19. ខែ​មិថុនា 2021

ផ្លែ​ឈើ​ទាំង​៨​ប្រ​ភេទ​ដែល​មាន​ជាតិ​ស្ករ​ទាប | Health.D Cam

ខែ​កញ្ញា 30, 20202min3190
8-types-of-fruits-with-low-sugar

 

​ផ្លែឈើ​ដែលមាន​ជាតិ​ស្ករ​ទាប​នៅតែ​អាច​ផ្តល់នូវ​ជាតិ​សរសៃ​វីតាមីន និង​ជាតិ​រ៉ែ​ដែល​មនុស្ស​ម្នាក់ៗ​ត្រូវការ​។ ផ្លែឈើ​ដែលមាន​ជាតិ​ស្ករ​ទាប​រួមមាន​៖

១. ផ្លែ​ស្ត្រ​បឺ​រី​

​ស្ត្រ​បឺ​រី​ដូចជា​ពពួក​ផ្លែ​ប៊ឺ​រី​ដទៃទៀត​ដែរ វា​ច្រើន​តែមាន​ជាតិ​សរសៃ​ខ្ពស់ ហើយ​ផ្ទុក​នូវ​ជាតិ​ស្ករ​តិច​បំផុត​។ មានតែ​បរិមាណ​ស្ករ​ប្រហែល​៨ ក្រាម​ប៉ុណ្ណោះ​នៅក្នុង​ផ្លែ​ស្ត្រ​បឺ​រី​។ ប្រភេទ​ផ្លែឈើ​នេះ​ក៏មាន​ផ្ទុក​នូវ​វីតាមីន​សេ​ដ៏​ល្អ​ផងដែរ​។​

២. ផ្លែ​ប៉េ​ស (Peaches)

​ទោះបីជា​ផ្លែ​នេះ​មាន​រសជាតិ​ផ្អែម​ក៏ដោយ ប៉ុ​ន្ទែ​ផ្លែ​ប៉េ​ស​ដែលមាន​ទំហំ​មធ្យម​មាន​ជាតិ​ស្ករ​ប្រហែលជា​១៣​ក្រាម​ប៉ុណ្ណោះ​។​

៣.​ផ្លែ​ប៊ឺ​រី (Blackberries)

​ផ្លែឈើ​ខ្លះ​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ខ្ពស់ជាង​ផ្លែឈើ​ដទៃទៀត ប៉ុន្តែ​ចំពោះ​ផ្លែ​ប៊ឺ​រី​វិញ​មាន​ផ្ទុក​ជាតិ​ស្ករ​តិច​ណាស់​។ ដូចជា​ផ្លែ​ស្ត្រ៊​បឺ​រី​ដែរ ផ្លែ​ប៊ឺ​រី​ផ្ទុក​ជាតិ​ស្ករ​ពី​៤ ទៅ ៥​ក្រាម ជាតិ​សរសៃ​៥,៣​ក្រាម និង​ប្រូតេអ៊ីន ១,៣៩ ក្រាម​ក្នុង​ទំនង​ន់​ផ្លែ​១០០ ក្រាម​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផងដែរ​។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ និង​កត់សម្គាល់​គឺថា ប្ល៊ូ​បឺ​រី​មាន​បរិមាណ​ស្ករ​ប្រហែល​ទ្វេដង​ទៅនឹង​ផ្លែ​ប៊ឺ​រី​ទៅវិញ​។​

៤. ក្រូច​​ឆ្មា​ព័ណ៌​លឿង និង​ព័ណ៌​បៃតង​

​មិនមាន​មនុស្ស​ច្រើន​ទេ​ដែល​យក​ក្រូចឆ្មា​លឿង ឬ​ក្រូចឆ្មា​បៃតង​មក​បរិភោគ​ធ្វើជា​អាហារសម្រន់​។ ទោះយ៉ាងណា​ក៏ដោយ ជាមួយនឹង​ជាតិ​ស្ករ​មិន​លើសពី​២​ក្រាម​ក្នុង​មួយ​ផ្លែ និង​កម្រិត​វីតាមីន C ខ្ពស់ នេះ​ជាការ​បន្ថែម​ដ៏​អស្ចារ្យ​មួយ​ចំពោះ​របប​អាហារ​របស់​មនុស្ស​។​

​យើង​អាច​ច្របាច់​ក្រូចឆ្មា​ទាំងពីរ​ប្រភេទ​នេះ​ចូលទៅក្នុង​ទឹក​សុទ្ធ​ធម្មតា ដើម្បី​ជំនួស​ភេសជ្ជៈ​ដែលមាន​ជាតិ​កាបូន និង​ជាតិ​ស្ករ​ផ្សេងទៀត ឬ​ថែមទាំង​អាច​ច្របាច់​ទឹកក្រូច​ឆ្មា​លើ​សាឡាដ​ជំនួស​ឱ្យ​ការប្រើ​គ្រឿងផ្សំ​របស់​សាឡា​ត់​។​

៥. ផ្លែ​មេ​ឡិន (Honeydew melon)

​អាហារសម្រន់​នៅ​រដូវក្តៅ​ដ៏​ពេញនិយម​នោះ​អាចជា ផ្លែ​មេ​ឡិន​មួយ​ចំនិត​ដែលមាន​ផ្ទុក​ជាតិ​ស្ករ​រំលាយ​បាន​ប្រហែល​១១​ក្រាម​។ មេ​ឡិន​ក៏មាន​ផ្ទុ​ក​នូវ​ប៉ូ​តា​ស្យូ​ម វីតាមីន​C និង​ជាតិ​ដែក​ផងដែរ​។​

៦. ផ្លែក្រូច​

​ផ្លែក្រូច​ដែលមាន​ទំហំ​មធ្យម​មាន​ប្រហែល​១៤ ក្រាម​នៃ​ជាតិ​ស្ករ​ដែល​អាចរំលាយ​បាន​ហើយក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន​សេ​។ ទឹកក្រូច និង​ទឹក​ផ្លែឈើ​ទាំងអស់​ដែល​បាន​ទិញ​ពី​ផ្សារ​ទំនើប​អាចមាន​ជាតិ​ស្ករ​បន្ថែម​។ ប្រសិនបើ​អ្នក​ចង់​កំណត់​កម្រិត​ជាតិ​ស្ករ​របស់​អ្នក វា​ជាការ​ប្រសើរ​ក្នុងការ​ញ៉ាំ​ផ្លែឈើ​ស្រស់​ជាជាង​ផឹកទឹក​របស់​វា​ដែល​ផលិត​ស្រាប់​។​

៧. ក្រូចថ្លុង​

​ផ្លែឈើ​មាន​ជាតិ​ស្ករ​ទាប​នេះ​គឺជា​អាហារ​ពេលព្រឹក​ដែល​អ្នក​ចូលចិត្ត​ជាងគេ​។​

​ក្រូចថ្លុង​ដែលមាន​ទំហំ​តូច​ល្មម​មាន​ផ្ទុក​ជាតិ​ស្ករ​ប្រហែល​១១​ក្រាម​។ ប្រសិនបើ​អ្នកយល់ថា​ក្រូចថ្លុង​សាប ឬជូរ​ពេក អ្នក​អាច​ស្រោច​ទឹក​ឃ្មុំ ឬ​រោយ​អំបិល​ពីលើ​វា​ដើម្បី​បន្ថែម​រសជាតិ​។​

៨. ផ្លែ​បឺ​រ​

​ផ្លែ​បឺ​រ​ស្ទើរតែ​គ្មាន​ជាតិ​ស្ករ​។ វា​ក៏​ជា​ប្រភេទ​អាហារ​ដែលមាន​ខ្លាញ់​ល្អ និង​សរសៃ​អាហារ​ដ៏​ល្អ​ផងដែរ​។​

 

​អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam

ប្រភពឯកសារពិគ្រោះ៖ MEDICAL NEWS TODAY

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam