21. ខែ​មិថុនា 2021

តើ​ស្ត្រី​គួរ​សម្រាលកូន​ដោយ​ការវះកាត់​ឬទេ​? | Health.D Cam

ខែ​តុលា 30, 20201min1860
C-Section-delivery-women

​មាន​ហេតុផល​ជាច្រើន ដែល​ការ​សម្រាលកូន​ដោយ​វះកាត់ បាន​នឹង​កំពុង​ជ្រើសរើស និង​អនុវត្ត​លើ​ស្ត្រី​ជាច្រើន។ ការវះកាត់​នេះ ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថាជាការ​វះកាត់​ដែល​កើតឡើង​ជាធម្មតា​នៅពេល​ទារក​មិនអាច​សម្រាល​បាន​តាម​ទ្វារមាស ហើយ​ត្រូវតែ​វះកាត់​ចេញពី​ស្បូន​របស់​ម្តាយ។​

​តើ​អ្នកណា​ត្រូវការ​ការ​សម្រាលកូន​ដោយ​វះកាត់ ?
​ការ​សម្រាលកូន​ដោយ​វះកាត់ខ្លះ​ត្រូវបាន​គ្រោងទុក រីឯ​ការ​សម្រាល​ខ្លះទៀត គឺជា​ការសង្គ្រោះ​បន្ទាន់។ មូលហេតុ​ទូទៅ​បំផុត​សម្រាប់​ការ​សម្រាលកូន​ដោយ​វះកាត់​គឺ ៖
•​ ​អ្នក​ដែល​សម្រាល​កូនភ្លោះ​
•​ ​អ្នកដែលមាន​សម្ពាធ​ឈាម​ខ្ពស់​
•​ ​ទារក​ស្ថិតក្នុង​ទីតាំង​មិនមាន​សុវត្ថិភាព​
•​ ​ទារក​បង្ហាញ​សញ្ញា​នៃ​ការ​ថប់ដង្ហើម រួមទាំង​ចង្វាក់បេះដូង​ខ្ពស់​
•​ ​ទារក​មាន​បញ្ហា​សុខភាព​ដែល​អាច​បណ្តាលឱ្យ​ការ​សម្រាលកូន​តាម​ទ្វារមាស​មាន​គ្រោះថ្នាក់​
•​ ​អ្នកមាន​បញ្ហា​សុខភាពដូចជា៖ អ្នកជំងឺ​អេដស៍ ឬ​ការឆ្លង​វីរុស​Herpes ដែល​អាច​ប៉ះពាល់​ដល់​ទារក​

ផលវិបាក​នៃ​ការ​សម្រាលកូន​ដោយ​វះកាត់​
​ផលវិបាក​ពី​ការ​សម្រាលកូន​ដោយ​វះកាត់​គឺ​កម្រ​ណាស់ ប៉ុន្តែអាចមាន​ចំណុច​មួយចំនួន​ដូចជា​៖
• ប្រតិកម្ម​ទៅនឹង​ថ្នាំ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​សន្លប់​
• ការហូរ​ឈាម​
• ការឆ្លង​មេរោគ​
• កំណក​ឈាម​
• ការរង​របួស​ពោះវៀន ឬ​ប្លោកនោម​
​ស្ត្រី​ដែល​ឆ្លងកាត់​ការ​សម្រាលកូន​ដោយ​វះកាត់ នៅតែ​អាចមាន​លទ្ធភាព​សម្រាល​កូន​តាម​ទ្វារមាស​បាន តាម​នីតិវិធី​ដែល​គេ​ហៅថា៖ “​ការ​សម្រាលកូន​តាម​ទ្វារមាស​ក្រោយពេល​វះកាត់​” (VBAC) ។​

ការ​ជាសះស្បើយ​ឡើងវិញ​
​ស្ត្រី​ភាគច្រើន​នឹង​តម្រូវឱ្យ​ស្នាក់នៅ​មន្ទីរពេទ្យ​រហូតដល់​ប្រាំ​យប់ ។ ការធ្វើ​ចលនា​នឹង​បណ្តាលឱ្យមាន​ការឈឺចាប់ និង​ពិបាក​នៅពេល​ដំបូង។ បន្ទាប់មក ពួកគេ​នឹង​ត្រូវបាន​ផ្តល់នូវ​ថ្នាំ​បំបាត់​ការឈឺចាប់​ដំបូង​តាមរយៈ​ការចាក់​ថ្នាំ​IV (intravenous) និង​ការ​លេបថ្នាំ។ ការធ្វើ​ចលនា​រាងកាយ​របស់​ស្ត្រី នឹងត្រូវ​បានកំណត់ ឬ​ហាម​ក្នុង​កម្រិត​រយៈពេល៤ ទៅ ៦​សប្តាហ៍បន្ទាប់ពី​ទទួល​ការវះកាត់ ៕

អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ EVERYDAY HEALTH

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam