21. ខែ​មិថុនា 2021

​​នៅក្នុងផ្ទះតើគួរលាប​​ឡេ​​ការ​ពារ​​កម្តៅ​ថ្ងៃ​​​​ទេ​?​ | Health.D Cam

ខែ​តុលា 15, 20201min870
skincare-in-door

​ជាទូទៅ​អ្នក​ត្រូវបាន​ណែនាំ​ឲ្យ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​លើ​ស្បែក​រាល់​ពេលដែល​អ្នកចេញ​ទៅខាង​ក្រៅ​ផ្ទះ​។ នៅ​រដូវក្ដៅ ទម្លាប់​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខ​ភាពល្អ​គឺជា​រឿង​សំខាន់ ព្រោះ​ជាធម្មតា​អ្នក​ចំណាយពេល​ច្រើន​ក្នុងការ​ប៉ះពាល់​ជាមួយនឹង​ពន្លឺព្រះអាទិត្យ​។ ប៉ុន្តែ​មួយ​រយះ​ក្រោយ​មកនេះ អ្នក​អាច​ចំណាយពេល​តិច​នៅ​ខាងក្រៅ ហើយ​ចំណាយពេល​កាន់តែច្រើន​នៅ​ខាង​ក្នុងផ្ទះ​ដោយសារតែ​ការ​រាតត្បាត​នៃ​ជម្ងឺ​កូ​វីដ​១៩​។ ដូច្នេះហើយ តើ​អ្នក​នៅតែ​ត្រូវការ​សារធាតុ​SPF​ដើម្បី​ការពារ​កម្តៅថ្ងៃ​ដែរឬទេ​?

​មនុស្ស​ជាច្រើន​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​នៅពេល​ទៅលេង​ឆ្នេរសមុទ្រ ដើម្បី​ចៀសវាង​ពន្លឺព្រះអាទិត្យ​ដែល​បណ្តាលមកពី​កាំរស្មី​UVB​។ ប៉ុន្តែ កុំ​ភ្លេច​អំពី​កាំរស្មី​យូ​អេស​អេ ដែល​ជួយ​ដល់​ការពារ​ភាព​ចាស់ និង​មហារីក​ស្បែក​ហើយ​អាច​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក​នៅពេល​នៅ​ខាង​ក្នុងផ្ទះ​។ លោក​វេជ្ជបណ្ឌិត Elizabeth Hale ជា​អនុប្រធាន​ជាន់ខ្ពស់​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Langone ក្នុង​ទីក្រុង​ញូវយ៉ក​បាន​មានប្រសាសន៍ថា​៖ កាំរស្មី​យូ​វី​អេ​មាន​រលក​ពន្លឺ​វែង​ជាង​កាំរស្មី​យូ​វី​ប៊ី​។ វា​មិន​ត្រឹមតែ​អាច​ជ្រាបចូល​ទៅក្នុង​ស្បែក​ឱ្យ​ជ្រៅ​ដើម្បី​បំបែក​កូ​ឡា​ជែ​ន​និង​អេ​លី​ហ្សិ​ន​ដែលនាំឱ្យ​មាន​ស្នាម​ជ្រីវជ្រួញ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ឆ្លងកាត់​ពន្លឺ​ពី​ផ្ទៃមេឃ និង​បង្អួច​ផងដែរ​។​

​គ្រូពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​មួយចំនួន​រួមមាន​លោក​វេជ្ជបណ្ឌិត Loretta Ciraldo ជា​គ្រូពេទ្យ​ឯកទេស​ខាង​រោគ​សើ​ស្បែក​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ៃ​អា​មី និង​ជា​ស្ថាបនិក​នៃ​វេជ្ជ the Dr. Loretta line of skin care​បាន​និយាយថា​អ្នក​មិនចាំបាច់​ប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ​ក្នុងផ្ទះ​ទេ​ប៉ុន្តែ​អ្នក​គួរតែ​ប្រើ​វា​នៅពេល​ព្រឹក​។ “ ខ្ញុំ​សូម​គាំទ្រ​ការប្រើប្រាស់​ផលិតផល SPF រៀងរាល់​ព្រឹក​ពីព្រោះ​ក្នុងអំឡុងពេល​នៃ​សកម្មភាព​ប្រចាំថ្ងៃ អ្នក​អាចនឹងទទួល​បាន​នូវ​អ្វីដែល​ហៅថា​៖ ពន្លឺព្រះអាទិត្យ​ដោយ​ចៀស​មិន​ផុត​” ទាំង​ពេល​បើកបរ (​តាម​កញ្ចក់​បង្អួច​) ឬ​ពី​ចម្ងាយ​ខ្លី​មួយ​នៅ​ខាងក្រៅ​ដែល​ប្រែ​ទៅជា​ការប៉ះពាល់​កាន់តែខ្លាំង​។ ដូច​ការ​ឆែក​មើល​ប្រអប់​សំបុត្រ ឬ​ឈប់​និយាយ​ជាមួយ​អ្នកជិតខាង​ជាដើម។​

​វិធី​ថែរក្សា​ស្បែក​ឱ្យមាន​សុវត្ថិភាព​ពេល​នៅក្នុង​ផ្ទះ​
​ទោះបីជា​អ្នក​មិន​ចេញទៅ​ខាងក្រៅ​ផ្ទះ​ក៏ដោយ លោក​វេជ្ជបណ្ឌិត Hale នៅតែ​ណែនាំ​ឲ្យ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​ដែលមាន​ស្លា​កថា​“ broad spectrum” (​សញ្ញា​នេះ​បង្ហាញថា​វា​រារាំង​ទាំង​កាំរស្មី​យូ​វី​អេ និង​កាំរស្មី​យូ​វី​ប៊ី​) នៅលើ​តំបន់​ដែល​ងាយ​នឹង​ប៉ះពាល់​ដូចជា​មុខ កញ្ចឹងក ខ្នង និង​ដៃ​។ ដើម្បី​ទទួលបាន​ការការពារ​ល្អ​ជាង​មុន សូម​លាប​សេរ៉ូម​ប្រឆាំង​អុកស៊ីតកម្ម​មុនពេល​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​។ វេជ្ជបណ្ឌិត Hale មានប្រសាសន៍ថា​“ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាចជួយ​ទប់ស្កាត់​ការបំផ្លាញ​ពី​រ៉ាឌីកាល់​សេរី​” ។ រ៉ាឌីកាល់​សេរី​ទាំងនេះ​បង្កើត​ចេញពី​ការបំពុល​ផ្សែង​ព្រះអាទិត្យ និង​ពន្លឺ​ដែល​អាច​មើលឃើញ​។ ដើម្បី​រក​ផលិតផល​ដែល​សមស្រប​នឹង​ការចំណាយ​របស់​អ្នក សូម​រកមើល​ផលិតផល​ដែល​រួមមាន​“ សេរ៉ូម​ប្រឆាំង​អុកស៊ីតកម្ម​” (antioxidant serum) ដែលមាន​នៅលើ​ផ្លាក ឬ​ឈ្មោះ​ធាតុ​ផ្សំ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា​វីតាមីន​សេ​។​

​លោក​វេជ្ជបណ្ឌិត Hale និយាយថា​៖ ពន្លឺ​ដែល​អាច​មើលឃើញ​កាន់តែ​បង្កបញ្ហា​ដល់​សារធាតុ​ពណ៌​ដូចជា​មេ​ឡាទីន​។ Melasma គឺជា​បញ្ហា​ស្បែ​កមួយ​ដែល​ធ្វើ​ឲ្យ​ស្បែ​កមាន​ព័ណ៌​ត្នោត​គ្របដណ្ដប់​លើ​ផ្ទៃមុខ នេះ​បើ​យោងតាម​បណ្ឌិតសភា​រោគ​សើ​ស្បែក​អា​មេ​រិច​។ នៅពេលដែល​អ្នក​ចូល​នៅក្នុង​ផ្ទះ​សូម​ពិចារណា​ពាក់​ឡេ​ការពារ​កម្តៅថ្ងៃ​។ វា​មិន​ត្រឹម​តែមាន​អារម្មណ៍​ថា​មាន​ទំងន់​ស្រាល​ជាង​មុន​ទេ ប៉ុន្តែ​វា​ក៏​ផ្ទុក​សារធាតុ​ពណ៌​ដែល​គេ​ហៅថា​អុកស៊ីដ​មាន​សារជាតិ​ដែក (iron oxide)​ផងដែរ​។ Hale និយាយថា​“ គ្រឿងផ្សំ​នេះ​អាច​រារាំង​ពន្លឺ​ដែល​អាច​មើលឃើញ និង​បន្ថយ​ហានិភ័យ​នៃ​ការ​រលាយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​” ។​

 

 

 

​អត្ថបទ​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ Everyday Health

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam