24. ខែ​មិថុនា 2021

តើ​អ្នក​អាចមាន​ផ្ទៃពោះ​ទេ មុនពេល​បញ្ចេញ​ទឹកកាម​? | Health.D Cam

ខែ​វិច្ឆិកា 3, 20201min510
pre-ejaculation

​មានប​ន្ទិ​ល​សង្ស័យ​អំពី​ថា​តើ​ខ្ញុំ​អាច​នឹងមាន​ផ្ទៃពោះ​ទេ ប្រសិនបើ​ការ​រួមភេទ​របស់ខ្ញុំ​ត្រូវបាន​ធ្វើឡើង​ដោយ​ការដក​លិង្គ​ចេញ​មុនពេល​បញ្ចេញ​ទឹកកាម​?

​ប្រាកដ​ណាស់​!​សារធាតុ​រាវ​ដែលមាន​ក្នុងពេល​រួមភេទ មុន​ពេលចេញ​ទឹកកាម​អាចមាន​មេជី​វិត​ឈ្មោល​ដែល​មានន័យថា ការ​មាន​ផ្ទៃពោះ​អាច​កើតមាន​សូម្បីតែ​ពេលដែល​ការបញ្ចេញ​ទឹកកាម​មិនកើត​ឡើង​ក្នុង​ទ្វារមាស​ក៏ដោយ​។ ការដក​លិង្គ​ចេញពី​ទ្វា​មាស​មុន​ពេលចេញ​ទឹកកាម​គឺជា​វិធីសាស្ត្រ​មួយ​ក្នុងចំណោម​វិធីសាស្ត្រ​ចាស់​បុរាណ​បំផុត​នៃ​ការពន្យារ​កំណើត​។ វា​អាច​ប្រើ​បាន​ដោយ​ឥតគិតថ្លៃ ហើយ​មិនមាន​ផលប៉ះពាល់​អ្វី​ឡើយ​។ បុ​៉ុ​ន្តែ​ទោះជា​យ៉ាងណាក្តី ការដក​លិង្គ​ចេញ គឺ​មិនអាច​ជឿទុកចិត្ត​បានទេ ហើយ​វា​មិនមាន​អាច​ការពារ​ពី​ការឆ្លង​ជំងឺ​កាមរោគ និង​អេដស៍​បានទេ​។​

​ប្រសិនបើ​អ្នក​ព្យាយាម​ការពារ​ការ​មាន​ផ្ទៃពោះ ចូរ​ជ្រើសរើស​ប្រភេទ​នៃ​ការពន្យារ​កំណើត​ដែល​អាច​ទុកចិត្តបាន​ជាង​នេះ​។ មាន​ភាពខុសគ្នា​នៃ​ទម្រង់​ពន្យារកំណើត​មាន​ជាច្រើន​ដូចជា មធ្យោបាយ​រយៈពេល​ខ្លី និង​យូរអង្វែង​។ សូម​ជួប​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​ស្វែងយល់​ពី​ជម្រើស​ដែល​សមស្រប​សម្រាប់​អ្នក​។​

​អត្ថបទ​ម្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ MAYO CLINIC

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam