24. ខែ​មិថុនា 2021

អ្វីខ្លះ​ជា​​សញ្ញា​​នៃ​​វិបត្តិ​​ផ្លូវចិត្ត? | Health.D Cam

ខែ​តុលា 15, 20201min590
sign-of-mental-disorder-(Mental-Health-Mental-Illness)

​បើ​អ្នក​តែងតែមាន​អារម្មណ៍​ថា​ធុញថប់ បារម្ភ​ខ្វល់ខ្វាយ និង​គិត​ច្រើន វា​អាចជា​សញ្ញា​បង្ហាញថា​អ្នក​អាច​នឹងមាន​វិបត្តិ​ផ្លូវចិត្ត​ហើយ​។ តាមរយៈ​ការសិក្សា​ផ្សេងៗ និង​ការអង្កេត​ផ្ទាល់ យើង​សង្កេតឃើញថា​មាន​កើនឡើង​នូវ​បញ្ហា​ផ្លូវចិត្ត​ក្នុងចំណោម​ប្រជាជន​ទូទៅ ក៏ដូចជា​អ្នក​មក​ពិគ្រោះ​ជម្ងឺផ្លូវចិត្ត ដែល​វិបត្តិ​ផ្លូវចិត្ត​ទាំងនោះ​មានការ​ផ្សារភ្ជាប់​ជាមួយ​បញ្ហា និង​រោគសញ្ញា​រាងកាយ​។​

រោគសញ្ញា​៖
​ចំពោះ​រោគសញ្ញា​នៃ​វិបត្តិ​នេះ គេ​អាច​សង្កេត​បាន​តាមរយៈ​បញ្ហា​មួយចំនួន​ដូចជា​៖ គេង​មិន​លក់ ឬ​ពិបាក​គេង បេះដូង​ដើរ​លឿន​ខុសធម្មតា ឆាប់​បែកញើស មាន​អារម្មណ៍​ថា​ត្រជាក់​ចុងដៃចុងជើង ឧស្ស​ហ៍​ឈឺ មាន​ជម្ងឺ​ក្រពះ ពោះវៀន (​ឈឺ​រ៉ាំរ៉ៃ​) ឆាប់​ខឹង​មួរ​មៅ ពិបាក​ក្នុងការ​ផ្ចង់ ឬ​ផ្ដោតអារម្មណ៍​ធ្វើ​ការងារ អាច​ឈានទៅ​កាត់បន្ថយ ឬ​មិនអាច​ទៅ​បំពេញ​សកម្មភាព​ការងារ​ប្រចាំថ្ងៃ​បាន​។​ល​។
​ក្នុងចំណោម​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាងលើ ​បូក​បន្ថែមនឹង​ការចេះ​តែ​បារម្ភ​ច្រើន ចេះតែ​គិត​ច្រើន ឬ​គិតតែ​រឿង​អាក្រក់ៗ​ដែល​អាច​នឹង​កើតមាន​នៅ​ពេលអនាគត ទាំងអស់នេះ​អាច​បញ្ជាក់បាន​ថា​អ្នក​អាច​នឹងមាន​វិ​ប​ត្ត​ផ្លូវចិត្ត​។​

វិធីសាស្ត្រ​ដោះស្រាយ​៖
​លោកអ្នក​អាច​ព្យាយាម​សង្កេត​ដោយ​ខ្លួនឯង និង​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការរស់នៅ (Life’s style change) ឬ​ធ្វើការ​ណាត់ជួប និង​ពិគ្រោះ​ជាមួយ​ក្រុមគ្រូពេទ្យ​ឯកទេស​ជំនាញ​ផ្នែក​ផ្លូវចិត្ត​។ ការព្យាបាល​បញ្ហា​នេះ​គឺ​មិនមែន​សុទ្ធតែ​ត្រូវ​ព្យាបាល​ដោយ​ថ្នាំ​តែ​ម្យ៉ាង ឬ​ត្រូវ​ព្យាបាល​អស់​មួយ​ជិ​វីត​នោះទេ ក្រុមគ្រូពេទ្យ​ជំនាញ​ឯកទេស​ដែលមាន​បទ​ពិ​សោ​ធ៍ មាន​វិធីសាស្ត្រ​ព្យាបាល​ជាច្រើន​ដូចជា​ការព្យាបាល​ដោយ​ការនិយាយ (Talk Therapy) ដើម្បី​ជម្រុញ​ប្រសិទ្ធិ​នៃ​ការព្យាបាល​ជូន​ដល់​អ្នក​ដែលមាន​វិបត្តិ​នេះ​។

 

 

​អត្ថបទ​ដោយ​៖ Health.D Cam
រៀបរៀង​ដោយ​៖ វេជ្ជ​.​អ៊ី​ រតនា គ្រូពេទ្យ​ឯកទេស​ជំនាញ​ផ្នែក​វិកល​វិទ្យា និង​បញ្ហា​ផ្លូវចិត្ត​នៃ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​
​ប្រភព​ឯកសារពិគ្រោះ​៖ Globalization and Health

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam