21. ខែ​មិថុនា 2021

ប្រសិទ្ធិភាព​ស្មាន​មិន​ដល់​នៃ​ការធ្វើ​យោ​គៈ​ផ្ទៃមុខ​ | Health.D Cam

ខែ​វិច្ឆិកា 4, 20201min260
facial-yoga

​យើង​ដឹងថា​លំ​ហាត់ប្រាណ​ធ្វើឱ្យ​អ្នកមាន​រាង​ស្អាត និង​មាន​អារម្មណ៍ល្អ​។ ដូច្នេះ តើ​ការហាត់​ប្រាណ​លើ​ផ្ទៃមុខ​របស់​អ្នក​អាចមាន​ឥទ្ធិពល​ស្រដៀង​គ្នា​ដែរឬទេ​?
​វា​អាចមាន​ឥទ្ធិពល ដែល​នោះ​គឺជា​អ្វីដែល​គេ​ចង់​និយាយ​ពី​យូ​ហ្គា​ដែលជា​និន្នាការ​រីកលូតលាស់ ហើយ​ត្រូវបាន​គេ​អះអាងថា ផ្តល់នូវ​ប្រសិទ្ធភាព​លើក​ស្បែក​ដោយ​មិនចាំបាច់​វះកាត់​ចាក់​ម្ជុល ឬ​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ដែលមាន​តម្លៃ​ថ្លៃ​។

​តើ​យោ​គៈ​ផ្ទៃ​មុខជា​អ្វី​?
​រឿង​ដំបូង​គឺ យោ​គៈ​ផ្ទៃមុខ​មិន​ទាក់ទង​នឹង​ក្បាច់ Shavasana or Downward-Facing Dog ដែល អ្នក​ធ្លាប់​បានធ្វើ និង​លឺរ​ពី​លំ​ហាត់ប្រាណ​ដែល​ធ្វើ​ចលនា​សាច់ដុំ​ទេ​។ យោ​គៈ​គឺជា​ការធ្វើ​ចលនា​ដាច់​ដុំ​នៅលើ​មុខ​របស់​អ្នក​នៃ​ទីតាំង​ជាក់លាក់ ដូចជា​យូ​ហ្គាស​ម្រា​ប់​រាងកាយ​របស់​អ្នក​ដូច្នេះ​ដែរ​។ ការធ្វើ​បែបនេះ នឹងធ្វើ​ឱ្យ​មុខ​អ្នក​មើលទៅ​ស្រស់បំព្រង និង​ក្មេង ព្រមទាំង​ជួសជុល​តំបន់​ដែល​ខូចខាត​ជាដើម​។​

គុណប្រយោជន៍​នៃ​យោ​គៈ​ផ្ទៃមុខ​
​យោ​គៈ​ផ្ទៃមុខ​ជួយ​ប្រឆាំងនឹង​ផលប៉ះពាល់​ផ្សេងៗ​របស់​ផ្ទៃមុខ និង​ជួយ​៖
•​កាត់បន្ថយ​ភាព​តានតឹង​
•​ពង្រឹង​សាច់ដុំ​មុខ ដើម្បី​ពង្រីក​ភ្នែក បង្កើន​ថ្ពាល់ និង​ពង្រីក​ថ្គាម​
•​បង្កើន​ចលនា​ឈាម​រត់ និង​លំហូរ​ឈាម​ទៅកាន់​ស្បែក​ដែល​ធ្វើឱ្យ​ស្បែក​ភ្លឺរលោង​
•​ធ្វើ​ឲ្យ​មុខ​រលោង និង​បំបាត់​ស្នាម​ជ្រួញ​
•​ទប់​ទល់នឹង​ផលប៉ះពាល់​នៃ​ខូចខាត​ស្បែក​ធ្ងន់ធ្ងរ​
•​កាត់បន្ថយ​ស្លាកស្នាម​

​យោ​គៈ​ផ្ទៃមុខ​៥​យ៉ាង​ដែល​អាច​សាកល្បង​ធ្វើ​នៅផ្ទះ​បាន​៖
១.​លើក​ថ្ពាល់​៖ បើក​មាត់​របស់​អ្នក​ហើយ​ធ្វើ​វា​ជា​អក្សរ​O​។ ដាក់​បបូរមាត់​ផ្នែក​ខាងលើ​របស់​អ្នក​លើ​ធ្មេញ និង​ញញឹម​ដើម្បី​លើក​សាច់ដុំ​ថ្ពាល់​ឡើង​។ ដាក់​ម្រាមដៃ​ចង្អុល​របស់​អ្នក​ស្រាលៗ នៅ​ខាងលើ​សាច់ដុំ​ថ្ពាល់​របស់​អ្នក​នៅក្រោម​ភ្នែក​។ ពន្លា​សាច់ដុំ​ថ្ពាល់​ដើម្បី​បង្រួម​វា​។ បន្ទាប់មក​ញញឹម​ម្តងទៀត​ដោយ​គិត​អំពី​ការ​រុញ​សាច់ដុំ​ឡើងលើ​។ ធ្វើ​ម្តងទៀត​ដោយ​ប​លើកឡើ់ង និង​ដាក់ចុះ​ថ្ពាល់​ឲ្យ​បាន​១០​ដង​។ នៅ​លើក​ទី​១០ សូម​លើក​សាច់ដុំ​ថ្ពាល់​របស់​អ្នក​ឱ្យ​ខ្ពស់បំផុត​តាម​ដែល​អ្នក​អាច និង​ទុក​វា​រយៈពេល​២០​វិនាទី​។ ធ្វើ​វា​ឲ្យ​បាន​បី​ដង​ទៀត​។​

២.​ធ្វើ​ឲ្យ​ថ្ពាល់​មាន​ស្នាមញញឹម​៖ ញញឹម​ដោយ​មិន​បង្ហាញ​ធ្មេញ ហើយ​ធ្វើ​ចលនា​បបូរមាត់​របស់​អ្នកចេញ​ដូចជា​ព្យាយាម​បង្ហាញ​បបូរមាត់​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ ព្យាយាម​ញញឹម​ដោយ​ផ្តោតលើ​បបូរមាត់​របស់​អ្នក​។ ចុច​ម្រាមដៃ​ចង្អុល​របស់​អ្នក​ទៅ​ជ្រុង​ម្ខាង​នៃ​មាត់​របស់​អ្នក ហើយ​រុញ​ម្រាមដៃ​ឡើងលើ​ថ្ពាល់ ហើយ​ចុច​ចូល​សាច់ដុំ​។ លើក​សាច់ដុំ​ឡើងលើ​ថ្ពាល់​ឆ្ពោះទៅ​ជ្រុង​នៃ​ភ្នែក​របស់​អ្នក​។ នៅពេល​អ្នក​ដាក់​ដៃដល់​កំពូល​ថ្ពាល់​អ្នក​សង្កត់​វា​រយៈពេល​២០​វិនាទី ពេលនោះ​មាន​អារម្មណ៍​ថា​សាច់ដុំ​ថ្ពាល់​របស់​អ្នក​តឹង​ណែន​។ ធ្វើបែបនេះ​បី​ដង​ទៀត​។​

៣.​លើក​ទម្រង់​ចិញ្ចើម​៖ ចុច​ម្រាមដៃ​បី​នៅក្រោម​ចិញ្ចើម​នីមួយៗ​ដើម្បី​បង្ខំ​ឱ្យ​ភ្នែក​របស់​អ្នកបើក​។ ញញឹម​នៅពេល​អ្នក​ព្យាយាម​បន្ទាប​ចិញ្ចើម​ប្រឆាំងនឹង​ម្រាមដៃ​របស់​អ្នក​។ សង្កត់​វា បន្ទាប់មក​បិទ​ភ្នែក​របស់​អ្នក​ហើយ ប​ង្វិ​ិ​ល​កែវភ្នែក​របស់​អ្នក​ឆ្ពោះទៅ​ផ្នែក​ខាងលើ​នៃ​ក្បាល​របស់​អ្នក​។ សង្កត់​រយៈពេល ២០​វិនាទី​ហើយ​បន្ត​ញញឹម​។ លែងរួច​ហើយ​ធ្វើ​បី​ដង​ទៀត​។​

៤.​បន្តឹង​ថ្គាម និង​ក​៖ បើក​មាត់​របស់​អ្នក​និង​ធ្វើឱ្យ​សំឡេង​“ អា​អា​” ។ ដាក់​បបូរមាត់​ផ្នែក​ខាងក្រោម និង​ជ្រុង​នៃ​បបូរមាត់​ចូលទៅក្នុង​មាត់​របស់​អ្នក ហើយ​សង្កត់​អោយ​ជាប់​នៅពេល​អ្នក​ពង្រីក​ថ្គាម​ក្រោម​របស់​អ្នក​ទៅមុខ​។ គ្រវី​ថ្គាម​ក្រោម​របស់​អ្នក​ឡើង​យឺតៗ ពេល​អ្នក​បិទមាត់​ទាញ​ចង្កា​របស់​អ្នក​ឡើង​ប្រហែល​២.៥ សង់​តី​ម៉ែត្រ រាល់ពេល​អ្នក​កន្ត្រាក់​ហើយ​ផ្អៀង​ក្បាល​របស់​អ្នក​ទៅក្រោយ​។ បើក និង​បិទ​ថ្គាម​ក្រោម​របស់​អ្នក​១០​ដង​។ ធ្វើ​វាបី​ម្តងទៀត​។​

៥.​ក្បាច់​ពង្រីក​សៀតផ្កា​៖ ចុច​ចុង​ម្រាមដៃ​របស់​អ្នក​ចូលទៅក្នុង​តំបន់​សៀតផ្កា​របស់​អ្នក នៅពេល​អ្នក​បិទ​ថ្គាម​របស់​អ្នក បង្រួម​ធ្មេញ​របស់​អ្នក​ជាមួយគ្នា និង​ផ្អៀង​ចង្កា​របស់​អ្នក​។ បង្រួម​ធ្មេញ​របស់​អ្នក​ហើយ​ផ្តោតលើ​តំបន់​សៀតផ្កា​ដោយ​គិត​អំពី​ការព្យាយាម​ធ្វើឱ្យ​ត្រចៀក​របស់​អ្នក​ថយក្រោយ​។ រក្សា​លំនឹង​នេះ​រយៈពេល​១០​វិនាទី បន្ទាប់មក បង្រួម​ធ្មេញ​ក្រោយ​របស់​អ្នក​ចុះ​ហើយ​សង្កត់​រយៈពេល​១០​វិនាទី​។ សាច់ដុំ​សៀតផ្កា​របស់​អ្នក​គួរតែ​បត់បែន​តាម​ពេល​នីមួយៗ​។ សម្រាក ហើយ​ធ្វើ​វាបី​ដង​ទៀត​។​

ហានិភ័យ​នៃ​យោ​គៈ​ផ្ទៃមុខ
​ការពឹង​ផ្អែកលើ​យោ​គៈ​ប្រឆាំងនឹង​ភាព​ចាស់​របស់​អ្នក ក៏​អាច​ផ្តល់​ផល​មិនល្អ​ផងដែរ​។ អ្នកជំនាញ​ខ្លះ​និយាយថា​ការធ្វើ​ចលនា​មុខ​របស់​អ្នក​តាម​វិធី​ទាំងនេះ អាច​នាំឱ្យមាន​ស្នាម​ជ្រីវជ្រួញ​ថែមទៀត​។ វេជ្ជបណ្ឌិត Chen មានប្រសាសន៍ថា​៖“ ស្នាម​ជ្រីវជ្រួញ​លើ​ផ្ទៃមុខ​ជាច្រើន​បណ្តាលមកពី​ការធ្វើសកម្មភាព​សាច់ដុំ​មុខ​ច្រំ​ដែលៗ​ដូចជា​ការចង​ចិ​ញ្ជើ​ម ឬ​ញញឹម​ជាដើម​”​។
​ការធ្វើ​យោ​គៈ​ផ្ទៃមុខ​ដោយ​មិន​ត្រឹមត្រូវ អាចជួយ​បង្កើន​សញ្ញា​នៃ​ភាព​ចាស់​។ ម្យ៉ាងទៀត ដៃ​ដែល​បែកញើស មាន​ភាពកខ្វក់​នឹង​បង្ករ​ឲ្យ​មាន​បាក់តេរី​ដែល​អាចធ្វើឱ្យ​ស្ទះ​រន្ធ​ញើស និង​ខូច​ស្បែក​។ សមាគម​បណ្ឌិតសភា​រោគ​សើ​ស្បែក​អា​មេ​រិច​បាន​ណែនាំ​មិនឱ្យ​ប៉ះ​មុខ​អ្នក​ដើម្បី​ការពារ​ការកើត​មុន​ផងដែរ​។​
​ដូច្នេះ ការធ្វើ​យោ​គៈ​ផ្ទៃមុខ​អាន​នឹង​ផ្តល់​ប្រយោជន៍​ចំពោះ​ការ​បន្តឹង​ស្បែក ប្រឆាំងនឹង​ភាព​ចាស់ ប៉ុន្តែ​អ្នក​ក៏ត្រូវ​ស្វែងយល់​ពី​វិធីសាស្ត្រ​ដែល​សម​ស្រម និង​ប្រកបដោយ​អនាម័យ​ដើម្បី​ការពារ​ហានិភ័យ​ដែល​អាច​កើតមាន​ផងដែរ​។​

​អត្ថបទ​ម្រែ​សម្រួល និង​រៀបរៀង​ដោយ​៖Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam