19. ខែ​មិថុនា 2021

តើ​​ការ​ដក​​ធ្មេញ​​ថ្គាម​ទាល់​​ចេញ​​ជា​ជម្រើស​​ដ៏​​ល្អ​ឬ​ទេ​​?​ | Health.D Cam

ខែ​តុលា 20, 20201min1160
wisdom-teeth-removal

បញ្ហា​ធ្មេញ​ថ្គាមទាល់​តែងតែ​កើតឡើង​ចំពោះ​មនុស្ស​គ្រប់គ្នា​។ ធ្មេញ​នេះ​តែង​បង្ករ​ឲ្យ​មានការ​ឈឺចាប់ និង​បញ្ហា​រំខាន​មួយចំនួន​ដែល​ពេលខ្លះ​យើង​មានការ​ពិបាក​ក្នុងការ​សម្រេចចិត្តថា​គួរ​ទុក​វា ឬក៏​ដកចេញ​។
​លោក​វេជ្ជបណ្ឌិត​Rafetto និយាយថា វា​សំខាន់​ណាស់​ដែល​ត្រូវ​ពិនិត្យ​ធ្មេញ​ថ្គាមទាល់​ក្នុង​វ័យ​ជំទង់​។ ពេទ្យធ្មេញ និង​គ្រូពេទ្យ​វះកាត់​មាត់​ធ្មេញ​អាច​កំណត់ថា​តើ​ធ្មេញ​នោះ​នឹង​អាច​ប្រើប្រាស់​បាន ឬ​ទំនងជា​បណ្តាលឱ្យ​មានប​ញ្ហា​នៅពេល​អនាគត​។ ប្រសិនបើ​មានការ​សង្ស័យថា​វា​នឹងមាន​បញ្ហា នោះ​វា​ជាការ​ប្រសើរ​ក្នុង​ការដក​ធ្មេញ​ចេញ​មុនពេល​មាន​បញ្ហា ឬ​មាន​រោគសញ្ញា​ខូច​ធ្មេញ​ដែល​មិនអាច​ព្យាបាល​បាន​។ ប្រសិនបើ​អ្នកសម្រេចចិត្ត​ត្រូវ​ដក​វា​ចេញ លោក​វេជ្ជបណ្ឌិត​Rafetto ណែនាំ​មិនឱ្យ​រង់ចាំ​យូរ​ទេ​។ គាត់​និយាយថា ការវះកាត់​ជាធម្មតា​មិនមាន​ភាពស្មុគស្មាញ​ចំពោះ​មនុស្ស​វ័យក្មេង​នោះទេ ព្រោះ​ឬ​ស​ធ្មេញ​មិនមាន​លក្ខណៈ​រឹងមាំ​ទេ ហើយ​ជាទូទៅ​វា​ក៏​ងាយ​នឹង​ជាសះស្បើយ​។
​លោក​វេជ្ជបណ្ឌិត Dodson និង Rafetto និយាយថា​“ ការមិន​ចេញ​រោគ​ស​ញ្ញា​” មិនមែន​មានន័យថា​“ គ្មាន​ជម្ងឺ​” នោះទេ​។ ពួកគាត់​និយាយថា វា​អាច​វិ​វត្ត​ទៅជា​ជម្ងឺ​ធ្មេញ​បាន មុនពេល​អ្នកមាន​អារម្មណ៍​ឈឺចាប់ ឬ​មាន​រោគសញ្ញា​ផ្សេងៗ​។​

​ដោយ​លែ​ក សមាគម​សុខភាព​សាធារណៈ​អា​មេ​រិច (APHA) មានមតិ​ផ្សេង​ពីនេះ​។ ក្រុម​អ្នកជំនាញ​នេះ​និយាយថា លទ្ធភាព​នៃ​បញ្ហា​ដែល​អាច​កើតមានឡើង​នាពេល​អនាគត​មិនមែនជា​ហេតុផល​ដ៏​ត្រឹមត្រូវ​ក្នុង​ការដក​ធ្មេញ​ថ្គាមទាល់​ដែល​គ្មាន​រោគសញ្ញា មានន័យថា​វា​មិន​បង្ហាញ​រោគសញ្ញា​នៃ​ជម្ងឺនោះទេ​។ APHA បានចេញ​សេចក្តីថ្លែងការណ៍​គោលនយោបាយ​មួយ​ក្នុង​ឆ្នាំ ២០០៨ ដោយ​លើក​ហេតុផល​ពីអ្វី​ដែល​គេ​ហៅថា​“ ការដកចេញ​ដើម្បី​បង្ការ​រោគ​” គឺ​មិនចាំបាច់​ទេ​ក្នុងការ​ខ្ជះខ្ជាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​សម្រាប់បញ្ហា​សុខភាព និង​ធ្វើអោយ​មនុស្ស​ប្រឈម​នឹង​ផលវិបាក​នៃ​ការវះកាត់​។​

​តើ​ការវះកាត់​ធ្មេញ​ថ្គាមទាល់​មាន​ហានិភ័យ​អ្វីខ្លះ​?

ដូចគ្នា​នឹង​ការវះកាត់​ផ្សេងទៀត​ដែរ ការឆ្លង​រោគ​អាច​នឹង​កើតមាន ហើយ​ក៏មាន​ហានិភ័យ​ដែល​ទាក់ទង​នឹង​ការប្រើ​ថ្នាំ​សន្លប់​។ លោក​វេជ្ជបណ្ឌិត Dodson និយាយថា​វាអាច​នឹងមាន​ការប៉ះពាល់​ដល់​សរសៃប្រសាទ​បន្តិច​ប​ន្ទួ​ច ប៉ុន្តែ​វា​ជា​បញ្ហា​បណ្តោះអាសន្ន​ទេ​។ លោក​បន្ថែមថា​៖ ភ្លាមៗ​បន្ទាប់ពី​ការវះកាត់ អ្នកនឹង​មានការ​ឈឺចាប់ និង​ហើម ​ប៉ុន្តែ​គ្រូពេទ្យ​វះកាត់​នឹង​ណែនាំ​ឱ្យប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ហួស​កម្រិត​ហើយ​អាច​ចេញ​វេជ្ជបញ្ជា​ឱ្យប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ខ្លាំង​ប្រសិនបើ​អ្នកត្រូវការ​។​

​ដូច្នេះ វិធី​គ្រប់គ្រង​ធ្មេញ​ថ្គាមទាល់​របស់​អ្នក គឺជា​ការសម្រេចចិត្តរ​បស់​អ្នក​។ ទោះបី​វា​កាន់តែ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ពិចារណា​លើ​ការវះកាត់​ដែលមាន​តំលៃ​ថ្លៃ​ក៏ដោយ វា​ប្រហែលជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សុខភាព​មាត់​ធ្មេញ​។ ការពិភាក្សា​ដោយ​ច្បាស់លាស់​ជាមួយ​ពេទ្យធ្មេញ​របស់​អ្នក និង​ការ​ពិនិត្យឡើងវិញ​នូវ​ជម្រើស​ទាំងអស់​រប​ស់​អ្នក គឺជា​ជំហាន​ដំបូង​ក្នុងការ​ធ្វើការ​ជ្រើសរើស​ដ៏​ត្រឹមត្រូវ​មួ​​យ​។​

 

 

 

អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​Health.D Cam
ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam