឹក្សា​យោបល់ អាចធ្វើ​ការ​ជាមួយ​អ្នក​ដើម្បី​ស្វែងយល់​ពី​តម្រូវការ​របស់​អ្នក​ក្នុងការ​ធ្វើការ​និង​ជួយ​អ្នកធ្វើការ​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការធ្វើការងារ​ហួសប្រមាណ​។ ប្រសិនបើ​អ្នកមាន​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​ដូចជា ជំងឺ​អូ​ឌី​ស៊ី ឬ​ជំងឺ​បាយ​ប៉ូ​ឡា ពួកគេ​អាចជួយ​បង្កើត​ផែនការ​ព្យាបាល​ដែលមាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​។​

​គន្លឹះ​គួរ​យល់ដឹង​
​ប្រសិនបើ​អ្នកញៀន​នឹង​ការងារ អ្នក​នឹងមាន​អារម្មណ៍​ថា​ត្រូវការ​ការងារ​របស់​អ្នក​។ នៅពេលដែល​អ្នក​ឃ្លាតឆ្ងាយ​ពី​វា អ្នកនឹង​ពិបាក​ក្នុងការ​ប​ញ្ឍ​ប់​វា ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​និង​រាងកាយ ក៏ដូចជា​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​អ្នក​។​ ​អ្វី​ដែលជា​រឿង​ល្អ គឺថា​អ្នក​អា​ចរក​ជំនួយ​បាន​។ ប្រសិនបើ​អ្នក​គិតថា អ្នកមាន​ភាព​ញៀន​នឹង​ការងារ អ្នក​ត្រូវ​ដឹងថា អ្នក​អាចមាន​ជម្រើស​ក្នុងការ​ដោះស្រាយ​វា​បាន​។​

​លោកវេជ្ជបណ្ឌិត Wind និយាយថា​៖ “ មនុស្ស​ដែល​ជោគជ័យ​បំផុត​ដឹងថា​ពេលវេលា​របស់​ពួកគេ​មានតម្លៃ ប៉ុន្តែ​ពួកគេ​នៅតែ​បន្ត​បង្កើត​ពេលវេលា​សម្រាប់​សកម្មភាព​ក្រៅពី​ការងារ​” ។ តុល្យភាព​នៃ​ជីវិត និង​ការងារ​ល្អ អាចធ្វើឱ្យ​មនុស្ស​រីករាយ មាន​កម្លាំង និង​ស្រស់ស្រាយ​ជាង​មុន ដែល​ជម្រុញឱ្យមាន​ការច្នៃប្រឌិត និង​ប្រសិទ្ធភាព​កាន់តែច្រើន​នៅ​កន្លែងធ្វើការ​។​

​ដូច្នេះ សូមកុំ​បណ្តោយ​ឲ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ញៀន​នឹង​ការងារ​។ ការបែងចែក​ពេលវេលា​សម្រាប់​ការងារ និង​ជីវិត​ផ្ទាល់ខ្លួន​បាន​ត្រឹមត្រូវ នឹង​ជួយ​អ្នក​ឲ្យ​មាន​សុខ​ភាពល្អ និង​មាន​ភាព​រីករាយ​ចំពោះ​ជីវិត​។​

 

អត្ថបទ​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ HEALTH LINE

One comment

  • aman reis duymasın izle

    ខែ​មករា 19, 2021 at 6:48 ល្ងាច

    Really enjoyed this blog. Thanks Again. Much obliged. Vicky Crawford Beane

    Reply

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam