24. ខែ​មិថុនា 2021

តើ​មាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​ទេ​ក្នុងពេល​ទិញ​ទំនិញ​? | Health.D Cam

ខែ​ធ្នូ 9, 20201min910
shopping-covid19-outbreak

​មានការ​ព្រួយបារម្ភ​ជាច្រើន​ចំពោះ​ការទិញ​ទំនិញ​ក្នុងកំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។ តើ​វា​មាន​ហានិភ័យ​កម្រិតណា និង​គួរ​បង្ការ​ដោយ​របៀប​ណា​ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ការឆ្លង​?

​ការទិញ​ទំនិញ និង​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​
​យើង​ដឹងថា​នៅក្នុង​កន្លែង​ដែលមាន​មនុស្ស​ច្រើន​អាច​បង្កើន​ឱកាស​ក្នុងការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​តើ​ការទិញ​ទំនិញ​ក្នុងកំឡុងពេល​នេណ មាន​គ្រោះថ្នាក់​កម្រិតណា​?យោងតាម​វេជ្ជបណ្ឌិត David Hirschwerk ដែលជា​គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺឆ្លង​នៅឯ សាកលវិទ្យាល័យ Northwell Health ក្នុង​តំបន់ Manhasset នៃ​ទីក្រុង​ញ៉ូ​យ៉​កបាន​លើកឡើងថា វា​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​។ លោក​បាន​ពន្យល់ថា​មាន​កត្តា​ជាច្រើន​ដែល​ត្រូវ​ពិចារណា​៖
•​ ​ថា​តើ​ការទិញ​ទំនិញ​នោះ​ធ្វើឡើង​នៅក្នុង ឬ​នៅ​ខាងក្រៅ​ហាង​៖ ការទិញ​នៅ​ខាងក្រៅ​ហាង​គឺមាន​សុវត្ថិភាព​ជាង​
•​ ​ចំនួន​មនុស្ស​ដែល​ដើរ​ទិញ​ទំនិញ​៖ កន្លែង​ចំនួន​មនុស្ស​តិច មានន័យថា​វា​កាន់តែ​ងាយស្រួល​ក្នុងការ​រក្សា​គំលាត​សង្គម​
•​ ​ថា​តើ​អ្នក​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ម៉ោង​ក្នុង​ការទិញ​៖ កាលណា​អ្នក​ចំណាយពេល​ទិញ​បាន​លឿន កាន់តែ​ប្រសើរ​
•​ ​អត្រា​វិជ្ជមាន​នៃ​ជំងឺ​កូ​វី​១៩ នៅក្នុង​សហគមន៍​មូលដ្ឋាន​
​លោក Hirschwerk បាន​ព្រមាន​ថា “​ប៉ុន្តែ​ដោយសារ​សហគមន៍​ភាគ​ច្រើន​នៅក្នុង​ប្រទេស​កំពុង​ទទួល​បាន​អត្រាកំណើន​ខ្ពស់​នៃ​ជំងឺ​នេះ ដូច្នេះ​ហានិភ័យ​នៃ​ការដើរ​ទិញ​ទំនិញ​ក្នុង​ហាង​គឺ​ពិតជា​គួរឱ្យ​ព្រួយបារម្ភ​” ។​

​ហានិភ័យ​អាច​ត្រូវបាន​កាត់បន្ថយ​មិនមែន​លុបបំបាត់​ទេ​
​ប្រសិនបើ​អ្នកសម្រេចចិត្ត​ទៅ​ទិញ​ទំនិញ​នៅក្នុង​ហាង​ច្រើនជាង​ទិញ​តាម​អុ​ី​ន​ធើ​ណេ​ត នោះ​មាន​វិធី​សាមញ្ញ​មួយចំនួន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​របស់​។​ ដំបូងបង្អស់​គឺ​អ្នក​ត្រូវ​ដឹងថា គ្មាន​សកម្មភាព​ណាមួយ​ដែល​បុគ្គល​ជួបជុំគ្នា ត្រូវបាន​គេ​ចាត់ទុកថា​មាន​សុវត្ថិភាព​ពេញលេញ​ក្នុងពេល​រាតត្បាត​នៃ​ជំងឺ​នេះ​ទេ​។​
​ទោះយ៉ាងណា​ក៏ដោយ អ្នក​ដែល​ដើរ​ទិញ​ទំនិញ​ដោយផ្ទាល់ គួរតែ​ត្រូវបាន​បិទបាំង​ឱ្យបាន​ត្រឹមត្រូវ​លើ​ច្រមុះ និង​មាត់ ដោយមាន​ការសង្កេត​ថា​អ្នកដើរ​ផ្សារ​និង​អ្នក​ផ្សេងទៀត​ធ្វើ​ដូចគ្នា ហើយ​រក្សា​គំលាត​យ៉ាងតិច​ពី ១ ទៅ ២.៥ ម៉ែត្រ​។​

លោក Hirschwerk មានប្រសាសន៍ថា​៖ ខណៈពេលដែល​ការ​វេច​ខ្ចប់​ផលិតផល​មិនមាន​ហានិភ័យ​ណាមួយ​គួរឱ្យកត់សម្គាល់​ទេ ប៉ុន្តែ​នៅក្នុង​ហាង​ណា​ដែលមាន​មនុស្ស​ជាច្រើន​ទិញ គួរ​អនុវត្ត ទម្លាប់​ល្អ​ក្នុងការ​លាងដៃ​របស់​អ្នក​បន្ទាប់ពី​ទិញ​ទំនិញ​រួច​។ លោក​បាន​បន្ថែមថា​៖ “ រហូតមកដល់​ពេលនេះ ការព្រួយបារម្ភ​បំផុត​គឺ​ខ្យល់​ដែល​យើង​ដកដង្ហើម​ចូល​។ ខ្យល់​រួម​នេះ គឺមាន​ហានិភ័យ​បំផុត នៅពេលដែល​យើង​នៅ​ជិតគ្នា និង​នៅក្នុង​ផ្ទះ​ជាមួយគ្នា​។​

​តំបន់​ដែលមាន​ប្រាក់ចំណូល​ទាប​ទទួលរង​ផលប៉ះពាល់​ច្រើន​បំផុត​
​ប្រភព​ដែល​បាន​សិក្សា​កាលពីពេល​ថ្មីៗ​នេះ​បាន​រកឃើញថា​៖ ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​នៅក្នុង​ហាង​លក់ទំនិញ​គឺ​កើនឡើង​ទ្វេដង នៅក្នុង​តំបន់​មនុស្ស​ដែលមាន​ប្រាក់ចំណូល​ទាប បើ​ប្រៀបធៀប​ជាមួយ​តំបន់​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​។​

​ដូច្នេះ សូម​ពិចារណា​អំពី​ហានិភ័យ និង​ការរក្សា​គំលាត​សង្គម​នៅពេល​ទិញ​ទំនិញ​ដើម្បី​ធានាថា​អ្នក​អាច​កាត់បន្ថយ​អត្រា​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ HEALTH LINE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam