24. ខែ​មិថុនា 2021

តើ​​គួ​រ​ញាំឬ​​មិន​​ញាំ​​អាហារ​​ពេល​ព្រឹក​?​ | Health.D Cam

ខែ​តុលា 21, 20201min840
12

​អាហារ​ពេលព្រឹក​ជួយ​ដល់​ការរំលាយ​អាហារ​របស់​អ្នក និង​ជួយ​ដុត​កាឡូរី​ក្នុង​រយៈពេល​ថ្ងៃមួយ​ពេញ​។ វា​ក៏​ផ្តល់ឱ្យ​អ្នក​នូវ​ថាមពល​ដែល​អ្នកត្រូវការ​ដើម្បី​សម្រេច​កិច្ចការ និង​ជួយ​អ្នក​ផ្តោតអារម្មណ៍​នៅ​កន្លែងធ្វើការ ឬ​នៅ​សាលារៀន​។ ទាំងនេះ​គឺជា​ហេតុផល​មួយចំនួន​ដែល​វា​ជា​អាហារ​សំខាន់បំផុត​ប្រចាំថ្ងៃ​។​
​ការសិក្សា​ជាច្រើន​បាន​ផ្សារភ្ជាប់​ការ​ញាំ​អាហារ​ពេលព្រឹក​ទៅនឹង​សុខភាព​ល្អ​រួមមាន​ការចងចាំ​និង​ការផ្តោត​អារម្មណ៍ល្អ កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ទាប និង​មានឱកាស​ទាប​ក្នុង​ការកើត​ជម្ងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​លើស​ទម្ងន់​។

​វា​ពិបាក​ណាស់​ក្នុងការ​ប្រាកដថា​នរណាម្នាក់​ដែល​ញាំ​អាហារ​ពេលព្រឹក និង​រក្សា​ទម្លាប់​ល្អ​នេះ​នឹង​ធានាថា​ពួកគេ​នឹងមាន​សុខភាព​ល្អ​នោះ​។ ប៉ុន្តែ​រឿងនេះ​គឺ​ច្បាស់​ណាស់​៖ ការមិន​បរិភោគ​អាហារ​ពេលព្រឹក​អាចធ្វើ​ឲ្យ​ភាព​រហ័សរ​ហូ​យ និង​ការ​ញាំ​របស់​អ្នកមាន​ការថយចុះ​។ នៅពេល​អ្នក​ភ្ញាក់ឡើង ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​រាងកាយ​របស់​អ្នកត្រូវការ​ដើម្បី​ធ្វើឱ្យ​សាច់ដុំ និង​ខួរក្បាល​ធ្វើការ​បានល្អ​ជាធម្មតា​នឹងមាន​កម្រិត​ទាប​។ អាហារ​ពេលព្រឹក​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​
​ប្រសិនបើ​រាងកាយ​របស់​អ្នក​មិន​ទទួលបាន​ថាមពល​ពី​អាហារ​ទេនោះ អ្នក​អាចមាន​អារម្មណ៍​ថា​បាត់បង់​ថាមពល ហើយ​អ្នក​នឹង​ញាំ​អាហារ​ច្រើនជាង​ធម្មតា​ទៅវិញ​។​

​អាហារ​ពេលព្រឹក​ក៏​ផ្តល់ឱ្យ​អ្នក​នូវ​ឱកាស​ដើម្បី​ទទួលបាន​វីតាមីន និង​សារធាតុចិញ្ចឹម​មួយចំនួន​ពី​អាហារ​ដែលមាន​សុខ​ភាពល្អ​ដូចជា​៖ ទឹកដោះគោ​ គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​។ ប្រសិនបើ​អ្នក​មិន​បរិភោគ​វា​ អ្នកនឹង​មិនអាច​ទទួល​បាន​នូវ​សារធាតុចិញ្ចឹម​ទាំងអស់​ដែល​រាងកាយ​របស់​អ្នកត្រូវការ​នោះទេ​។​

​មនុស្ស​ជាច្រើន​មើលរំលង​អាហារ​ពេលព្រឹក ព្រោះ​ពួកគេ​ប្រញាប់​ក្នុងការ​ចាក​ចេញពីផ្ទះទៅ​កន្លែងធ្វើការ​។ នេះ​ជា​កំហុសឆ្គង​មួយ​។ អ្នកត្រូវការ​អាហារ​នៅក្នុង​ខ្លួន មុនពេល​អាហារ​ថ្ងៃត្រង់​។ ប្រសិនបើ​អ្នក​មិន​បរិភោគ​អាហារ​ពេលព្រឹក​ទេ អ្នក​អាច​ឃ្លាន​នៅពេល​ក្រោយ​ដែល​ធ្វើ​ឲ្យ​អ្នក​ញាំ​អាហារសម្រន់​ដែលមាន​ខ្លាញ់ និង​ស្ករ​ខ្ពស់​។ ដូច្នេះ​ការ​ញាំ​អាហារ​ពេលព្រឹក​ពិតជា​រឿងដ៏​សំខាន់ និង​គួរ​ធ្វើ់ជា​ប្រចាំថ្ងៃ​។​

​អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam

​ប្រភព​ឯកសារពិគ្រោះ​៖ WEB MD

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam