21. ខែ​មិថុនា 2021

ពេល​ណា​​ជា​​វេលា​​ល្អ​បំផុត​​ក្នុង​ការ​​មាន​​ផ្ទៃ​ពោះ​​?​ | Health.D Cam

ខែ​តុលា 21, 20201min900
best-time-to-get-pregnant

​តើ​គួរ​រួមភេទ​ពេលណា​ទើប​មាន​ផ្ទៃពោះ ជា​ចម្ងល់​ជាច្រើន​ដែល​ស្វាមី ភរិយា ឬ​ដៃគូ​ជាច្រើន​តែងតែមាន​នៅពេល​ពួកគេ​ចង់បាន​កូន​។​
​លោកស្រី​វេជ្ជបណ្ឌិត Manglani និយាយថា​“ ការ​មាន​ផ្ទៃពោះ​ភាគច្រើន​ជា​លទ្ធផល​ដែល​បានមកពី​ការរួម​ភេទ​ដែល​​កើតឡើង​តិចជាង​២​ថ្ងៃ​មុនពេល​បញ្ចេញ​ពង​អូវុល​” ។ ប៉ុន្តែ​អ្នក​អាចមាន​ផ្ទៃពោះ​ឆាប់ ឬ​ក្រោយពី​រយៈពេល​នេះ​។ លោកស្រី​មានប្រសាសន៍ថា​“ មេជី​វិត​ឈ្មោល​អាច​រស់នៅក្នុង​ទឹករំអិល​មាត់ស្បូន​របស់​ស្ត្រី​រហូតដល់​៥​ថ្ងៃ ហើយ​ស៊ុត​មួយ​អាចរ​ស់បាន​រហូតដល់២៤​ម៉ោង​បន្ទាប់ពី​ការបញ្ចេញ​ពង​អូវុល​។​

​វេជ្ជបណ្ឌិត Edward Marut ជា​គ្រូពេទ្យ​ឯកទេស​ខាង​បន្ដ​ពូជ​នៃ​មជ្ឈមណ្ឌល​បង្ករ​កំណើត​នៃ​រដ្ឋ Illinois និយាយថា​៖ ជាទូទៅ ឱកាសល្អ​បំផុត​ក្នុងការ​មាន​ផ្ទៃពោះ​គឺ​ចន្លោះ​ពី​១២​ទៅ​១៦​ថ្ងៃមុន​ពេល​មក​រដូវ​។ ចំនែកឯ​លោកស្រី​វេជ្ជបណ្ឌិត​Manglani និយាយថា​៖ “​រយៈ​ពេលដែល​ច្បាស់លាស់​បំផុត​គឺ​ត្រូវ​កំណត់​នៅពេលដែល​ការបញ្ចេញ​ពង​អូវុល​កើតឡើង​” ដោយហេតុថា វដ្ត​រដូវ​របស់​ស្ត្រី​គ្រប់រូប​គឺ​ខុសៗ​គ្នា​។ ស្ត្រី​ជាច្រើន​គិតថា​ពួកគេ​បញ្ចេញ​ពង​អូវុល​នៅ​ថ្ងៃទី​១៤ នៃ​វដ្ត​រដូវ​របស់​ពួកគេ​។ ប៉ុន្តែ​នោះ​ជា​ពាក្យ​ច​ចាម​អារាម​ទេ ភាគច្រើន​មិនមែន​ដូច្នេះ​ទាំងអស់​នោះទេ​។​

​អ្នក​អាច​សាកល្បង​វិធី​មួយចំនួន​ដើម្បី​តាមដាន​ក្នុងកំឡុងពេល​បញ្ចេញ​ពង​អូវុល​របស់​អ្នក​៖

១. តាមដាន​សីតុណ្ហភាព​រាងកាយ​រប​ស់​អ្នក​នៅពេល​សម្រាក​
​វា​គឺជា​សីតុណ្ហភាព​របស់​អ្នក​នៅពេល​ភ្ញាក់​ពី​ព្រឹក​ព្រលឹម​។ នៅពេលដែល​អ្នក​បញ្ចេញ​ពង​អូវុល​សីតុណ្ហភាព​ឡើង​បន្តិច ហើយ​នៅតែ​បន្ត​រហូតដល់​វដ្ត​រដូវ​បន្ទាប់​។​
​ដើម្បី​តាមដាន អ្នកត្រូវការ​ទែ​ម៉ូ​ម៉ែត្រ​ដែល​វាស់​ការផ្លាស់ប្តូ​រ​បន្តិចបន្តួច​នៃ​សីតុណ្ហភាព​រាងកាយ​។ អ្នក​អាច​រក​ទិញ​បាន​នៅតាម​ហាង​លក់ទំនិញ និង​ផ្សារ​ទំនើប​។ កត់ត្រា​សីតុណ្ហភាព​របស់​អ្នក​នៅពេល​ក្រោក​ពី​គេង​រៀងរាល់​ព្រឹក​។ កត់សម្គាល់​ថ្ងៃ​ដំបូង​ដែល​វា​កើនឡើង​។ លោកស្រី​វេជ្ជបណ្ឌិត​Manglani និយាយថា “​នៅពេលដែល​អ្នកកំណត់​ថ្ងៃ​ដែល​អ្នក​បញ្ចេញ​អូវុល អ្នក​អាច​ព្យាករណ៍​ថា​ការបញ្ចេញ​ពង​អូវុល​នឹង​កើតឡើង ឬ​ជិត​ដល់​ថ្ងៃ​បញ្ចេញ​ម្តងទៀត ក្នុង​វដ្ត​រដូវ​បន្ទាប់​”​។ ធ្វើ​ដូចនេះ​អ្នកនឹង​អាច​ដឹងថា​គួរ​រួមភេទ​ពេលណា​ដើម្បី​មានកូន​ បន្ទាប់ពី​ការបញ្ចេញ​អូវុល​។​

២. ការ​តេស្ត​បញ្ចេញ​ពង​អូវុល​
​វា​គឺជា​បន្ទះ​ក្រដាស​ដែល​អ្នក​ជ្រលក់​ចូលក្នុង​ទឹកនោម​របស់​អ្នក​។ ពីរ​បី​នាទី​ក្រោយមក បន្ទាត់​មួយ​នឹង​លេច​ចេញមក​។ អាស្រ័យ​លើ​ភាព​ងងឹត​របស់​វា អ្នកនឹង​ដឹងថា​អ្នក​ជិត​នឹង​បញ្ចេញ​ពង​អូវុល​ហើយ​។ មានន័យថា បើ​បន្ទះ​ក្រដាស​កាន់តែ​ងងឹត នោះ​អ្នកនឹង​កាន់តែ​ជិត​ដល់​ថ្ងៃ​បញ្ចេញ​ពង​អូវុល​។​

៣. ការត្រួតពិនិត្យ​ការ​មានកូន​
ការត្រួតពិនិត្យ​ការ​មានកូន គឺ​គេ​ប្រើ​បន្ទះ​តេស្ត​ទឹកនោម និង​ម៉ូនីទ័រ​ឌីជីថល​ដើម្បី​វាស់​កំរិត LH និង​អរ​ម៉ូ​ន​អឺ​ស្ត្រូ​សែន​។ វិធី​នេះ​នឹង​បង្ហាញ​អ្នក​អំពី​ថ្ងៃ​ដ៏​ល្អ​បំផុត​របស់​អ្នក និង​ពីរ​បី​ថ្ងៃ​បន្ទាប់​ដែល​អាចមាន​ផ្ទៃពោះ ហើយ​វា​ក៏​ផ្ទុក​នូវ​ព័ត៌មាន​របស់​អ្នក​ដែល​អាច​តាមដាន​នៅ​វដ្ត​រដូវ​បន្តទៀត​។​

 

 

អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ WEB MD

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam