22. ខែ​មិថុនា 2021

តើ​កុមារ​អាចមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​មែន​ឬទេ​? | Health.D Cam

ខែ​ធ្នូ 25, 20201min1300
16

​ការធ្លាក់​ទឹកចិត្ត​រប​ស់​កុមារ​គឺ​ខុសគ្នា​ពី​ការធ្លាក់​ទឹកចិត្ត​ទូទៅ​ដែល​ហៅថា “​ប៊ូ​” និង​អារម្មណ៍​ប្រចាំថ្ងៃ ដែល​កើតឡើង​នៅពេល​កុមារ​រីកចម្រើន​។ បើ​គ្រាន់តែ​ដោយសារតែ​កុមារ​ហាក់ដូចជា​ក្រៀមក្រំ មិនមែន​មានន័យថា ពួកគេ​មានការ​ធ្លាក់​ទឹកចិត្ត​គួរឱ្យកត់សម្គាល់​នោះទេ​។ ប្រសិនបើ​ភាព​សោកសៅ​ក្លាយជា​ទម្លាប់​ញឹ​ក​ញាប់ ឬ​រំខាន​ដល់​សកម្មភាព​សង្គម ចំណាប់អារម្មណ៍​ការងារ​សាលា ឬ​ជីវិត​គ្រួសារ វា​អាច​បង្ហាញថា​ពួកគេ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ សូម​ចងចាំ​ថា ខណៈពេលដែល​ជំងឺ​ធ្លាក់ទឹក​ចិត្ត​គឺជា​ជំងឺ​ធ្ងន់ធ្ងរ វា​ក៏​អាច​ព្យាបាល​បានដែរ​។​

​តើ​អាច​សម្គាល់​យ៉ាង​ដូ​ម្តេច​ទើប​អាច​ដឹងថា​កុមារ​ម្នា​ក់មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​?
​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ចំពោះ​កុមារ​គឺ​ខុសគ្នា​។ ជារឿយៗ វា​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ តែ​មិនត្រូវ​បាន​គេ​ព្យាបាល​ទេ ព្រោះ​ពួកគេ​ត្រូវបាន​បញ្ជូលទៅ​ជាការ​ផ្លាស់​ប្តូរ​អារម្មណ៍ និង​ផ្លូវចិត្ត​ធម្មតា​។ ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ដំបូង​ផ្តោតលើ​ការធ្លាក់​ទឹកចិត្ត “​ការបិទបាំង​” ដែល​អារម្មណ៍​ធ្លាក់ទឹក​ចិត្ត​របស់​កុមារ ត្រូវបាន​បង្ហាញ​ដោយ​អាកប្បកិរិយា​ខាងក្រៅ ឬ​អាកប្បកិរិយា​ខឹង​។

​សញ្ញា និង​រោគសញ្ញា​នៃ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ចំពោះ​កុមារ​រួមមាន​៖
•​ ​ឆេវឆាវ ឬ​ឆាប់​ខឹង​
•​ ​អារម្មណ៍​សោកសៅ និង​ភាព​អស់សង្ឃឹម​ឥតឈប់ឈរ​
•​ ​ការដកខ្លួន​ចេញពី​សង្គម​
•​ ​ឆាប់​មានប្រតិកម្ម​ចំពោះ​ការបដិសេធ​
•​ ​ការផ្លាស់ប្តូរ​ចំណង់​អាហារ (​ទាំង​កើនឡើង ឬ​ថយចុះ​)
•​ ​ការផ្លាស់ប្តូរ​ការ​គេង (​ការ​គេង​មិន​លក់ ឬ​ការ​គេង​ច្រើនពេក​)
•​ ​សំលេង​មិន​ច្បាស់ ឬ​យំ​
•​ ​ពិបាក​ផ្ចង់អារម្មណ៍​
•​ ​អស់កម្លាំង និង​ថាមពល​ចុះខ្សោយ​
•​ ​ការឈឺចាប់​រាងកាយ (​ដូចជា​ឈឺពោះ ឈឺក្បាល​) ដែល​មិន​ធូរស្បើយ​បន្ទាប់ពី​ការព្យាបាល​
•​ ​កាត់បន្ថយ​សមត្ថភាព​ក្នុងការ​ឆ្លើយតប​បញ្ហា និង​សកម្មភាព​នៅផ្ទះ ឬ​ជាមួយ​មិត្តភក្តិ​នៅ​សាលារៀន​សកម្មភាព​ក្រៅ​សាលា
•​ ​មាន​អារម្មណ៍​ថា​គ្មាន​តម្លៃ ឬ​មាន​កំហុស​
•​ ​ការគិត ឬ​ការ​ផ្តោតអារម្មណ៍​ចុះខ្សោយ​
•​ ​មានគំនិត​ក្នុងការ​ស្លាប់ ឬ​ការធ្វើអត្តឃាត​

​មិនមែន​កុមារ​ទាំងអស់​សុទ្ធ​តែមាន​រោគសញ្ញា​ទាំងអស់នេះ​ទេ​។ តាមពិត មនុស្ស​ភាគច្រើន​នឹង​បង្ហាញ​រោគសញ្ញា​ផ្សេងៗ​គ្នា​នៅតាម​ពេលវេលា​ខុសៗ​គ្នា និង​នៅ​កន្លែង​ផ្សេងៗ​គ្នា​។ ទោះបីជា​កុមារ​ខ្លះ​អាច​បន្ត​ដំណើរការបាន​ល្អ​ក្នុង​បរិស្ថាន​ដែលមាន​រចនាសម្ព័ន្ធ​ក៏ដោយ កុមារ​ភាគច្រើន​ដែលមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​គួរឱ្យកត់សម្គាល់​នឹង​ទទួលរង​នូវ​ការផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​នៅក្នុង​សកម្មភាព​សង្គម ការបាត់បង់​ចំណាប់អារម្មណ៍​លើ​សាលារៀន​និង​លទ្ធផល​នៃ​ការសិក្សា​មិនល្អ​ជាដើម​។ កុមារ​ក៏​អាច​ចាប់ផ្តើម​ប្រើ​គ្រឿងញៀន ឬ​ជាតិ​អាល់កុល​ផងដែរ ជាពិសេស​ប្រសិនបើ​ពួកគេ​មាន​អាយុ​លើសពី ១២​ឆ្នាំ​។​

​ថ្វីត្បិតតែ​វា​កម្រ​នឹង​កើតមាន​ចំពោះ​កុមារ​អាយុ​ក្រោម ១២​ឆ្នាំ​មែន ប៉ុន្តែ​ក្មេង​តូចៗ​ប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លួនឯង ហើយ​អាច​ធ្វើបាន​យ៉ាង​រហ័ស​នៅពេល​ពួកគេ​តូចចិត្ត ឬ​ខឹង​។ ក្មេងស្រី​ទំនងជា​ប៉ុនប៉ង​ធ្វើអត្តឃាត ប៉ុន្តែ​ក្មេងប្រុស​ទំនងជា​ធ្វើអត្តឃាត​ខ្លួនឯង​នៅពេល​ពួកគេ​ប៉ុនប៉ង​ធ្វើ​។ កុមារ​ដែលមាន​ប្រវត្តិ​គ្រួសារ​មាន​អំពើ​ហិ​ង្សា ការសេព​គ្រឿង​ស្រវឹង ឬ​ការរំលោភបំពាន​លើ​រាងកាយ ឬ​ផ្លូវភេទ​គឺមាន​ហានិភ័យ​ខ្ពស់​នៃ​ការធ្វើអត្តឃាត​ក៏ដូចជា​អ្នក​ដែលមាន​រោគសញ្ញា​ធ្លាក់ទឹក​ចិត្ត​ផងដែរ​។​

​តើកត្តា​អ្វីដែល​បណ្តាលឱ្យមាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ចំពោះ​កុមារ​?
​ដូច​មនុស្សពេញវ័យ​ដែរ ការធ្លាក់​ទឹកចិត្ត​ចំពោះ​កុមារ​អាច​បណ្តាលមកពី​កត្តារួម​ផ្សំ​ដែល​ទាក់ទង​នឹង​សុខភាព​រាងកាយ ព្រឹត្តិការណ៍​ជីវិត ប្រវត្តិ​គ្រួសារ បរិស្ថាន​ជុំវិញខ្លួន ភាព​ងាយ​រងគ្រោះ​នៃ​ហ្សែ​ន និង​ការរំខាន​នៃ​លក្ខ​ណះ​ជីវគីមី​។ ជំងឺ​ធ្លាក់​ទឹកចិត្ត មិនមែនជា​អារម្មណ៍​តែមួយ​ឆាវ​ទេ ហើយក៏​មិនមែនជា​ស្ថានភាព​ដែល​នឹង​បាត់​ទៅវិញ​ដោយ​គ្មាន​ការព្យាបាល​ត្រឹមត្រូវ​នោះដែរ​។​

​តើ​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ចំពោះ​កុមារ​អាច​ត្រូវបាន​ការពារ​ដែរឬទេ​?
​កុមារ​ដែលមាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​គឺមាន​ហានិភ័យ​ខ្ពស់​ក្នុងការ​ប្រឈម​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយ​ខ្លួនឯង​។ កុមារ​ដែលមាន​ឪពុកម្តាយ​ទទួលរង​ពី​ជំងឺ​ធ្លាក់ទឹក​ចិត្ត​មាន​ទំនោរ​ទៅរក​ការវិវត្ត​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ច្រើនជាង​កុមារ​ដែល​ឪពុកម្តាយ​មិនមាន​ជំងឺ​នេះ​។ កុមារ​មកពី​គ្រួសារ​ដែលមាន​ភាពវឹកវ​រ មាន​ជម្លោះ ឬ​កុមារ​ និង​ក្មេង​ជំទង់​ដែលត្រូវបានគេ​រំលោភបំពាន មានសារធាតុ​​គ្រឿង​ស្រវឹង​ និង​គ្រឿងញៀន​ក៏មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ផងដែរ​។​

 

​អត្ថបទ​ដោយ​៖ Health.D Cam
​ប្រភព​ឯកសារពិគ្រោះ​៖ WEBMD

Leave a Reply

Your email address will not be published. Required fields are marked *


អំពីស្ថាប័ន

  • ហេលសន៍ឌីខេម​ (Health.D Cam) ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោល​បំណង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នូវ​ព័ត៌មាន និង​ចំណេះដឹង​ចាំបាច់​នានាអំពី​សុខភាព​ប្រកបដោយ​ភាពច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​ សេវា​ប្រឹក្សា និង​បញ្ជូន​ទៅកាន់​មូលដ្ឋានសុខាភិបាល

ទំនាក់ទំនង

អាសយដ្ឋាន៖ TEK4GOOD ផ្ទះ​លេខ​៥៩ ផ្លូវ​២៤២ រាជធានីភ្នំ​ពេញ​


info@healthdcam.com

+855 96 308 47 40


©2020 រក្សា​​សិទ្ធ​គ្រប់យ៉ាងដោយ Health.D Cam