22. ខែ​មិថុនា 2021

ធ្វើយ៉ាងណា​ដើម្បី​បំបាត់​ស្ដ្រេ​សបាន​ឆាប់​? | Health.D Cam

ខែ​វិច្ឆិកា 19, 20201min810
stress-management

​ដំណើរ និង​បញ្ហា​ប្រឈម​នៃ​ជីវិត​សម័យ​ទំនើប ធ្វើឱ្យ​ការគ្រប់គ្រង​ស្ត្រេ​ស​ក្លាយទៅជា​រឿង​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់គ្នា​។ ដើម្បី​គ្រប់គ្រង​ស្ត្រេ​សរ​បស់​អ្នក ដំបូង​អ្នក​ត្រូវ​រក​ឲ្យ​ឃើញ​នូវ​ឬ​សគល់​ដែល​នាំ​ឲ្យ​អ្នកមាន​ស្រេ្ត​ស​។ តើ​អ្វីដែល​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ខឹង តានតឹង ព្រួយបារម្ភ ឬ​ឆាប់​ប្រែប្រួល​អារម្មណ៍​? តើ​អ្នក​ឧស្សាហ៍​ឈឺក្បាល ឬ​ឈឺក្រពះ​ដោយ​គ្មាន​មូលហេតុ​មែន​ទេ​?

​ស្ត្រេ​ស​មួយចំនួន​ដូចជា​៖ សម្ពាធ​ការងារ បញ្ហា​ទំនាក់ទំនង ឬ​កង្វល់​ផ្នែក​ហិរញ្ញវត្ថុ​ងាយ​នឹង​សម្គាល់​ណាស់​។ ប៉ុន្តែ​បញ្ហា និង​ការ​តម្រូវការ​ប្រចាំថ្ងៃ​ដូចជា​៖ ការរង់ចាំ​ជា​យូរ​មកហើយ ឬ​លើក​ពេល​ទៅ​ប្រជុំ​ក៏​អាចធ្វើ​ឲ្យ​អ្នក​ស្ត្រេ​ស​បានដែរ​។ សូម្បីតែ​ព្រឹត្តិការណ៍​វិជ្ជមាន​សំខាន់ៗ​ដូចជា​៖ រៀបការ ឬ​ទិញ​ផ្ទះ​ក៏​អាចមាន​ភាព​តានតឹង​ដែរ​។ ការផ្លាស់ប្តូរ​ណាមួយ​នៅក្នុង​ជីវិត​របស់​អ្នក​សុទ្ធតែ​អាច​បង្កឱ្យមាន​ស្ត្រេ​ស​។​

​នៅពេលដែល​អ្នក​បានរ​ក​ឃើញ​មូលហេតុ​ន​នៃ​ការ​ស្ត្រេ​សរ​បស់​អ្នក​ហើយ សូម​គិត​អំពី​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​វា​។ ការកំណត់​នូវ​អ្វីដែល​អ្នក​អាច​គ្រប់គ្រង​បាន​គឺជា​ចំណុច​ចាប់ផ្តើម​ដ៏​ល្អ​។ ឧទាហរណ៍​៖ ប្រសិនបើ​ស្ត្រេ​ស​ធ្វើឱ្យ​អ្នក​មិនអាច​គេង​នៅពេល​យប់ ដំណោះស្រាយ​អាច​ងាយស្រួល​ដូចជា​យក​ទូរទស្សន៍ និង​កុំ​ព្យូ​ទ័​រ​ចេញពី​បន្ទប់​គេង​របស់​អ្នក ហើយ​ទុកឱ្យ​ចិត្ត​អ្នក​ស្ងប់ និង​គ្មាន​ការរំខាន​មុនពេល​គេង​។ ពេលវេលា​ផ្សេងទៀត​ដូចជា​៖ នៅពេល​ភាព​តានតឹង​ផ្អែកលើ​ការទាមទារ​ខ្ពស់​នៅ​កន្លែងធ្វើការ ឬ​ជំងឺ​របស់​មនុស្ស​ជាទី​ស្រឡាញ់ អ្នក​អាច​ផ្លាស់ប្តូរ​ត្រឹមតែ​ការឆ្លើយតប​របស់​អ្នក​ប៉ុណ្ណោះ (​ទទួលយក​នូវ​បញ្ហា និង​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​)​។​

​កុំ​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​ដោះស្រាយ​តែម្នាក់ឯង​។ ស្វែងរក​ជំនួយ និង​ការគាំទ្រ​ពី​ក្រុមគ្រួសារ​មិត្តភក្តិ មិន​ថា​អ្នកត្រូវការ​នរណាម្នាក់​ដើម្បី​ស្តាប់​អ្នក ជួយ​ក្នុង​ការថែទាំ​កូន ឬ​ជិះ​ទៅធ្វើ​ការ​ជាមួយ​នរណាម្នាក់​នៅពេល​ឡាន​របស់​អ្នក​កំពុង​ជួសជុល​។ មនុស្ស​ជាច្រើន​ទទួលបាន​អត្ថប្រយោជន៍​ពី​ការអនុវត្ត​ដូចជា​៖ ការដក​ដង្ហើមវែងៗ ការហាត់​យូ​ហ្គា សមាធិ ឬ​ផ្សារភ្ជាប់​ខ្លួនឯង​ជាមួយ​ធម្មជាតិ កំណត់​ពេលវេលា​សម្រាប់​ខ្លួនឯង ធ្វើការ​ម៉ាស្សា ត្រាំ​ក្នុង​អាង​ហែល​ទឹក រាំ ស្តាប់​តន្ត្រី មើល​រឿង​កំប្លែង និង​អ្វី​ផ្សេងទៀត​ដែល​ជួយ​អ្នក​ឱ្យ​សម្រាក​។​

​ការថែរក្សា​របៀប​រស់​នៅ​ដែលមាន​សុខភាព​ល្អ​ នឹង​ជួយ​អ្នក​ក្នុងការ​គ្រប់គ្រង​ស្រេ្ត​ស​។ បរិភោគ​របប​អាហារ​ដែលមាន​សុខភាព​ល្អ ហាត់ប្រាណ​ទៀងទាត់ និង​គេង​ឱ្យបាន​គ្រប់គ្រាន់​។ ខិតខំ​ប្រឹងប្រែង​ដោយ​ចំណាយពេល​តិច​នៅមុខ​អេក្រង់​ទូរទស្សន៍ កុំព្យូទ័រ និង​ទូរស័ព្ទ និង​មាន​ពេល​សម្រាក​ច្រើន​។​ ​ស្ត្រេ​ស​នឹងមិន​រលាយបាត់​ពី​ជីវិត​របស់​អ្នក​ឡើយ​។ ហើយ​ការគ្រប់គ្រង​ស្ត្រេ​សត្រូវ​តែ​បន្ត​។ ប៉ុន្តែ​អ្នក​គួរ​យកចិត្តទុកដាក់​លើ​អ្វីដែល​បណ្តាលឱ្យ​ស្ត្រេ​ស និង​អនុវត្ត​វិធី​បន្ធូរ​អារម្មណ៍ នោះ​អ្នកនឹង​អាច​ទប់ទល់​ផលប៉ះពាល់​អាក្រក់​មួយចំនួន​នៃ​ស្ត្រេ​ស និង​បង្កើន​សមត្ថភាព​ក្នុងការ​ទប់ទល់​នឹង​ឧបសគ្គ​ផ្សេងៗ​។​

អត្ថបទ​​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ MAYO CLINIC

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam