22. ខែ​មិថុនា 2021

តើ​អាវទ្រនាប់​អាច​ការពារ​ការ​យារ​ធ្លាក់​នៃ​សុដន់​បានដែរ​ឬទេ​? | Health.D Cam

ខែ​ធ្នូ 14, 20201min740
bra-sagging

​មានការ​ជជែក​វែកញែក​មួយចំនួន​ថា​តើ​គួរ​ពាក់អាវ​ទ្រនាប់ ឬ​មិនគួរ​ពាក់​ដើម្បី​ការពារ​សុដន់ និង​ផលប៉ះពាល់​ចំពោះ​សុខភាព​។ ខាងក្រោម​នេះ គឺជា​ការលើកឡើង​អំពី​ការស្រាវជ្រាវ​មួយចំនួន​ពី​អ្នកជំនាញ​អំពី​បញ្ហា​នេះ​។​

​សាស្ត្រាចារ្យ​ជំនាញ​ខាង​ផ្នែក​កីឡា លោក​សាស្ត្រាចារ្យ Jean-Denis Rouillon បានធ្វើការ​សិក្សា​រយៈពេល ១៥ ឆ្នាំ ដើម្បី​វាយតម្លៃថា​តើ​អាវទ្រនាប់​អាចជួយ​ការពារ​ការ​យារ​ធ្លាក់​នៃ​សុដន់​។ ការសិក្សា​នេះ មានការ​ចូលរួម​ពី​ស្ត្រី​ចំនួន ៣៣០​នាក់​ដែលមាន​អាយុ​ពី ១៥ ទៅ ៣៥​ឆ្នាំ​។
​ការរកឃើញ​របស់ Rouillon បាន​លើកឡើងថា ការពាក់​អាវទ្រនាប់​អាចធ្វើឱ្យ​សាច់ដុំ​ទ្រូង​ចុះខ្សោយ ដោយហេតុ​នេះហើយ​ទើប​ជម្រុញឱ្យមាន​ការ​យារ​ធ្លាក់​។ Rouillon បាន​សន្និដ្ឋានថា​ការធ្វើ​ចលនា​មិនធម្មតា ធ្វើឱ្យ​សាច់ដុំ​ទ្រូង​ខិតខំ​ធ្វើការ​ដើម្បី​លើក​សុដន់​។​

Marco Klinger ប្រធាន​ផ្នែក​ប្រតិបត្តិ​ការវះកាត់​ប្លា​ស្ទិ​ច​នៅ​មន្ទីរពេទ្យ​ស្រាវជ្រាវ Humanitas ក្នុងប្រទេស​អុ​ី​តា​លី​បាន​និយាយថា ការសិក្សា​នេះ​គឺ​តូច​ពេក​ដែល​អាចជា​ការបញ្ជា​ក់អំ​ពី​ការធ្វើ​ឲ្យ​យារ​សុដន់​នៃ​ចំនួន​មនុស្ស​ទូទៅ​។​
​យោងទៅតាម​លោក Klinger មាន​កត្តា​ជាច្រើន​អាច​ជ​ប៉ះពាល់​ដល់​សុដន់ រួមបញ្ចូល​ទាំង​៖
•​ ​ភាព​ចាស់ជរា​
•​ ​ហ្សែ​ន​
•​ ​ការផ្លាស់ប្តូរ​ទម្ងន់​
•​ ​ដំណាក់កាល​នៃ​ការប្រែប្រួល​អ័រម៉ូន​ធម្មតា​
•​ ​ការ​មាន​ផ្ទៃពោះ​

​និយាយ​ជារួម មិនមាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​គ្រប់គ្រាន់​ក្នុងការ​បង្ហាញថា ការពាក់​អាវទ្រនាប់ មាន​ឥទ្ធិពល​លើ​ការ​យារ​ធ្លាក់​នៃ​សុដន់​ឡើយ​។ ទោះជា​យ៉ាងណាក៏ដោយ សម្រាប់​អ្នក​ដែលមាន​សុដន់​ធំ ការ​ទ្រទ្រង់​ជាលិកា​ភ្ជាប់​នៃ​សុដន់​ដោយ​ពាក់អាវ​ទ្រនាប់​អាចជួយ​កាត់បន្ថយ​អត្រា​នៃ​ការ​យារ​ធ្លា​ក់បាន​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ MEDICALNEWS TODAY

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam