21. ខែ​មិថុនា 2021

តើ​ស្ត្រី​ឈានដល់​វ័យ​៣០​ឆ្នាំ​ឡើង មាន​ពង​បង្ករ​កំណើត​ទៀត​ទេ​? | Health.D Cam

ខែ​វិច្ឆិកា 18, 20201min980
women-egg-fertility

នៅពេល​ក្មេងស្រី​ឈាន​ដល់ពេល​ពេញវ័យ​នាង​មាន​ពង​បង្ករ​កំណើត​ពី​ចន្លោះ​ពី ៣០​ម៉ឺន​ទៅ ៤០​ម៉ឺន​ពង​។ តើ​មាន​អ្វី​កើតឡើង​ចំពោះ​ពង​ដែល​នៅសល់​? មុនពេល​ពេញវ័យ ពង​បង្ករ​កំណើត​ច្រើនជាង ១​ម៉ឺន​ពង​បាន​ងាប់​ជា​រៀងរាល់ខែ​។​

​តើ​ស្ត្រី​បាត់បង់​ពង​បង្ករ​កំណើត​ប៉ុន្មាន​ក្នុង​មួយខែ​បន្ទាប់ពី​ពេល​ពេញវ័យ​?
​វា​ជា​រឿង​ដ៏​ល្អ​ដែល​ចំនួន​ពង​បង្ករ​កំណើត​ដែល​ងាប់​ក្នុង​មួយខែ មានការ​ថយចុះ​បន្ទាប់ពី​ពេញវ័យ​។ វេជ្ជបណ្ឌិត Sherman Silber ដែលជា​អ្នកនិពន្ធ​សៀវភៅ​“ Beating Your Biological Clock” បាន​និយាយថា​៖ បន្ទាប់ពី​ចាប់ផ្តើម​វដ្ត​រដូវ​មក ស្ត្រី​ម្នាក់​បាត់បង់​ពង​បង្ករ​កំណើត​ប្រមាណ​ជា ១​ពាន់​ពង​ជា​រៀងរាល់ខែ​។ នោះ​គឺ​ប្រហែល​ពី ៣០ ទៅ ៣៥​ពង​ក្នុង​មួយថ្ងៃ​។​

​មកដល់ពេលនេះ អ្នកវិទ្យាសាស្ត្រ​មិនទាន់មាន​ភាពប្រាកដប្រជា​នៅឡើយ អំពី​អ្វីដែល​ជម្រុញឱ្យមាន​ការបាត់បង់​ពង​បង្ករ​កំណើត​នោះទេ​។ ប៉ុន្តែ​ពួកគេ​ដឹងថា វា​មិន​ទទួលរង​ឥទ្ធិពល​ពីអ្វីៗ​ដែល​មនុស្ស​អាច​គ្រប់គ្រង​បានទេ​។ វា​មិន​ជះឥទ្ធិពល​ដោយ​អរ​ម៉ូ​ន​របស់​អ្នក ថ្នាំ​ពន្យារកំណើត ការ​មាន​ផ្ទៃពោះ អាហារ​បំប៉ន​សុខភាព ឬ​ការ​ទទួលទាន​សូកូឡា​ឡើយ​។​

​តើ​ស្ត្រី​មាន​ពង​បង្ករ​កំណើត​ប៉ុន្មាន​នៅ​អាយុ ៣០​ឆ្នាំ​ឡើងទៅ​?
​យោងតាម​តួលេខ នៅពេល​ស្ត្រី​ឈានដល់​អាយុ ៣២​ឆ្នាំ ការ​មានកូន​របស់​នាង​ចាប់ផ្តើម​ថយចុះ និង​ថយចុះ​យ៉ាង​លឿន​បន្ទាប់ពី​អាយុ ៣៧​ឆ្នាំ​។ នៅពេល​នាង​ឈានដល់​អាយុ​៤០​ឆ្នាំ ការ​មានកូន​នឹង​ធ្លាក់ចុះ​ប្រហែល ៣​ភាគរយ​នៃ​លទ្ធភាព​នៃ​ការ​មានកូន​របស់​នាង​។ ប៉ុន្តែ​ការផលិត​ពង​បង្ករ​កំណើត​ជា​ករណី​លើកលែង ដែល​ក្នុង​ករណីខ្លះ នាំ​ឱ្យគេ​អាចមាន​កូនភ្លោះ​។

​ហេតុអ្វី​បានជា​គុណភាព​នៃ​ពង​បង្ករ​កំណើត​ធ្លាក់ចុះ​នៅពេល​ស្ត្រី​មាន​វ័យ​ចំណាស់​?
​វា​ត្រូវបាន​គេ​និយាយ​ច្រើន​អំពី​បរិមាណ​ពង​បង្ករ​កំណើត​ដែល​ស្ត្រី​មាន​។ ប៉ុន្តែ​ចុះ​ចំពោះ​គុណភាព​វិញ​យ៉ាងម៉េច​ដែរ​?
​មុនពេល​បញ្ចេញ​ពី​អូវុល​ក្នុង​មួយខែ ពង​បង្ករ​កំណើត​របស់​អ្នក​ចាប់ផ្តើម​បែងចែក និង​ញែក​ចេញពី​គ្នា​។ ពង​ចាស់​ងាយ​នឹងមាន​ការបាត់បង់​ក្នុងកំឡុងពេល​នៃ​ការបែងចែក​នេះ ដែល​ធ្វើឱ្យ​វា​មាន​ផ្ទុក​ក្រូម៉ូសូម​មិនធម្មតា​។ នេះ​ជា​មូលហេតុ​ដែល​ឱកាស​នៃ​ការ​មានកូន​មានការ​ធ្លាក់ចុះ និង​ភាពមិនធម្មតា​នៃ​ការលូតលាស់​ដទៃទៀត ដែល​កើនឡើង​នៅពេល​អ្នកមាន​អាយុ​កាន់តែច្រើន​។ អ្នក​អាច​គិត​បែប​ងាយៗ​ថា ពង​បង្ករ​កំណើត​របស់​អ្នក​ប្រៀបដូចជា​កងទ័ព​១​ក្រុម​តូច​។ ទ័ព​ដែល​ខ្លាំង​បំផុត​គឺ​នៅ​ជួរមុខ​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ពង​បង្ករ​កំណើត​របស់​អ្នក​ត្រូវបាន​បញ្ចេញ​ពី​អូវុល ឬ​បាត់បង់ ហើយ​វ័យ​កាន់តែ​ចាស់ នោះ​អ្នកនឹង​នៅសល់តែ​ពង​ដែលមាន​គុណភាព​ទាប ឬ​ខ្សោយ​។​

​អ្វីដែល​អ្នក​អាច​ស្វែងរក​ជំនួយ​បាន​
​ប្រសិនបើ​អ្នកមាន​ការព្រួយបារម្ភ​ថា​ពេលវេលា​ដែលមាន​កូន​របស់​អ្នក កាន់តែ​ខើច​ហើយ​នោះ អ្វីដែល​អ្នក​អាច​គិត គឺ​ធ្វើការ​បង្ក​កពង​បង្ករ​កំណើត​របស់​អ្នក ឬ​ការជ្រើសរើស​បម្រុង​ការ​មានកូន (EFP)​។ យោងតាម​ប្រភព​ឯកសារ​មួយ ឱកាស​របស់​អ្នក​ក្នុងការ​មានកូន​ជាមួយ​ពង​ដែល​បាន​បង្កក​របស់​អ្នក គឺ​ល្អប្រសើរ ប្រសិនបើ​អ្នកបង្ក​កវា​មុនពេល​អ្នកមាន​អាយុ ៣៥​ឆ្នាំ​។​

​ក្រៅពីនេះ ក៏មាន​បច្ចេកវិទ្យា​បន្ត​ពូជ​ដទៃទៀត​ដូចជា​៖ ការបង្ក​កំណើត​ក្នុង​វី​ដ្រូ (In Vitro Fertilization) ក៏​កំពុង​អនុញ្ញាតឱ្យ​ស្ត្រី​អាយុ ៤០​ឆ្នាំ និង ៥០​ឆ្នាំ​ឈានដល់​ការ​មាន​ផ្ទៃពោះ​បានដែរ​។ ប៉ុន្តែ សូម​កត់សម្គាល់ថា ការធ្វើ​IVF ជាមួយនឹង​ពង​បង្ករ​កំណើត​ផ្ទាល់ខ្លួន​របស់​អ្នក​ទំនងជា​មិនមាន​ជម្រើស​ដែល​អាច​សម្រេចបាន​សម្រាប់​ស្ត្រី​ដែល​គ្មាន​លទ្ធភាព​មានកូន ហើយ​មាន​អាយុ​លើសពី ៤០ឆ្នាំ​នោះទេ​។ ទោះយ៉ាងណា​ក៏ដោយ គេ​អាច​ប្រើ​ពង​បង្ករ​កំណើត​ដែល​បរិច្ចាគ​ពី​ស្ត្រី​វ័យក្មេង នឹង​អាចឱ្យ​ស្ត្រី​មាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​និង​៥០​ឆ្នាំ​អាច​ទទួលបាន​ជោគជ័យ​ក្នុងការ​មានកូន​បាន​។​

​ដូច្នេះ សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឲ្យ​បាន​មុន និង​ញឹកញាប់​អំពី​ផែនការ​មានកូន និង​របៀប​ដែល​ការ​មានកូន​អាច​ផ្លាស់ប្តូរ​តាម​ពេលវេលា​។ អ្នក​គ្រាន់តែ​ដឹងថា អ្នក​នៅតែមាន​ជម្រើស​ក្នុងការ​មានកូន​។​

 

​អត្ថបទ​​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ HEALTH LINE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam