22. ខែ​មិថុនា 2021

តើ​វា​មាន​សុវត្ថិភាព​ទេ​ក្នុងការ​លេបថ្នាំ​ងងុយគេង (Melatonin) រៀងរាល់​យប់​? | Health.D Cam

ខែ​ធ្នូ 16, 20201min1320
melatonin-sleeping-pill

Melatonin គឺជា​អរ​ម៉ូ​ន​ដែល​រាងកាយ​របស់​អ្នក​ផលិត​ដោយ​ធម្មជាតិ​។ វា​ដើរតួនាទី​ក្នុងការ​គ្រប់គ្រង​វដ្ត​នៃ​ការ​គេង​របស់​អ្នក​។ វា​ក៏មាន​ផងដែរ​នូវ​សារធាតុ Melatonin ដែល​ផលិត​នៅ​មន្ទីរពិសោធន៍​ដែល​អាច​រក​បានជា​ប្រភេទ​ថ្នាំ​បំប៉នបន្ថែម​។ មនុស្ស​មួយចំនួន​ប្រើ​ថ្នាំ​ងងុយគេង ដើម្បី​ជួយ​ដល់​បញ្ហា​នៃ​ការ​គេង​ដូចជា ការផ្លាស់ប្តូរ​ម៉ោង​គេង​ដោយ​ប្រព័ន្ធ​ពេលវេលា​ខុសគ្នា និង​ការ​គេង​មិន​លក់​ជាដើម​។​

​តើ​ថ្នាំ​ងងុយគេង​ដំណើរការ​យ៉ាងដូចម្តេច​?
Melatonin ធម្មជាតិ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ទូលំទូលាយ​នៅក្នុង​ក្រពេញ​ភី​ណៀល​របស់​មនុស្ស ដែលមាន​ទីតាំង​នៅក្នុង​ខួរក្បាល​។ ការប៉ះពាល់​ពន្លឺ រារាំង​ការផលិត​Melatonin ហើយ​ផ្ទុយទៅវិញ ភាព​ងងឹត​ជួយ​រំញោច​វា​។​
​កម្រិត​Melatonin នៅក្នុង​ខួរក្បាល​របស់​មនុស្ស​ចា​ប់​ផ្តើម​កើនឡើង​នៅពេល​ព្រលប់​។ កម្រិត​របស់​វា​ឈានដល់​កម្រិត​កំពូល​នៅ​ពាក់​កណ្តាលអធ្រាត្រ ហើយ​ចាប់ផ្តើម​ថយចុះ នៅពេល​ថ្ងៃ​រះ​កាន់តែ​ខិតជិត​មកដល់​។​

​សកម្មភាព​របស់​Melatonin រារាំង​សញ្ញា​នៅក្នុង​ខួរក្បាល​របស់​អ្នក សម្រាប់​ជម្រុញ​ការ​ភ្ញាក់​ពី​គេង​។ នេះ​ជួយ​ជម្រុញឱ្យមាន​ការ​គេង​លក់ ដោយ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ធុញទ្រាន់ ឬ​ងងុយគេង​នៅពេល​ជិត​ដល់ពេល​ចូល​គេង​។ ដោយសារតែ​ឥទ្ធិពល​ជម្រុញ​ការ​គេង​របស់​ថ្នាំ​នេះ វា​ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ដំណេក​ផ្សេងៗ​។ ទាំងនេះ​អាច​រួមបញ្ចូល​៖
•​ ​ការ​គេង​មិន​លក់​
•​ ​ការផ្លាស់ប្តូរ​ម៉ោង​គេង​
•​ ​វិបត្តិ​ផ្លាស់ប្តូរ​ដំណេក​
•​ ​ការរំខាន​ដល់​វដ្ត​នៃ​ការ​គេង
•​ ​បញ្ហា​នៃ​ការ​គេង​ចំពោះ​កុមារ​ដែលមាន​ជំងឺ​អូ​ទី​សឹម ឬ​បញ្ហា​កង្វះ​ការ​ផ្ចង់អារម្មណ៍​ខ្លាំង (ADHD)

​តើ​មាន​ហានិភ័យ​ទាក់ទង​នឹង​ការ​លេបថ្នាំ Melatonin រៀងរាល់​យប់​ដែរឬទេ​?
​យោងតាម​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​សុខភាព​បំពេញបន្ថែម និង​ចម្រុះ (NCCIH) ការប្រើប្រាស់​ថ្នាំ​បំប៉ន Melatonin រយៈពេល​ខ្លី គឺមាន​សុវត្ថិភាព​សម្រាប់​មនុស្ស​ពេញវ័យ និង​កុមារ​ភាគច្រើន​។ ប៉ុន្តែ​ទោះយ៉ាងណា​ក្តី ព័ត៌មាន​អំពី​ផលប៉ះពាល់​នៃ​ថ្នាំ​នេះ​ក្នុង​រយៈពេល​វែង គឺ​មិនសូវ​បាន​ជួបប្រទះ​នោះទេ​។​

​ប្រភព​សិក្សា​ស្រាវជ្រាវ​មួយចំនួន​បាន​បង្ហាញថា​៖ ការប្រើប្រាស់​ថ្នាំ Melatonin យូរអង្វែង​ចំពោះ​មនុស្សពេញវ័យ អាច​បណ្តាលឱ្យមាន​ផលប៉ះពាល់​ស្រាល បើ​ប្រៀបធៀប​ទៅនឹង​ថ្នាំ Placebo​។ ហើយ​ការសិក្សា​អំពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់ Melatonin រយៈពេល​វែង​ចំពោះ​កុមារ នៅតែមាន​កម្រិត​នៅឡើយ​។​

​ដោយសារតែ​កម្រិត Melatonin ថយចុះ​តាម​ធម្មជាតិ​នៅពេល​ចាប់ផ្តើម​ពេញវ័យ មានការ​ព្រួយបារម្ភ​ខ្លះៗ​ដែលថា ការប្រើប្រាស់​Melatonin រយៈពេល​វែង ចំពោះ​កុមារ​អាច​ពន្យារពេល​នៃ​ការចាប់ផ្តើម​ពេញវ័យ​របស់​ពួកគេ​។ ទោះជា​យ៉ាងណាក្តី វា​ត្រូវការ​ប្រភព​ស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​បញ្ចាក់​ពី​ផលប៉ះពាល់​នៃ​ថ្នាំ Melatoninនេះ​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
ប្រភព​ឯកសារពិគ្រោះ​៖ HEALTH LINE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam