19. ខែ​មិថុនា 2021

តើ​អ្នក​អាច​ឆ្លង​ជំងឺ​កូ​វីដ​១៩​ពី​ការ​រួមភេទ​បានទេ​? | Health.D Cam

ខែ​វិច្ឆិកា 6, 20201min1360
sex-during-covid1956789

​រាល់​ទំនាក់ទំនង​ជិតស្និទ្ធ (​ក្នុង​ចម្ងាយ​២ ម៉ែត្រ​) ជាមួយ​អ្នក​ដែល​ឆ្លង​ អាច​បណ្តាល​ឲ្យ​អ្នក​ឆ្លង​កូ​វីដ​១៩(COVID-១៩) មិន​ថា​អ្នកធ្វើ​សកម្មភាព​ផ្លូវភេទ ឬ​អត់​នោះទេ​។​
​ជំងឺនេះ​ឆ្លង​តាមរយៈ​ដំណក់​ទឹកតូចៗ តាមផ្លូវ​ដង្ហើម​ដែល​ត្រូវបាន​បញ្ចេញ​នៅពេល​អ្នក​ដែលឆ្លង ក្អក កណ្តាស់ ឬ​និយាយ​។ ដំណក់​ទឹកតូចៗ​ទាំងនេះ ​អាច​ត្រូវបាន​ស្រូប​ចូល ឬ​ជាប់​នៅក្នុង​មាត់ ឬ​ច្រមុះ​របស់​មនុស្ស​ដែល​នៅក្បែរនោះ​។ ទាក់ទង​ជាមួយ​ការ​ប៉ះ​ទឹកមាត់​របស់​មនុស្ស​ម្នាក់​តាមរយៈ​ការ​ថើប ឬ​សកម្មភាព​ផ្លូវភេទ​ដទៃទៀត​អាចធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ​បាន​។ អ្នក​ដែលមាន​ជំងឺ​កូ​វីដ​១៩ អាច​ចម្ងល់​ជំងឺ​នេះ​តាមរយៈ​ដំ​នក​ទឹក​ចូលទៅក្នុង​ស្បែក និង​របស់របរ​ផ្ទាល់ខ្លួន​។ ដៃគូ​រួមភេទ​អាច​ឆ្លង​វីរុស​នេះ​ដោយ​ការ​ប៉ះ​លើ​ផ្ទៃ​ទាំងនេះហើយ​បន្ទាប់មក​ប៉ះ​មាត់​ច្រមុះ ឬ​ភ្នែក​របស់គាត់​។ លើសពីនេះ​ជំងឺ​កូ​វីដ​១៩ អាច​ឆ្លង​តាមរយៈ​ទំនាក់ទំនង​ជាមួយ​លាមក​។ វា​អាចទៅរួច ដែល​អ្នក​អាច​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​សកម្មភាព​ផ្លូវភេទ​ដែល​ធ្វើឱ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​លាមក​។​

​បច្ចុប្បន្ននេះ មិនមាន​ភ័ស្តុតាង​ណាមួយ​បង្ហាញថា​COVID-19 ឆ្លង​តាមរយៈ​ទឹកកាម ឬ​ទឹករំអិល​ទេ ប៉ុន្តែ​ជំងឺ​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ទឹកកាម​របស់​មនុស្ស​ដែលមាន ឬ​កំពុង​ជាសះស្បើយ​ពី​ជំងឺ​។ ការស្រាវជ្រាវ​បន្ថែម​គឺ​ចាំបាច់​ដើម្បី​កំណត់ថា​តើ COVID-19 អាច​ឆ្លង​តាមរយៈ​ការរួម​ភេទ​បាន ឬ​យ៉ាងណា​។​
​ដោយសារ​មនុស្ស​មួយចំនួន​ដែលមាន​ជំងឺ​កូ​វីដ​១៩ មិនចេញ​រោគសញ្ញា។ ដូច្នេះ វា​ជាការ​សំខាន់​ក្នុងការ​រក្សា​ចម្ងាយ​រវាង​អ្នក និង​អ្នកដទៃ​ប្រសិនបើ​ជំងឺ​កូ​វីដ​១៩ រីក​រាលដាល​នៅក្នុង​សហគមន៍​របស់​អ្នក​។ នេះ​រួមបញ្ចូល​ទាំង​ការចៀសវាង​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​អ្នក​ដែល​មិន​រស់នៅ​ជាមួយ​អ្នក​។ ប្រសិនបើ​អ្នក និង​ដៃគូ​របស់​អ្នក​មិន​ស្រួលខ្លួន ឬ​គិតថា​អ្នក​អាចមាន​ជំងឺ​កូ​វីដ​១៩ ចូរ​កុំ​ថើប ​ឬ​រួមភេទ​ជាមួយគ្នា​រហូតដល់​អ្នក​ទាំងពីរ​មាន​អារម្មណ៍​ធូរស្រាល​​ក្នុង​ការសង្ស័យថាមានអាចឆ្លងជំងឺ​។ ដូចគ្នានេះ​ផងដែរ ប្រសិនបើ​អ្នក ឬ​ដៃគូ​របស់​អ្នកមាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ជំងឺ​កូ​វីដ​១៩ ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​ដែលមាន​ស្រាប់ អ្នក​ប្រហែលជា​គួរ​ចៀសវាង​ការរួម​ភេទ​។​

ប្រភេទ​នៃ​សកម្មភាព​ផ្លូវភេទ​ដែលមាន​សុវត្ថិភាព​បំផុត​ក្នុងកំឡុងពេល​ជំងឺ​រាតត្បាតកូ​វីដ​១៩ គឺ​ការសម្រេច​កាម​ដោយ​ខ្លួនឯង​។ ត្រូវ​ប្រាកដថា​លាងដៃ និង​ឧបករណ៍​ជំនួយ​ផ្លូវភេទ​ដែល​ប្រើ​ទាំង​មុន និង​ក្រោយពេល​សម្រេច​កាម​ដោយ​ខ្លួនឯង​។ អ្នក​ក៏​អាច​ពិចារណា​ធ្វើ​សកម្មភាព​ផ្លូវភេទ​ជាមួយ​ដៃគូ​តាមរយៈ​អត្ថបទ​រូបភាព ឬ​វីដេអូ​ដោយ​ប្រើ​កម្មវិធី​អុិ​ន​គ្រីប (encrypted) ដើម្បី​ការពារ​ភាព​ឯកជន​។ ក្រៅពី​ការរួម​ភេទ មាន​វិធី​ផ្សេងទៀត​ដើម្បី​បង្កើត ឬ​រក្សា​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ​ដែល​នៅ​ឆ្ងាយ​ដូចជា៖ ចែករំលែក​តន្ត្រី​ដែល​អ្នក​ចូលចិត្ត សរសេរ​សំបុត្រ​ទៅ​គ្នា ឬ​ស្លៀកពាក់​ឲ្យ​គ្នា​ទៅវិញទៅមក​។ ចូរ​បង្កើត​ភាព​ច្នៃប្រឌិត​ក្នុងកំឡុងពេល​នេះ​។

ប្រសិនបើ​អ្នកមាន​សកម្មភាព​ផ្លូវភេទ​ជាមួយ​នរណាម្នាក់​នៅ​ខាងក្រៅ​គ្រួសារ​របស់​អ្នក​សូម​ពិចារណា​ពី​ការប្រុងប្រយ័ត្ន​ទាំងនេះ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​របស់​អ្នក​ក្នុង​ការឆ្លង​ជំងឺ​កូ​វីដ​១៩៖
•​ ​ចៀសវាង​ដៃគូ​រួមភេទ​ដែលមាន​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩
•​ ​ចៀសវាង​ការ​ថើប​
•​ ​ចៀសវាង​អាកប្បកិរិយា​ផ្លូវភេទ​ដែលមាន​ហានិភ័យ​នៃ​ការឆ្លង​តាម​មាត់ ឬ​ដែល​ពាក់ព័ន្ធ​នឹង​ទឹកកាម ឬ​ទឹកនោម​
•​ ​ប្រើ​ស្រោមអនាម័យ និង​គម្រប​មាត់​ក្នុងពេល​រួមភេទ​តាម​មាត់ និង​តាម​រន្ធ​គូថ​
•​ ​ពាក់​ម៉ាស​ក្នុងពេល​រួមភេទ​
•​ ​លាងដៃ និង​ងូតទឹក​មុន និង​ក្រោយពេល​រួមភេទ​
•​ ​លាង​សម្អាត​ឧបករណ៍​ជំនួយ​ផ្លូវភេទ​មុន និង​ក្រោយពេល​ប្រើ​
•​ ​ប្រើ​សាប៊ូ ឬ​ជូត​អាល់កុល​ដើម្បី​សម្អាត​កន្លែង​ដែល​អ្នកមាន​សកម្មភាព​ផ្លូវភេទ​

​ដូច្នេះ ប្រសិនបើ​អ្នក​មិនអាច​ផ្អាក​ការរួម​ភេទ ឬ​សម្រេច​កាម​ដោយ​ខ្លួនឯង​ក្នុងកំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ សូម​ធ្វើការ​រួមភេទ​ដោយ​ប្រុងប្រយ័ត្ន​តាម​វិធីសាស្ត្រ​ដែល​បាន​ណែនាំ​ខាងលើ​។​

 

​អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ MAYO CLINIC

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam