21. ខែ​មិថុនា 2021

តើ​គួរ​ជ្រើសរើស​ម៉ាស់​ប្រភេទ​ណា​ដែល​អាច​ការពា​ជំងឺ​កូ​វីដ​១៩​បាន​? | Health.D Cam

ខែ​វិច្ឆិកា 11, 20201min470
1

ការពាក់​ម៉ាស់​ជា​ជម្រើស​ដ៏​សំខាន់​មួយ​ក្នុងការ​ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។ ប៉ុន្តែ​តើ ម៉ាស់​ទាំងអស់​សុទ្ធតែ​អាច​ការពារ​អ្នក​បាន​មែន​ដែរឬទេ​? មជ្ឍមណ្ឌល​បង្កា និង​គ្រប់គ្រង​ជំងឺឆ្លង​បាន ណែនាំ​ឱ្យ​អ្នក​ឈឺ ឬ​អ្នកមាន​សុខភាព​ល្អ​ពាក់​របាំងមុខ ឬ​ម៉ាស់​នៅ​កន្លែង​ដែល​ពិបាក​រក្សា​គំលាត​ពី​អ្នកដទៃ​ដូចជា​ហាង​លក់​គ្រឿងទេស ឬ​ផ្សារ​ទំនើប​ជាដើម​។ នេះ​ដោយសារតែ​ការសិក្សា​បង្ហាញថា មនុស្ស​អាច​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ទោះបីជា​ពួកគេ​មិនមាន​រោគសញ្ញា (​ដែល​គេ​ហៅថា asymptomatic) ឬ​មុនពេល​ពួកគេ​មាន​រោគសញ្ញា (​ដែល​គេ​ហៅថា presymptomatic)។ តាមពិត​អ្នក​ប្រហែលជា​ឆ្លង​ច្រើន​បំផុត​មុនពេល​រោគសញ្ញា​ចាប់ផ្តើម​។ មុនពេល​អ្នកទិញ ឬ​ធ្វើ​របាំង​សូម​រៀន​ពី​ប្រភេទ​ម៉ាស់​ណា​ដែល​ល្អ​បំផុត និង​របៀប​ពាក់​វា​។​

​តើ​ម៉ាស់​ការពារ​បាន​យ៉ាងដូចម្តេច​?
​នៅពេល​នរណាម្នាក់​មាន​អាការ​ក្អក កណ្តាស់ ឬ​និយាយ ពួកគេ​បញ្ជូន​ដំណក់​ទឹកតូចៗ​ដែលមាន​មេរោគ​ឆ្លងទៅ​ក្នុង​ខ្យល់​។ នោះ​ហើយ​ជា​កន្លែង​ដែល​ម៉ាស់​អាចជួយ​បាន​។ ម៉ាស់​គ្រប​លើ​មាត់ និង​ច្រមុះ​របស់​អ្នក​។ វា​អាច​ទប់ស្កាត់​ការបញ្ចេញ​ដំណក់ទឹក​ដែល​ផ្ទុក​ដោយ​វីរុស​ទៅក្នុង​ខ្យល់​នៅពេល​អ្នក​ក្អក ឬ​កណ្តាស់​។ នេះ​គឺជា​ការជួយ​កាត់បន្ថយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។​

​តើ​ម៉ាស់​អាច​ការពារ​ខ្ញុំ​ពី​ជំងឺ​កូ​វីដ​១៩​បានទេ​?
​ម៉ាស់​នឹងមិន​អាច​ការ​ពារ​ជំងឺ​កូ​វីដ​១៩​បាន​ទាំងស្រុង​នោះទេ​។ ប៉ុន្តែ​វា​ជា​ស្រទាប់​បន្ថែម​នៃ​ការការពារ​សម្រាប់​អ្នក និង​មនុស្ស​នៅ​ជុំវិញ​អ្នក នៅពេលដែល​អ្នក​ប្រើ​វា​រួមជាមួយ​វិធាន​នៃ​ការ​លាងដៃ និង​ការរក្សា​គំលាត​សង្គម​។​

​ប្រភេទ​នៃ​ម៉ាស់​សម្រាប់​ជំងឺ​កូ​វីដ​១៩
​ម៉ាស់​សម្រាប់​បុគ្គលិក​សុខាភិបាល
​ឧបករណ៍​ជំនួយ​ដង្ហើម និង​របាំង​វះកាត់N95 គួរតែ​ត្រូវបាន​បម្រុង​ទុក​សម្រាប់​បុគ្គលិក​សុខាភិបាល និង​អ្នកធ្វើការ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​។ ដោយសារតែ​មិនមាន​ឧបករណ៍​ទាំងនេះ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់គ្នា វា​ជាការ​សំខាន់​ដែល​ឧបករណ៍​នេះ ត្រូវ​ផ្តល់ជូន​គ្រូពេទ្យ គិលានុបដ្ឋាយិកា និង​បុគ្គលិក​ពេទ្យ​ដទៃទៀត​ដែល​ត្រូវការ​វា​បំផុត​។​

១. ម៉ាស់​N95
​ពួកវា​ច្រោះ​យក​ភាគល្អិត​តូច​បំផុត​ចំនួន​៩៥% ឬ​ច្រើនជាង​នេះ​នៅលើ​បរិយាកាស​។ ប៉ុន្តែ វា​ទាមទារ​ឲ្យ​ប្រើ​បាន​ត្រឹមត្រូវ​ដើម្បី​មាន​ប្រសិទ្ធិភាព​។​

២. ម៉ាស់​សម្រាប់​ការវះកាត់​
​វា​ច្រើន​តែមាន​ពណ៌​ខៀវ លាយ​ពណ៌​ស​។ វា​ស្របទៅនឹង​ចុង​ច្រមុះ​និង​មាត់​របស់​អ្នក​។ របាំង​ទាំងនេះ​ការពារ​ប្រឆាំងនឹង​ដំណក់​ទឹកធំៗ ដែល​កើតចេញពី​ការ​ក្អក ឬ​កណ្តាស់​របស់​អ្នកជំងឺ​ប៉ុន្តែ​វា​ពិបាក​ក្នុងការ​ការពារ​ប្រឆាំងនឹង​មេរោគ​ទាំងអស់​។ ហើយ​វា​មិនអាច​រារាំង​ភាគល្អិត​តូច​បំផុត​ដែល​អាច​ផ្ទុក​វីរុស​នេះ​បានទេ​។​

៣. ​ម៉ាស់​សម្រាប់​អ្នក​មិនមែនជា​បុគ្គលិក​សុខាភិបាល​
​ការពាក់​ម៉ាស់ គឺ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មិន​ធ្វើការ​ក្នុង​វិស័យ​សុខាភិបាល​។ នេះ​គឺជា​គន្លឹះ​ខ្លះៗ​ដែល​ត្រូវ​ចងចាំ​នៅពេលដែល​អ្នកធ្វើ​ម៉ាស់​ដោយ​ខ្លួនឯង ឬ​ត្រូវការ​ម៉ាស់​ដែល​ធ្វើ​ដោយ​ដៃ​៖
•​ ​អ្នក​អាច​ដេរ​ក្រណាត់​ដោយ​ភ្ជាប់​នៅ​ជុំវិញ​មុខ​របស់​អ្នក ឬ​បត់​វា​ជា​ខ្សែ​ស៊ក​សម្រាប់​រង្វង់​ត្រចៀក
•​ ​ប្រើ​សម្ភារៈ ឬ​ក្រណាត់​យ៉ាងហោចណាស់​ពីរ​ស្រទាប់​
•​ ​អ្នក​អាច​បន្ថែម​តម្រង​មួយ​។ ត្រូវ​ប្រាកដថា​យក​វា​ចេញ​មុនពេល​អ្នក​លាង​សម្អាត​ម៉ាស់​
•​ ​បន្ថែម​ខ្សែបូ​ស្ពាន់ ឬ​លួស​នៅលើ​ច្រមុះ​របស់​ម៉ាស់​ដើម្បី​ជួយ​ឱ្យ​ការពាក់​បាន​ជិត​ល្អ​

​ការទិញ​ម៉ាស់​ប្រភេទ​ផ្សេងៗ​៖
•​ ​រកមើល​នៅ​ហាង​នានា​ដែលមាន​លក់​ម៉ាស់​។ វា​មើលទៅ​ដូចជា​ម៉ាស់ N95​ដែរ ប៉ុន្តែ​មិនអាច​ច្រោះ​ចេញ​ភាគល្អិត​បាន​ច្រើន​ទេ​
•​ ​ម៉ាស់​ណឺ​ហ្វី​ន​(Neoprene) អាចជួយ​ការពារ​ដំណក់ទឹក​ដែល​អាច​ផ្ទុក​វីរុស​បាន​។​

​មិន​ថា​អ្នកជា​បុគ្គ​លិក​សុខាភិបាល ឬ​មិនមែន​នោះទេ សូម​ជ្រើសរើស​ម៉ាស់​ដែលមាន​គុណភាព សមស្រប​តាម​តួនាទី​ដូចដែល​បាន​រៀប​រ៉ាប់​ខាងលើ​។ ក្រៅពីនេះ ដើម្បី​ធានាថា​អ្នក​អាច​ការពារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​បាន​កម្រិត​ខ្ពស់​នោះ អ្នក​គប្បី​អនុវត្តតាម​គោលការណ៍​អនាម័យ និង​រក្សា​គំលាត​សង្គម​ផងដែរ​។ ត្រូវ​ចាំ​ថា ការការពារ​ខ្លួនឯង និង​អ្នកដទៃ​ជា​ទំនួល​ខុសត្រូវ​របស់​អ្នក​។​

 

​អត្ថបទ​​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ WED MD

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam