21. ខែ​មិថុនា 2021

ត្រី​ធូ​ណា និង​ត្រី​សាម៉ុន​៖ តើ​មួយណា​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​ជាង​? | Health.D Cam

ខែ​វិច្ឆិកា 5, 20201min2300
salmon-tuna-healthy-fact67

​មិន​ដូច​ប្រភេទ​ត្រី​គ្មាន​ខ្លាញ់​ដែលមាន​ពណ៌​ស្រាល ឬ​ពណ៌​ស និង​រសជាតិ​ស្រាល​នោះទេ ទាំង​ត្រី​ធូ​ណា និង​សា​ម៉ុនមាន​ពណ៌​ខ្មៅ និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​។​

ត្រី​ធូ​ណា​

​ត្រី​ធូ​ណា​គឺជា​ត្រី​សាច់ដុំ​ធំ​មួយ​ដែលមាន​សាច់​ពណ៌​ផ្កាឈូក និង​ពណ៌​ក្រហម​ខ្លាំង អាស្រ័យ​លើ​ភាពខុសគ្នា​នៃ​ត្រី​។ ពណ៌​របស់​វា​ចេញ​មកពី Myoglobin ដែលជា​ប្រូ​តេ​អុី​ន​ផ្ទុក​អុកស៊ីសែន​រកឃើញ​នៅក្នុង​សាច់ដុំ​។ Myoglobin បំបែក​យ៉ាង​ឆាប់រហ័ស​នៅពេលដែល​ត្រូវ​កម្តៅ​។ ដូច្នេះ ត្រី​ធូ​ណា​ឆ្អិន និង​ត្រី​កំប៉ុង​មើលទៅ​មាន​ពណ៌​ប្រផេះ​ជាង​ត្រី​ធូ​ណា​ឆៅ​។​

ប្រសិនបើ​អ្នកទិញ​ត្រី​ធូ​ណា​កំប៉ុង អ្នកនឹង​ទទួលបាន​ប្រភេទ​ត្រី​ចម្រុះ​ដូចជា​៖ ប្រភេទ​ត្រី yellowfin, skipjack និង tongol​។ នំប៉័ង​ត្រី​ធូ​ណា​ឆៅ និង​គ្មាន​ឆ្អឹង​អាច​ត្រូវបាន​ប្រើ​នៅក្នុង​ស៊ូ​ស៊ី ឬ​ការ​ចម្អិន​ដោយ​ការបន្ថែម​នូវ​ប៊ីចេង ប្រេង​អូ​លីវ អំបិល ម្រេច ឬ​ឱសថ​ផ្សេងៗ​មុនពេល​ចម្អិន​ដើម្បី​ទទួលបាន​រសជាតិ​បន្ថែម​។ ដោយសារតែ​ត្រី​នេះ​មាន​ជាតិ​ខ្លាញ់​ទាប ដូច្នេះ​វា​ត្រូវបាន​ចម្អិន​ក្នុង​កម្រិត​ធ្យ​ម (៥២​អង្សា​សេ​) ដើម្បី​រក្សា​សំណើម​។ ត្រី​ធូ​ណា​ដែល​ចម្អិន​ឲ្យ​ឆ្អិន​ខ្លាំង​អាច​ក្រៀម ហើយ​មិនសូវមាន​រសជាតិ​។​ ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ (FDA) បាន​ណែនាំ​ឱ្យ​ចម្អិន​អាហារ​សមុទ្រ​ទាំងអស់​ឱ្យមាន​សីតុណ្ហភាព​ផ្ទៃក្នុង​កម្រិត ៦៣ អង្សា​សេ ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ​ដែលមាន​ក្នុង​អាហារ​ឆៅ​។​

​ត្រី​ធូ​ណា​កំប៉ុង​តែងតែ​ត្រូវបាន​ចម្អិន​យ៉ាង​ហ្មត់ចត់​។ វា​មិនមែនជា​អាហារ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ដូច​ត្រី​ធូ​ណា​ស្រស់​ទេ ប៉ុន្តែ​វា​ជា​អាហារ​ដែល​ងាយស្រួល​ចម្អិន​។ ឧទាហរណ៍​៖ វា​ជា​អាហារ​ងាយស្រួល​ក្នុងការ​បន្ថែម​ប្រូ​តេ​អុី​ន​ទៅលើ​សាឡា​ត់ និង​ការធ្វើ​នំ​សាំង​វិច​ដ៏​ពេញនិយម​។​

ត្រី​សាម៉ុន​
​សាច់​ត្រី​សា​ម៉ុន​មាន​ពណ៌​ផ្កាឈូក ទឹកក្រូច និងក្រហម​ដិត​។ នេះ​គឺជា​គុណប្រយោជន៍​នៃ​របប​អាហារ​របស់​វា ដែលមាន​ផ្ទុក​នូវ​ជីវជាតិ​ដែលមាន​ក្នុង​ត្រី​ល្អិត​។

​ជាទូទៅ ពូជ​ត្រី​សាម៉ុន​ធម្មជាតិ​មានដូចជា​ Coho, Chinook, and sockeye ដែល​ទាំងអស់នេះ​ រស់នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ប្រសិនបើ​អ្នក​ជ្រើស​រើសយក​ត្រី​សាម៉ុន​នៅ​អា​ត្ល​ង់​ទិ​ក​ជំនួស​វិញ វា​តែងតែ​ជា​ត្រី​ចិញ្ចឹម​។ វា​មាន​ភាពខុសគ្នា​រវាងរ​ស​ជាតិ ប៉ុន្តែ​ត្រី​សាល​ម៉ុ​ន​ជាទូទៅ​ត្រូវបាន​គេ​ពិពណ៌នា​ថា​មាន​រសជាតិ និង​​ខ្លាញ់​ជាង​ត្រី​ធូ​ណា​។​

​ប្រហាក់ប្រហែល​នឹង​ត្រី​ធូ​ណា​ដែរ អ្នក​អាច​រីករាយ​នឹង​ត្រី​សាល់​ម៉ុ​ន​ឆៅ​នៅក្នុង​ស៊ូ​ស៊ី ឬ​ស៊ុប​ហា​វ៉ៃ ឬក៏​ចម្អិន​វា​ប្រសិនបើ​អ្នក​ចូលចិត្ត​។ ពេល​ចម្អិន វា​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​ងាយស្រួល​ជាង​ត្រី​ធូ​ណា​។ វា​ក៏​ផ្ទុក​ជាតិ​ខ្លាញ់​ច្រើនជាង​ត្រី​ធូ​ណា​ដែល​អាច​រក្សា​ឱ្យ​វា​មាន​សំណើម សូម្បីតែ​បន្ទាប់ពី​ចម្អិន​ទៅ​សីតុណ្ហភាព​ខ្ពស់​។ ដូច្នេះ វា​ផ្តល់​ភាពងាយស្រួល​ដល់​ការធ្វើ​ម្ហូប​ផ្សេងៗ​ដូចជា​ការដុត អាំង ឬ​ស្ងោរ​។​

​ត្រី​សាល​ម៉ុ​ន​កំប៉ុង ក៏មាន​ដូចជា​ត្រី​ធូ​ណា​កំប៉ុង​ដែរ​។ វា​មាន​ភាពងាយស្រួល និង​ជាការ​បន្ថែម​ក្នុង​សាឡា​ត់​។ អ្នក​ក៏​អាច​ព្យាយាម​ផ្សំ​វា​ជាមួយ​នំប៉័ង គ្រឿងទេស និង​ស៊ុត ដើម្បី​ធ្វើ​មុខម្ហូប​ត្រី​សាល​ម៉ុង​។​

ត្រី​ធូ​ណា និង​ត្រី​សា​ម៉ុង​មាន​សាច់​ក្រហម​ដែលជា​សាច់​រឹងមាំ និង​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ជាង​ត្រី​ជាច្រើន​ប្រភេទ​ទៀត​។ ត្រី​ទាំងពីរ​ប្រភេទ​នេះ ត្រូវបាន​គេ​ប្រើ​ជាទូទៅ​នៅក្នុង​ស៊ូ​ស៊ី ប៉ុន្តែ​ក៏មាន​រសជាតិ​ឆ្ងាញ់​ផងដែរ​នៅពេល​ចម្អិន​។​

 

​អត្ថបទ​ប្រស​ម្រួ​ល និង​រៀបរៀង​ដោយ​៖ Health.D Cam
ប្រភព​ឯកសារពិគ្រោះ​៖ HEALTH LINE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam