22. ខែ​មិថុនា 2021

តើ​ក្មេងស្រី​ចាប់ផ្តើម​មាន​រដូវ​នៅពេលណា​? | Health.D Cam

ខែ​វិច្ឆិកា 1, 20201min510
girl-and-menstruation

​ធ្លាប់​ឆ្ងល់​ទេ​ថា តើ​មាន​អ្វី​កើតឡើង​ក្នុងពេល​មក​រដូវ​នៅពេលដែល​ក្មេងស្រី​ពេញវ័យ ? ក្មេងស្រី​ខ្លះ ប្រហែលជា​ចង់​និយាយ​ជាមួយ​ម៉ាក់ បងប្អូន​ស្រី ឬ​ឪពុក​របស់​ពួកគេ​អំពី​រឿងនេះ ។ ប៉ុន្តែ​រាល់ពេល​ដែល​គេ​និយាយ​ពាក្យ​ថា “ ការ​មក​រដូវ ” ក្មេងស្រី​ភាគច្រើន​តែងមាន​ការ​ខ្មាសអៀន ។ តាមពិត វា​មិនជា​បញ្ហា​ទេ ។ មនុស្ស​គ្រប់គ្នា​មាន​ភាព​អៀនខ្មាស​នៅពេល​និយាយ​អំពី​មុខងារ​នៃ​រាងកាយ ជាពិសេស​មានរឿង​អាថ៌កំបាំង​មួយ​ដូចជា​វដ្ត​រដូវ ។ ដូច្នេះ អត្ថបទ​នេះ​នឹង​ជួយ​បកស្រាយ​នូវ​ចម្ងល់​របស់​ក្មេងស្រី អំពី​ការ​មក​រដូវ​របស់​ពួកគេ ។​

តើ​ការ​មក​រដូវ​គឺជា​អ្វី​?
​ភ្លាមៗ បន្ទាប់ពី​ក្មេងស្រី​ចាប់ផ្តើម​ពេញវ័យ ជាធម្មតា​ប្រហែល​២​ឆ្នាំ​បន្ទាប់ពី​កា​រវិ​វដ្ត​នៃ​សុដន់ (​សុដន់​រីក​ធំ​) ការ​មក​រដូវ​ក៏​ចាប់ផ្តើម ។ ជាធម្មតា ការ​មក​រដូវ​ចាប់ផ្តើម​នៅពេល​ក្មេងស្រី​មាន​អាយុ​ចន្លោះ​ពី​១២ ទៅ​១៣​ឆ្នាំ ។ ប៉ុន្តែ វា​អាច​កើតឡើង​ពេល​ពួកគេ​មាន​អាយុ​តិច ឬ​ច្រើនជាង​នេះ ។
​វដ្ត​រដូវ​នីមួយៗ​មាន​រយៈពេល​ប្រហែល​បួន​សប្តាហ៍ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ដំបូង​នៃ​ការធ្លាក់​ឈាមរដូវ និង​បញ្ចប់​នៅពេលដែល​រដូវ​បន្ទាប់​បានចាប់ផ្តើម ។ យ៉ាងណាក៏ដោយ ការ​មក​រដូវ អាច​ប្រែប្រួល​នៅពេល​ក្មេងស្រី​ចាប់ផ្តើម​មាន​រដូវ​ដំបូង​របស់​ពួកគេ ។ វា​អាច​រំលង​ខែ ឬ​អាចមក​ច្រើនដង​ក្នុង​មួយខែ​នៅពេល​ដំបូង ។​
​ការ​មក​រដូវ កើតឡើង​ដោយសារ​ការ​របេះ ធ្លាក់​ស្រទាប់​ស្តើង​នៃ​ស្បូន​តាមរយៈ​ទ្វារមាស ។ ស្បូន គឺជា​សរីរាង្គ រាង​ប្រហោង រាង​ពងក្រពើ ដែលមាន​មុខងារ​ថែរក្សា និង​ចិញ្ចឹម​អំប្រ៊ីយ៉ុង និង​ទារក​ក្នុងពេល​មាន​ផ្ទៃពោះ ។ ទ្វារមាស ឬ «​ប្រឡាយ​កំណើត​» ផ្តល់​ផ្លូវ​សម្រាប់​វត្ថុ​រាវ ដូចជា​ឈាមរដូវ ដើម្បី​ហូរ​ចេញពី​រាងកាយ ។ ការ​មក​រដូវ មាន​រយៈពេល​ពី​២​ទៅ​៣​ថ្ងៃ ឬ​លើសពីនេះ អាស្រ័យ​លើ​ស្ថានភាព​របស់​ក្មេងស្រី​ម្នាក់ៗ ។ បរិមាណ​នៃ​ឈាមរដូវ​ប្រចាំខែ គឺ​ប្រហែល​ពី​៤ ទៅ ១២​ស្លាបព្រា ។​

​តើ​ក្មេងស្រី​នឹងមាន​អារម្មណ៍​បែបណា​នៅពេល​មក​រដូវ​?
​ពីរ​បី​ថ្ងៃមុន និង​អំឡុងពេល​មក​រដូវ ក្មេងស្រី​អាចមាន​អារម្មណ៍​រមួលក្រពើ និង​ហើមពោះ ។ ការ​រមួលក្រពើ បណ្តាលមកពី​ការកើនឡើង​នៃ​ការផលិត​អរ​ម៉ូ​ន ។ អ័រម៉ូន​ទាំងនេះ (​ហៅថា prostaglandins) បណ្តាលឱ្យ​សាច់ដុំ​ស្បូន​ចុះខ្សោយ ។​
​ក្មេងស្រី​ជំទង់​ជាច្រើន​ដែលមាន​អាការ​រមួលក្រពើ ក៏​សង្កេតឃើញ​ការឈឺ​ចុកចាប់​នៅ​ភ្លៅ​ខាងលើ រួមជាមួយ​នឹង​ការឈឺ​ខ្នង​ផ្នែក​ខាងក្រោម ។ អ្នកខ្លះ​ក៏​សង្កេតឃើញថា ដូចជា ចង់​ក្អួត រាករូស ឆាប់​ខឹង ឈឺក្បាល និង​អស់កម្លាំង ។​
​ដើម្បី​ងាយស្រួល​ក្នុងការ​ដោះស្រាយ​ការ​រមួលក្រពើ សូម​ព្យាយាម​កម្តៅពោះ​ដោយ​ប្រើ​ខ្នើយ​កម្តៅ ឬ​ដប​ទឹក​ក្តៅ ។ ការ​ងូតទឹក​ក្តៅ និង​ធ្វើ​លំ​ហាត់ប្រាណ ក៏​អាចជួយ​បានដែរ​។ ការធ្វើ​លំ​ហាត់ប្រាណ ធ្វើឱ្យ​ប្រសើរឡើង​នូវ​រំហូរ​ឈាម និង​ផលិត​អរ​ម៉ូ​ន endorphins ដែលជា​ថ្នាំ​បំបាត់​ការឈឺចាប់​ធម្មជាតិ​រប​ស់រាង​កាយ ។​

​ការធ្វើ​អនាម័យ​អំឡុងពេល​មក​រដូវ​
​ក្នុងពេល​មក​រដូវ ក្មេងស្រី​ត្រូវ​ងូតទឹក​សម្អាត​កាយ​ឱ្យបាន​ញឹកញាប់ ប្តូរ​សំឡី​អនាម័យ​ពីរ​ទៅ​បី​ដង​ក្នុង​មួយថ្ងៃ និង​ញុំ​ា​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត និង​គ្រាប់​ធញ្ញជាតិ​ជាដើម ៕

​អត្ថបទ​ប្រែ​សម្រួល និង​រៀបរៀង​ដោយ​៖ Health.D Cam

​ប្រភព​ឯកសារពិគ្រោះ​៖ WEB MD

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam