24. ខែ​មិថុនា 2021

ទប់ស្កាត់​ទីផ្សា​ទឹកដោះ​ដែលមាន​គ្រោះថ្នាក់​ជំនួស​ដោយ​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ | Health.D Cam

ខែ​កញ្ញា 12, 20201min1120
brestfeeding

ភ្នាក់ងារ​ដែល​ធ្វើការ​លើ​វិស័យ​សុខាភិបាល​បាន​លើកទឹកចិត្ត​ឲ្យ​ស្ត្រី​បន្ត​ការ​បំបៅ​ដោះ​កូន​ក្នុងកំឡុងពេល​នៃ​ការ​រាតត្បាត​ជាស​កល​នៃ​ជម្ងឺ​កូ​វីដ​១៩។ ​របាយការណ៍​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក អង្គការយូ​នី​សេ​ហ្វ និង​បណ្តាញ​សកម្មភាព​អាហារ​ទារក​អន្តរជាតិ (IBFAN) បាន​បង្ហាញថា​ទោះបីជា​មានការ​ខិតខំ​បញ្ឈប់​ការលើកកម្ពស់​ការជំនួស​ទឹកដោះ​ដែល​បង្ក​គ្រោះថ្នាក់​ក៏ដោយ​ ក៏​បណ្តា​ប្រទេស​ជាច្រើន​នៅតែ​ខ្វះខាត​ក្នុងការ​ការពារ​ឪពុកម្តាយ​ពី​ព័ត៌មាន​ដែល​មិន​ត្រឹមត្រូវ​។​​

​លោក​វេជ្ជបណ្ឌិត Francesco Branca ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ និង​សុវត្ថិភាព​ចំណីអាហារ​របស់​អង្គការ​សុខភាព​ពិភពលោក​មានប្រសាសន៍​ថា​“ ការធ្វើ​ទីផ្សារ​ទឹកដោះ​ជំនួស​ឱ្យ​ទឹកដោះ​ម្តាយ ជាពិសេស​តាមរយៈ​អ្នកជំនាញ​សុខភាព​ដែល​ឪពុកម្តាយ​ទុកចិត្ត​លើ​អាហារូបត្ថម្ភ និង​ដំបូន្មាន​សុខភាព​គឺជា​ឧបសគ្គ​ចម្បង​ក្នុងការ​កែលម្អ​សុខភាព​ទារក​ទើបនឹង​កើត និង​កុមារ​នៅ​ទូទាំង​ពិភពលោក​”​។ ប្រព័ន្ធ​ថែ​ទាំ​សុខភាព​ត្រូវតែ​ធ្វើ​សកម្មភាព​ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​ឪពុកម្តាយ​ក្នុងការ​បំបៅ​ដោះ​កូន​ដោយ​គ្មាន​ការជះឥទ្ធិពល​ពី​ឧស្សាហកម្ម​ទឹកដោះ​ជំនួស​។ ដូច្នេះ​កុមារ​មិន​បាត់បង់​នូវ​អត្ថប្រយោជន៍​នៃ​ការរស់នៅ​របស់​ពួកគេ​ទេ​។​

​អង្គការ​សុខភាព​ពិភពលោក និង​យូ​នី​សេ​ហ្វ​ផ្តល់​អនុសាសន៍​ថា​ទារក​មិនត្រូវ​បំបៅ​អ្វី​ទាំងអស់​ក្រៅពី​ទឹកដោះ​ម្តាយ​ក្នុង​រយៈពេល៦​ខែ​ដំបូង បន្ទាប់ពីនោះ​ឪពុកម្តាយ​គួរតែ​បន្ត​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ក៏ដូចជា​ទទួលទាន​អាហារ​បំប៉ន និង​សុវត្ថិភាព​ដទៃទៀត​រហូត​ដល់​កូន​មាន​អាយុ ២​ឆ្នាំ ​ឬ​លើសពីនេះ​។​ ចំពោះ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុងកំឡុងពេល​រាតត្បាត​ជម្ងឺ​កូ​វីដ​១៩ ​រហូតមកដល់​បច្ចុប្បន្ន​ជម្ងឺនេះមិនអាច​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទឹកដោះ​ម្តាយ​ណា​ម្នាក់​ដែលមាន​ការបញ្ជាក់ ឬ​សង្ស័យថា​មាន​ផ្ទុក​ជម្ងឺ​កូ​វីដ​១៩​នេះ​ទេ​។ ដូច្នេះ​វា​ហាក់ដូចជា​មិន​ទំនង​ទេ​ដែលថា​កូ​វីដ​១៩ អាច​ឆ្លង​តាមរយៈ​ការ​បំបៅកូន​ដោយ​ទឹកដោះ។

អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូ​នី​សេ​ហ្វ​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​បន្ត​បំបៅកូន​ដោយ​ទឹកដោះ​ក្នុងកំឡុងពេល​នៃ​ការ​រាតត្បាត​នៃជម្ងឺកូ​វីដ​១៩ បើទោះបីជា​ពួកគេ​បានធ្វើ​តេស្ត​បញ្ជាក់​ឬ​សង្ស័យ ថា​មាន​ផ្ទុក​ជម្ងឺ​កូ​វីដ​១៩​ក៏ដោយ​។ ខណៈពេលដែល​អ្នកស្រាវជ្រាវ​នៅតែ​បន្តធ្វើ​តេស្ត​រក​ទឹកដោះ​ម្តាយ​ពី​ម្តាយ​ដែលមាន​ការបញ្ជាក់​ឬ​សង្ស័យថា​មាន​ផ្ទុក​ជម្ងឺ​កូ​វីដ​១៩​។ អត្ថប្រយោជន៍​ជាច្រើន​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​មាន​ចំនួន​ច្រើនជាង​ហានិភ័យ​ដែល​អាច​កើត​មាននៃ​ជម្ងឺ​ដែល​ទាក់ទង​នឹង​វីរុស​។ វា​មិនមាន​សុវត្ថិភាព​ប៉ុន្មាន​ទេ​ក្នុង​ការផ្តល់​ទឹកដោះគោ​ដល់​ទារក​។​

​ស្ត្រី​ដែលមាន​ការបញ្ជាក់​ ឬ​សង្ស័យថា​មាន​ផ្ទុក​ជម្ងឺកូ​វីដ​១៩ អាច​បន្ត​ការ​បំបៅ​ដោះ​កូន​របស់​ពួកគេ​ដោយ​គ្រាន់តែ​៖

– លាងដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក ឬ​ប្រើ​ជែ​ល​លាងដៃ​ដែលមាន​ជាតិ​អាល់កុល​ហើយ​ជាពិសេស​មុនពេល​ប៉ះពាល់​ទារក​
– ពាក់​ម៉ាស់​ក្នុងពេល​ប៉ះពាល់​ដោយផ្ទាល់​ជាមួយ​ទារក​រួមទាំង​ពេល​បំបៅ​ដោះ​ផងដែរ​
– កណ្តាស់ ឬ​ក្អក​ដោយ​ប្រើ​ក្រដាសអនាម័យ​។ បន្ទាប់មក​បោះចោល​ភ្លាម​ហើយ​លាងដៃ​ម្តងទៀត​
– ​លាង​សម្អាត​ផ្ទៃ​នៃ​កន្លែង​ផ្សេងៗ​ជាប្រចាំ​បន្ទាប់ពី​ប៉ះ​វា​

​ទោះបីជា​ម្តាយ​មិនមាន​ម៉ាស់​ក៏ដោយ ក៏​ពួកគេ​គួរតែ​អនុវត្តតាម​រាល់​វិធានការ​បង្ការ​ការឆ្លង​ផ្សេងទៀត​ដែល​បាន​ណែរ​នាំ​ដោយ​អ្នកជំនាញ​វេជ្ជសាស្ត្រ​ហើយ​បន្ត​បំបៅកូន​ដោយ​ទឹកដោះ​តាម​ធម្មតា​។​

 

អត្ថបទ​ដោយ​៖ Health.D Cam
ប្រភពឯកសារពិគ្រោះ  អង្គការ​សុខភាព​ពិភពលោក​

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam