22. ខែ​មិថុនា 2021

បរិភោគ​សាច់មាន់​ច្រើន​ផ្តល់​លទ្ធផល​យ៉ាងណា​ចំពោះ​សុខភាព​? | Health.D Cam

ខែ​វិច្ឆិកា 5, 20201min3530
benefit-of-chicken

សាច់មាន់​គឺជា​សាច់​មួយ​ប្រភេទ​ដែល​ពេញនិយម​បំផុត​។ វា​មិន​ត្រឹម​តែមាន​វត្ថ​មាន​ទូលំទូលាយ និង​ងាយស្រួល​ក្នុង​ការរៀបចំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​រកបាន​យ៉ាង​ងាយស្រួល​ផងដែរ​។ ទោះជា​សាច់មាន់​ជា​អាហារ​បំប៉ន​ធម្មតា​ក៏ដោយ អ្នក​ប្រហែលជា​មិន​ច្បាស់​ថា​តើ​វា​ផ្តល់នូវ​សុខ​ភាពល្អ​ប៉ុណ្ណា​ទេ​។​
​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍ និង​គុណវិបត្តិ​មួយចំនួន​នៃ​សាច់មាន់ ដើម្បី​កំណត់ថា​តើ​វា​ល្អ​សម្រាប់​អ្នក​ដែរឬទេ​?

​អត្ថប្រយោជន៍​
​សាច់មាន់​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ​ជាច្រើន ហើយ​អាចជា​អាហារ​បំប៉ន​ដ៏​ល្អ​សម្រាប់​សុខភាព​។ ដោយសារ​តែមាន់​មាន​កាឡូរី​ទាប ប៉ុន្តែ​មាន​ប្រូ​តេ​អុីន​ខ្ពស់ វា​អាចមាន​អត្ថប្រយោជន៍​ជាពិសេស​សម្រាប់​ការ​សម្រក​ទម្ងន់​។

​ការសិក្សា​បានបង្ហាញ​ថា​៖ ការបង្កើន​ការ​ញ៉ាំ​ប្រូ​តេ​អុីន​អាចជួយ​បង្កើន​អារម្មណ៍​ឆ្អែត បង្កើន​ការ​សម្រក​ទម្ងន់ និង​ជួយ​រក្សា​ម៉ាស​រាងកាយ​ដែល​គ្មាន​ខ្លាញ់​។ នៅពេល​មានការ​ហ្វឹកហាត់​រាងកាយ​ខ្លាំង ប្រូ​តេ​អុ​ី​ន​ក៏​អាចជួយ​ជម្រុញ​ដល់​ការលូតលាស់​សាច់ដុំ​ផងដែរ​។ លើសពីនេះទៅទៀត ប្រូ​តេ​អុី​ន​ពាក់ព័ន្ធ​នឹង​ការ​បញ្ជៀប​កាល់ស្យូម និង​មាន​សារៈសំខាន់​សម្រាប់​បង្កើន​សុខភាព​ឆ្អឹង​។ សាច់មាន់​មាន​ជីវជាតិ​ខ្ពស់ និង​ជា​ប្រភព​ប្រូ​តេ​អុ​ី​ន​ល្អ​។ ការបន្ថែម​សាច់មាន់​ចូលក្នុង​របប​អាហារ​របស់​អ្នក អាចជួយ​ដល់​ការ​សម្រក​ទម្ងន់ ការលូតលាស់​សាច់ដុំ និង​សុខភាព​ឆ្អឹង​។​

​គុណវិបត្តិ​
​មិនមែន​សាច់មាន់​គ្រប់​ប្រភេទ​ផ្តល់នូវ​អត្ថប្រយោជន៍​ស្មើគ្នា​នោះទេ​។ ឧទាហរណ៍​៖ មាន់​ចៀន និង​នំប៉័ង សាច់មាន់​លាយ​នឹង​ពោត​លីង ជាទូទៅ​មាន​ខ្លាញ់​មិនល្អ និង​កាឡូរី​ខ្ពស់​។ សាច់មាន់​ប្រភេទ​ខ្លះ​ក៏ត្រូវ​បាន​កែច្នៃ និង​ផ្អាប​ទុក​ច្រើន ដូចជា​សាច់​ដែល​គេ​ប្រើ​សម្រាប់​អាហារ​ថ្ងៃត្រង់​។​

​ការស្រាវជ្រាវ​បានបង្ហាញ​ថា​៖ ការ​ញាំ​សាច់​ដែល​បាន​កែច្នៃ ឬ​ផ្អាប​ទុក​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ប្រភេទ​មហារីក​មួយចំនួន​។ ម្យ៉ាងវិញទៀត សាច់មាន់​ដែល​កែច្នៃ​ក៏​អាចមាន​បរិមាណ​សូ​ដ្យូ​ម និង​សារធាតុ​រក្សាទុក​ខ្ពស់​។ ការកាត់បន្ថយ​ការទទួល​ទាន​ជាតិ​សូ​ដ្យូ​ម​ត្រូវបាន​បង្ហាញថា អាចជួយ​កាត់បន្ថយ​កម្រិត​សម្ពាធ​ឈាម​ជាពិសេស​ចំពោះ​អ្នក​ដែលមាន​ជំងឺលើសឈាម​។ លើសពីនេះ​ទៀត ការកែច្នៃ​សាច់​ឲ្យ​ទុក​បានយូរ​ដូចជា​សារធាតុ​នី​ត្រូ​និ​ត (nitrites)​អាច​ចូលរួមចំណែក​ក្នុងការ​បង្កើត​សមាសធាតុ​បង្ក​មហារីក​បាន​ទៀតផង​។​

​ដូច្នេះ ការបរិភោគ​សាច់មាន់​អាច​ផ្តល់នូវ​គុណប្រយោជន៍​ចំពោះ​សុខភាព​ជាច្រើន ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដថា អ្នក​ជ្រើសរើស​សាច់​ដែលមាន​គុណភាព និង​របៀប​ចំអិន​ដែល​មិន​បង្ករ​ហានិភ័យ​ទៅដល់​សុខភាព​។​

អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ HEALTH LINE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam