22. ខែ​មិថុនា 2021

ធ្វើ​ដូច​ម្តេច​ដើម្បី​ការពារ​កូន​តូច​ពី​សត្វល្អិត​ខាំ?​ | Health.D Cam

ខែ​តុលា 19, 20201min580
bugsbite-on-baby

នៅពេលដែលមានសត្វល្អិតខាំអ្នកៗអាចបាញ់ថ្នាំ ឬរំកិលខ្លួនឆ្ងាយពីវាដើម្បីការពារស្បែករបស់អ្នក។ ប៉ុន្តែកូនត្រូវការជំនួយរបស់អ្នកដើម្បីការពារពីការខាំរបស់សត្វល្អិតទាំងនោះ។ ដោយសារអ្នកមិនអាចប្រើឡេ និងថ្នាំបាញ់សត្វល្អិតបានទេ វិធីល្អបំផុតដើម្បីការពារកូនអ្នកកុំឲ្យសត្វល្អិតទិច ឬខាំគឺត្រូវបង្ការជាមុន។

ទុកកូនឲ្យនៅក្នុងផ្ទះ៖ សត្វល្អិត ជាពិសេសមូសគឺធ្វើសកម្មភាពច្រើនបំផុតនៅពេលព្រឹកព្រលឹម និងពេលព្រលប់។ រក្សាកូនរបស់អ្នកឱ្យនៅក្នុងផ្ទះក្នុងពេលវេលាទាំងនេះដើម្បីបន្ថយហានិភ័យនៃការខាំរបស់សត្វល្អិត។

ការពារ និងរៀបចំផ្ទះរបស់អ្នក៖ ត្រូវប្រាកដថាបង្អួច និងទ្វាររបស់អ្នកមានអេក្រង់ដើម្បីការពារពីការហោះហើរ ឬវារបស់សត្វល្អិតទាំងឡាយ។
ស្លៀកសម្លៀកបំពាក់ឲ្យបានជិតៗ៖
• ស្លៀកពាក់កូនរបស់អ្នកឲ្យជិតៗ ដូចជាខោ និងអាវវែង ហើយរលុង។ ដូច្នេះសត្វល្អិតនឹងងាយខាំបានទេ
• ពាក់ស្រោមជើង
• ពាក់មួក
• កុំតាំងរូបគំនូរដែលមានផ្កាពណ៌ភ្លឺថ្លា ព្រោះវាអាចទាក់ទាញសត្វល្អិតឲ្យមកជិត។

ការពារជាមួយសំណាញ់ ឬមុងគ្រប
ប្រើសំណាញ់ដែលដាក់លើរទេះរុញនៅពេលអ្នកយកកូនទៅខាងក្រៅផ្ទះ។

លុបបំបាត់កន្លែងដែលអាចដកទឹកបាន

មើលជុំវិញផ្ទះរបស់អ្នកចំពោះកន្លែងដែលអាចដក់ទឹកបានដូចជា៖
• កន្លែងដាំដុះ
• សំបុកសត្វដែលដក់ទឹក
• អាងហែលទឹក

ខួងរន្ធនៅក្នុងសំបកកង់ ឬផើងផ្សេងៗដើម្បីកុំអោយទឹកដក់បាន។ ផ្លាស់ប្តូរចានទឹករបស់សត្វចិញ្ចឹមអ្នកឱ្យបានទៀងទាត់។

ចៀសវាងក្លិនក្រអូប
សត្វល្អិតជាច្រើនចូលចិត្តក្លិនទឹកអប់ ទឹកបាញ់សក់ និងសាប៊ូមានក្លិនក្រអូប។ ប្រើផលិតផលដែលគ្មានក្លិនក្រអូបសម្រាប់កូនរបស់អ្នក (និងខ្លួនអ្នកនៅពេលអ្នកនៅជាមួយកូន)។ ដូច្នេះអ្នកមិនសូវទាក់ទាញសត្វល្អិតទេ។

ចៀសវាងកន្លែងដែលជាជម្រកសត្វល្អិត
សួនផ្កា កំប៉ុងសំរាម គំនរស្លឹកឈើងាប់ និងគុម្ពោតព្រៃជាកន្លែងពេញនិយមសម្រាប់សត្វល្អិតទាំងឡាយ។

 

អត្ថបទប្រែសម្រួល និងរៀបរៀងដោយ៖ Health.D Cam
ប្រភពឯកសារពិគ្រោះ៖ webmd

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam