24. ខែ​មិថុនា 2021

ផែន​ការ​រៀប​ចំ​របប​អាហា​រសម្រាប់​ការ​សម្រក​ទម្ងន់ | Health.D Cam

ខែ​តុលា 1, 20201min910
healthy-diet-plan-for-weight-lose

មនុស្ស​ម្នាក់​គួរតែរៀបចំ​ផែនការ​អាហារ​តាម​តម្រូវការ​របស់​ពួកគេ​ដោយ​ពិចារណា​ទៅលើ​ចំនុច​មួយចំនួន​ដូចខាងក្រោម​៖

  • ​ ​តើ​អ្នកត្រូវការ​សម្រក​ទម្ងន់​ប៉ុន្មាន​គីឡូ​
  • ​ ​កម្រិត​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក​
  • ​ ​តម្រូវការ​របប​អាហារ​ណាមួយ​សម្រាប់​ស្ថានភាព​សុខភាព​
  • ​ ​តម្រូវការ​របប​អាហារ​តាម​ចំណូលចិត្ត​ផ្ទាល់ខ្លួន តាម​បែបផែន​វប្បធម៌ ឬ​សាសនា​
  • ​ ​តើ​អ្នកមាន​ពេលវេលា​ប៉ុន្មាន​សម្រាប់​ការរៀបចំ​អាហារ និង​ការដើរ​ទិញ​ឥ​វ៉ាន់​
  • ​ ​កម្រិត​ជំនាញ​ចម្អិន​អាហារ​របស់​អ្នក និង​ភាពលំបាក​នៃ​ការត្រៀម​មុខម្ហូប​
  • ​ ​តើ​ផែនការ​អាហារ​របស់​អ្នកមាន​រួមបញ្ចូល​សមាជិកគ្រួសារ​ផ្សេងទៀត​ដែរឬទេ​

​ការរៀបចំ​ផែនការ​អាហារ​នីមួយៗ​អាចមាន​ភាពខុសគ្នា​។ ដូច្នេះ​មនុស្ស​ម្នាក់ៗ​ត្រូវ​ធានាថា​ពួកគេ​ទទួលបាន​បរិមាណ​វីតាមីន ជាតិ​រ៉ែ និង​ជាតិ​សរសៃ​អាហារ​គ្រប់គ្រាន់​។​

​ខាងក្រោម​នេះ ជា​ផែនការ​អាហារ​សុខភាព​សម្រាប់​ការ​សម្រក​ទម្ងន់​ដែល​មនុស្ស​ម្នាក់ៗ​អាច​រៀបចំ​តាម​ការចាំបាច់​របស់ខ្លួន​៖

  • ​ ​រៀបចំ​ផែនការ​អាហារ និង​អាហារសម្រន់​ដោយ​ទិញ​តែ​អាហារ​ដែលមាន​នៅក្នុង​បញ្ជី​ទិញ​ទំនិញ​ប៉ុណ្ណោះ​
  • ​ ​ដឹង​ពី​ទំហំ និង​សមាមាត្រ​នៃ​សារធាតុ​បំប៉ន​នៅក្នុង​ចំណីអាហារ​ផ្សេងៗ​គ្នា​
  • ​ ​រួម​ប​ញ្ជូ​ល​ប្រូតេអ៊ីន និង​ជាតិ​សរសៃ​អាហារ​ក្នុង​របប​អាហារ​ជាប្រចាំ​
  • ​ ​ស្វែងយល់​ពី​ឱសថ និង​គ្រឿងទេស​ថ្មីៗ​ដើម្បី​បន្ថែម​លើ​អាហារ​ផ្សេងៗ ដើម្បី​កាត់បន្ថយ​តម្រូវការ​ស្ករ​បន្ថែម អំបិល និង​ខ្លាញ់​
  • ​ ​ចម្អិន​អាហារ​ដែល​ផ្តល់នូវ​សុខភាព​ល្អ​ឲ្យ​ច្រើន​ដើម្បី​ញាំ​បាន​ញឹកញាប់​ដោយ​គ្រាន់តែ​ក្លាសេ​ឲ្យ​កក​ក្នុង​ទូទឹកកក​
  • ​ ​ជៀសវាង​ការ​តម​អាហារ ដើម្បី​កាត់បន្ថយ​កា​រញា​ុំ​អាហារសម្រន់​ដែល​មិនល្អ​
  • ​ ​ការរក្សា​ជាតិ​ទឹក​ដើម្បី​កាត់បន្ថយ​ការ​ឃ្លាន​អាហារ ឬ​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ​
  • ​ ​អនុវត្ត​សកម្មភាព​រាងកាយ​រយៈ​ពេល​៣០​នាទី​ឲ្យ​បាន​ច្រើន​ថ្ងៃ ឬ​ជា​រៀងរាល់ថ្ងៃ​ក្នុង​១

​សប្តាហ៍​

  • ​ ​ចាប់​ដៃគូ​ជាមួយ​មិត្តភក្តិ​ដើម្បី​ជម្រុញ​ការរក្សា​របប​អាហារ និង​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​
  • ​ ​ប្រើ​ជញ្ជីង​ថ្លឹង​ទម្ងន់​ម្តង​ក្នុង​មួយ​សប្តាហ៍ និង​អនុវត្ត​វា​ជាប្រចាំ​រៀងរាល់​សប្តាហ៍​

​ការរួម​ផ្សំ​របប​អាហារ​ដែលមាន​សុខ​ភាពល្អ​ជាមួយនឹងរ​បៀ​ប​រស់នៅ​សកម្ម អាចជួយ​អ្នក​ឱ្យ​រក្សា​ទម្ងន់ និង​មាន​សុខភាព​ល្អ​។ ការរៀបចំ​ផែនការ​អាហារ និង​ការដើរ​ទិញ​ទំនិញ​គឺ​ចាំបាច់​សម្រាប់​ការ​សម្រក​ទម្ងន់​ដ៏​ជោគជ័យ​។​

 

​អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam

ប្រ​ភព​ឯក​សា​រពិ​គ្រោះMEDICAL NEWS TODAY

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam