24. ខែ​មិថុនា 2021

តើ​ចេក​ក្រឡុក​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​? | Health.D Cam

ខែ​វិច្ឆិកា 23, 20201min1020
banana-shake

​ចេក​ក្រឡុក​គឺជា​ភេសជ្ជៈ​ដ៏​ពេញនិយម​មួយ​ដែល​ផលិត​ដោយ​ការ​លាយ​ចេក​ជាមួយនឹង​គ្រឿងផ្សំ​ផ្សេងទៀត​។ មនុស្ស​ជាច្រើន​ចូលចិត្ត​ក្រឡុក​ចេក​ជា​ជម្រើស​អាហារ​ពេលព្រឹក​ដ៏​ងាយស្រួល ​អាហារសម្រន់​ដ៏​ឆាប់រហ័ស អាហារ​សម្រាប់​ការហាត់​ប្រាណ ឬ​យុទ្ធសាស្ត្រ​ដើម្បី​ជួយ​ដល់​ការ​សម្រក​ទម្ងន់​របស់​ពួកគេ​។​

​អត្ថប្រយោជន៍​របស់​ចេក​ក្រឡុក​
​ចេក​ក្រឡុក​ច្រើនតែ​ត្រូវបាន​គេ​ប្រើ​ជា​មធ្យោបាយ​ងាយស្រួល​ក្នុងការ​បន្ថែម​កាឡូរី និង​អាហារូបត្ថម្ភ​នៅក្នុង​របៀប​រស់នៅ​មមាញឹក ឬ​ពង្រឹងគុណភាព​សុខភាព​ដូចជា​ការ​សម្រក​ទម្ងន់ ឬ​ឡើង​ទម្ងន់​។ មនុស្ស​ជាច្រើន​ក៏​ប្រើ​វា​ដើម្បី​ជម្រុញ​ដល់​ការធូរស្រាល​ពី​ភាព​ធី​ង​ធោ​ង (​ឈឺក្បាល​) ​ផងដែរ​។​

​គុណប្រយោជន៍​មួយចំនួន​នៃ​ចេក​ក្រឡុក​រួមមាន​៖

ជួយ​ដល់​ការឡើង​ទម្ងន់​៖ ចេក​មួយ​ផ្លែ​ជា​មធ្យម​មាន​ផ្ទុក​សារធាតុ​អាហារ​១០០​កាឡូរី​។ ដើម្បី​លើកកម្ពស់​ការឡើង​ទម្ងន់ អ្នក​ប្រហែលជា​អាច​ប្រើ​ចេក​ក្រឡុក​រួមជាមួយ​គ្រឿងផ្សំ​ដែល​ផ្ទុក​កាឡូរី​ខ្ពស់​ដទៃទៀត​។​

​ជួយ​ដល់​ការ​ស្រក​ទម្ងន់​៖ ចេក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​អាហារ​ដែលមាន​បរិមាណ​ប្រហែល​៣-៤ ក្រាម​ក្នុង​ចេក​មួយ​ផ្លែ​។ សារធាតុចិញ្ចឹម​នេះ អាចជួយ​បង្កើន​អារម្មណ៍​ឆ្អែត ទប់ស្កាត់​ការ​ញាំ​អាហារ​ច្រើនពេក ឬ​អាហារសម្រន់​កំឡុងពេល​អាហារ​ចម្បង និង​គាំទ្រ​ដល់​គោលដៅ​សម្រក​ទម្ងន់​ដែលមាន​សុខភាព​ល្អ​។​

ជួយ​ដល់​ការធ្វើ​លំ​ហាត់ប្រាណ​៖ ចេក​គឺជា​ប្រភព​ដ៏​សម្បូរបែប​នៃ​ជាតិ​កាបូ​អ៉ី​ត្រាត ​ដែល​អាច​បង្កើន​ការផ្ទុក​គ្លី​កូ​ហ្សែ​ន​សាច់ដុំ និង​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​ការពារ​ការ​រមួល​សាច់ដុំ​។ វា​ក៏​ផ្តល់នូវ​ជាតិ​គ្លុយកូស​ថេរ ដែល​ធ្វើឱ្យ​វា​មាន​លក្ខ​ណះ​ល្អឥតខ្ចោះ​សម្រាប់​ការហាត់​ប្រាណ​។​

បំបាត់​ភាព​ធី​ង​ធោ​ង​៖ ជាតិ​អាល់កុល​ធ្វើ​ឲ្យ​អ្នក​បត់ជើងតូច​ញឹ​ក​ញាប់ និង​រារាំង​ការផលិត​អរ​ម៉ូ​ន​មួយចំនួន​ដែល​អាចជួយ​ឱ្យ​រាងកាយ​របស់​អ្នករក្សា​ទឹកបាន​។ នេះ​អាច​បណ្តាលឱ្យ​បាត់បង់​អេឡិចត្រូលីត​ដូចជា​ប៉ូ​តា​ស្យូ​ម​។ ចេក​គឺជា​ប្រភព​ដ៏​សម្បូរ​នៃ​សារធាតុ​រ៉ែ​នេះ​ ក្នុង​ការជួយ​បំបាត់​នូវ​ភាព​ធី​ង​ធោ​ង​។​

​ការធ្វើ​ចេក​ក្រឡុក​គឺមាន​ភាពបត់បែន​ច្រើន ហើយ​រូបមន្ត​នេះ​អាច​ត្រូវបាន​រៀបចំឡើង​ដើម្បី​បំពេញ​តាម​តម្រូវការ និង​គោលដៅ​សុខភាព​ជាក់លាក់​ផ្សេងៗ​គ្នា​រួមមាន​៖ការបញ្ចុះ​ទម្ងន់ ឬ​ការឡើង​ទម្ងន់ ការហាត់​ប្រាណ ឬ​ការជួយ​បំបាត់​ភាព​ធី​ង​ធោ​ង​។​

​អាស្រ័យ​លើ​គ្រឿងផ្សំ​របស់​វា ចេក​ក្រឡុង​អាចមាន​ជាតិ​ស្ករ និង​កាឡូរី​បន្ថែម​។ នៅពេលដែល​អ្នក​យល់​ពី​ភាពសមស្រប​សម្រាប់​ការប្រើប្រាស់​ណាមួយ​ដូចជា​៖ ការឡើង​ទម្ងន់ ហើយ​មនុស្ស​មួយចំនួន​អាច​មិន​ចូលចិត្ត​ចេក​ក្រឡុក​ជាដើម​។ ដូច្នេះ អ្នក​អាច​ជ្រើសរើស​ចេក​ក្រឡុក​ជា​អាហារ​សុខភាព​បន្ថែម​អាស្រ័យ​លើ​ចំណង់​ចំណូលចិត្ត និង​តម្រូវ​ការដែល​អ្នក​ចង់​បាន​។​

 

អត្ថបទ​​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ HEALTH LINE

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam